September 04, 2018

ចំណងដៃកូនប្រុស ឡេង ណាវ៉ាត់ត្រា សង់ផ្លូវ ១០ម៉ឺនដុល្លារ ថែមពីលើ Rolls-Royce ជូនភរិយា

ម្ចាស់ផលិតកម្ម Galaxy និងជាឧកញ៉ាវ័យក្មេងលោក ឡេង ណាវ៉ាត់ត្រា បានបន្ថែមលុយផ្ទាល់ខ្លួន ១០ម៉ឺនដុល្លារទៀតសង់ផ្លូវជូនប្រជាពលរដ្ឋនៅចោមចៅ។ ការបន្ថែមសកម្មភាពមនុស្សធម៍នេះ ខណៈលោកសប្បាយរីករាយនៅពេលប្រពន្ធរបស់ខ្លួនសម្រាលបានកូនប្រុសម្នាក់កាលពីពេលថ្មីៗ ហើយលោកទើបតែផ្ដល់ឡានម៉ាក Rolls-Royce ជូនភរិយាផងដែរ។

September 04, 2018

អ៊ីណូ នឹងយក​ប្រាក់​ចំណេញ​មួយ​ចំណែក​ពី​មុខ​ជំនួញ​ថ្មី​ជួយ​ការងារ​សង្គម

តារា​​ចម្រៀងប្រចាំ​ផលិតកម្ម សាន់ដេ​លោក​ អ៊ីណូ សន្យា​ថា​​លោក​​នឹង​យក​​ប្រាក់​​ចំណេញ​មួយ​ចំណែក​បាន​មក​ពី​ជំនួញ​​ដី​ឡូត៍​​របស់​​ខ្លួន​​ដើម្បី​​បរិច្ចាគ​​ជួយ​​ដល់​​ការងារ​​សង្គម ជា​ពិសេស​​ទៅ​​លើ​​សិល្បករ សិល្ប​ការិនី​បាត់បង់​កាយ​​សម្បទារ​​សម្ដែង។

September 03, 2018

Noon ចាប់ដៃគូសម្តែងជាមួយ Ken លើកដំបូងក្នុងរឿង «ស្នេហ៍ក្នុងភ្លើងគំនុំឈាម»

ប្រឡូកចូលក្នុងវិស័យសិល្បៈអស់ជា២០ឆ្នាំ និងបានថតរឿងជិត៤០រឿងមកហើយ ជាលើកទីមួយដែល noon បានចាប់ដៃគូសម្តែងជាមួយ Ken ក្នុងរឿងភាគថៃថ្មីដែលមានចំណងជើងថា «ស្នេហ៍ក្នុងភ្លើងគំនុំឈាម» ឬ Ra Rerng Fai ហើយរឿងមួយនេះនឹងត្រូវមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនចាប់ពីថ្ងៃទី០៥ ខែកញ្ញានេះតទៅ។

September 01, 2018

អនុប្រធានសមាគមភាពយន្ត និយាយអ្វីខ្លះ ក្រោយទំនាស់ក្នុងសិល្បៈផ្ទុះដូចបាយពុះ

ជាមួយនឹងការទទួលស្គាល់ជុំវិញបញ្ហាយឺតយ៉ាវលុយកាក់ជាមួយតារាសម្ដែង លោកអ៊ិន សុភិន ដែលទទួលព្យុះភ្លៀងក្នុងនាមជាម្ចាស់ផលិតកម្មមហាហង្ស និងជាអនុប្រធានសមាគមភាពយន្តកម្ពុជា បានក៏បានចេញមុខអំពាវនាវអោយតារាសិល្បៈគិតគូឡើងវិញ ជុំវិញជម្លោះរឿងរ៉ាវដែលបានកើតឡើង

August 31, 2018

ភាពយន្តបែបរន្ធត់ដែលធ្លាប់ល្បីខ្លាំងតាមបណ្តារោងកុននឹងមានវត្តមាននៅលើ កញ្ចក់ទូរទស្សន៍ភីអីនអិន

ចាប់ពីថ្ងៃទី១​ ខែកញ្ញា នេះតទៅទស្សនិកជន នឹងទទួលបានអារម្មណ៍ប្លែកជាមួយការចាក់ផ្សាយរឿងបែបថ្មី ដោយស្ថានីយទូរទស្សន៍ភីអិនអិន ​នឹងនាំយករឿង 3AM បែបព្រឺព្រួច ភ័យរន្ធត់ លស់ព្រលឹង មកចាក់ផ្សាយជូនទស្សនានាពេលចុងសប្តាហ៍។

August 30, 2018

ហេង នរៈកក្កដា ចេញ​មុខការពារ​​ មហាហង្ស​រឿង ហង្ស សម្បើមស័ក្ក ទារលុយថត​រឿង

តារា​សម្ដែង​លោក ហេង នរៈកក្កដា បាន​ចេញ​មុខ​ការពារ​ម្ចាស់​ផលិតកម្ម មហាហង្ស​រឿង​ដែល​តារា​សម្ដែង ហង្ស សម្បើម​ស័ក្ក ចោទផលិតកម្ម​នេះ មិនព្រម​បើក​លុយ​រឿង​​ជំពាក់​លុយ​ថត​ភាពយន្ត​កាល​ពី​ពេល​ថ្មីៗ។

August 29, 2018

ស្ងាត់ៗ តារាសម្ដែង ភុល សុវណ្ណដានីន ឡើងតំណែងនៅក្រសួងមហាផ្ទៃ

នៅលើហ្វេសប៊ុកគេឧស្សាហ៍ឃើញ តារាសម្ដែង លោក ភុល សុវណ្ណដានីន បង្ហោះពីសកម្មភាពការងារប៉ូលីស និងឈុតមន្ត្រីប៉ូលីសជាហូរហែរ ប៉ុន្តែមនុស្សតិចណាស់ចាប់អារម្មណ៍ដោយខ្លះស្មានថានោះជាសកម្មភាពថតកុន ឬស្លៀកឈុតប៉ូលីសក្នុងប្លង់ថតកុននោះផង។

August 27, 2018

ចំណង​ដៃ​កូនប្រុស ឡេង ណាវ៉ាត់ត្រា ​ទិញ Rolls-Royce ​ជូន​ភរិយា

ម្ចាស់​ផលិតកម្ម Galaxy និង​ជា​អ្នក​ជំនួញវ័យ​ក្មេង​ទើប​ងារ​ជា​ឧកញ៉ា​កាល​ពីពេល​ថ្មី​បាន​មស្រេចចិត្ត​ទិញ​រថយន្ត​ទំនើប​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ម៉ាក Rolls-Royce ជូន​ភរិយា​របស់​ខ្លួន បន្ទាប់​ពី​ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស។

August 23, 2018

តួអង្គ​ប្លែក​យ៉ាង​នេះ​ទើបនាយ គ្រឿន រំពឹង​ស្នាដៃ​ថ្មី"វិញ្ញាណទីងមោង” នឹងជោគជ័យ​ខ្ពស់

សាច់​រឿង​បែប​កំប្លែង​ស្រដៀង​នឹង​ស្នាដៃ​ដឹក​នាំ​មុនៗមែន ក៏ប៉ុន្តែ​នាយ គ្រឿន ជា​តារាកំប្លែង និង​ជា​អ្នកដឹក​នាំ​រឿង”វិញ្ញាណ​ទីងមោង” ទើប​សម្ពោធ​ដាក់​បញ្ចាំង​ម្សិលមិញ យល់​ថា​ស្នាដៃ​ដឹក​នាំ​របស់​លោក​មួ​យ​នេះ​គឺ​ពិត​ជា​ប្លែក​មិន​ធ្លាប់​មាន​នោះ​ទេ។

August 22, 2018

រឿងភាគថៃ «កាមទេពស្នេហ៍ វគ្គរនាំងស្នេហ៍» ល្អមើលមិនចាញ់វគ្គមុនៗ

បួនវគ្គ​មកហើយ​ដែល​ទស្សនិក​ជន​បាន​ទស្សនា​រឿង​កាមទេពស្នេហ៍​ ដែល​បាន​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន។ វគ្គទី​បួន​ដែល​កំពុង​តែ​ចាក់​ផ្សាយ​នៅពេល​នេះ​គឺរឿង «កាមទេពស្នេហ៍ វគ្គប្រជែង​ស្នេហ៍»បាន​ខិតជិត​មក​ដល់​ភាគ​បញ្ចប់​ហើយ ដោយ​ឡែករឿង​ «កាមទេពស្នេហ៍ វគ្គរនាំងស្នេហ៍» និង​ត្រូវចូល​ខ្លួន​ជំនួស។

August 21, 2018

សោភា ទេពី បន្តចេញបទរ៉េបញាក់សាច់ ដោយមិនទាន់ខ្វល់ពីរឿងកុងត្រាឱ្យផលិតកម្មផ្សេង

អតីតបេក្ខភាព Cambodia Idol កញ្ញា សោភា ទេពី បានបន្តចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនទៀតគឺបទ”I Know Who I Am”ដែលជាបទ ថ្មីសន្លាងរបស់ខ្លួន។ ការចេញបទចម្រៀងបែបរ៉េបញាក់នេះ បន្ទាប់ពីកញ្ញាមានបណ្ដាផលិតកម្មជាច្រើនតាក់ទងឱ្យកុងត្រា ក៏ប៉ុន្តែកញ្ញានៅមិនទាន់សមរេចចិត្តនៅឡើយ។

August 20, 2018

Taew និង Mew ចាប់ដៃគ្នាសម្តែងក្នុងរឿង «ដែនដីជំរុំចិត្ត» ធ្វើអោយអ្នកគាំទ្រពេញចិត្តគ្រប់គ្នា

តារាសម្តែងស្រីរបស់ប៉ុស្តិ៍លេខ៣ថៃពីររូបគឺ Taew និង Mew បានចាប់ដៃគូសម្តែងជាមួយគ្នាក្នុងរឿងភាគថៃចំណងជើង «ដែនដីជំរុំចិត្ត» ឬ Rak Nakara ធ្វើអោយមហាជនពេញចិត្តជាខ្លាំង ដោយសារតែ ទម្រង់មុខរបស់ពួកគេស្រដៀងគ្នា ជាតួដែលស័ក្តិសមក្នុងការតុបតែងក្នុងឈុតបូរាណ ជាពិសេសការសម្តែងរបស់ពួកគេចូលតួបានល្អ។

August 14, 2018

ទើប​ឆ្លង​ទន្លេ​បាន​១ខែ​ គង់ ច័ន្ទស្រីមុំ នៅតែ​សកម្ម​នឹងការងារ​ជំនួញ

បើ​ទោះ​ជា​មិនទាន់​រឹងដៃរឹងជើង​ខ្លាំង ដោយ​ទើប​តែ​ឆ្លង​ទន្លេ​ជាង ១​ខែ​ក្ដី ក៏ប៉ុន្តែ​តារា​សម្ដែង​អ្នក​នាង គង់ ច័ន្ទស្រីមុំ និង​ស្វាមី​លោក គឹម សីហា បាន​សម្រេចិត្ត​ពង្រីក​អាជីវកម្ម​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត គឺ​បើកហាងលក់ផលិតផលរក្សាសម្រស់ ម៉ូម៉ូ (MOMO BY SREYMOM) ។

August 14, 2018

ប៊េប៊ីងាក​មក​ពង្រឹង​សមត្ថភាព​ច្រៀងថែម​ទៀត​តាមរយៈ​ស្ទិលថ្មី​ប្លែក​

តារា​មច្រៀង និង​ជា​តារា​សម្ដែង​កញ្ញា ប៊េប៊ី បាន​ពង្រឹង​សមត្ថភាព​ជា​អ្នក​ចម្រៀង​របស់​ខ្លួន​ថែម​មួយ​កម្រិត​ទៀត​តាម​រយៈ​ការ​ចេញបទ​ថ្មី​គឺ​”អំណាចលុយ”។ ក្នុង​បទ​ចម្រៀង​នេះ​កញ្ញា​ បាន​បង្ហាញ​ពី​ស្ទិលថ្មី និង​ប្លែក​ខុស​ពី​ពេល​មុនៗ គឺ​លេង​ស្ទិល​រ៉េប ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍ពី​ទស្សនិក និង​អ្នក​គាំទ្រ​កញ្ញា​ជា​ខ្លាំង។

August 14, 2018

លៀក លីដា ឱ្យ​​ទុន និង​ផ្ដល់​ឱកាស​ឱ្យ​ផលិតករវ័យ​ក្មេង​មាន​សមត្ថភាព​ផលិត​ភាពយន្ត

 ផលិតករ និង​ជា​ចាងហ្វាង​ផលិតកម្ម LD Picture លោក លៀក លីដា បាន​ប្រកាស​ផ្ដល់​ទុន បច្ចេកទេ រួម​នឹង​ឧបករន៍​ផ្សេងៗ ដល់​ផលិតករ​វ័យ​ក្មេងណា​​​ខ្វះទុន ឬ​ខ្វះ​ឧបករណ៍នានា ប៉ុន្តែ​មាន​សមត្ថភាព​​ផលិត​ភាពយន្ត​បាន​ល្អ។