October 04, 2018

ទីបំផុតរឿង «ល្បិចក្នុងរាជវាំងវគ្គ២» បានប្រែសម្រួលនិងបញ្ចូលសម្លេងជាភាសាខ្មែរហើយ

រឿងភាគហុងកុងដែលល្បីខ្លាំងកាលពីដើមឆ្នាំ២០១៨ «ល្បិចក្នុងរាជវាំងវគ្គ២» ដែលទស្សនិកជនកំពុងតែទន្ទឹងរង់ចាំក្នុងការប្រែសម្រួលនិងបញ្ចូលសំលេងជាភាសារខ្មែរ ពេលនេះបានមកដល់ហើយ ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់។

October 04, 2018

ភីអិនអិនបង្ហាញចំណងជើងរឿងភាគថៃថ្មីមួយទៀតបន្ទាប់ពីរឿង «កាមទេពស្នេហ៍ វគ្គរនាំងស្នេហ៍»

កាលពីពេលថ្មីៗនេះស្ថានីយទូរទស្សន៍ភីអិនអិន បានបង្ហាញចំណងជើងរឿងភាគថៃថ្មីមួយទៀតគឺរឿង «កាមទេពស្នេហ៍ វគ្គល្បែងស្នេហ៍»នៅលើកញ្ចក់ទូរទស្សន៍ និងក្នុងហ្វេសប៊ុគផេកផ្លូវការរបស់ខ្លួន PNN Drama Fan Club ដែលនឹងត្រូវចូលខ្លួនបង្ហាញជូនទស្សនិកជនបន្ទាប់ពីរឿង «កាមទេពស្នេហ៍ វគ្គរនាំងស្នេហ៍» ដែលកំពុងតែចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៩:០០-១០:០០យប់។

October 03, 2018

ប៉ះគ្នាតួឯកលើកដំបូង មុំ សុធារ៉ា និង ប៉ប រចនា សន្យាមិនធ្វើឱ្យទស្សនិកជនខកបំណង

តារាសម្ដែងលោក មុំ សុធារ៉ា និងកញ្ញា ប៉ប រចនា បានប៉ះគ្នាជាតួឯកលើកដំបូងក្នុងខ្សែភាពយន្តភាគរឿង”មិត្តឬស្យា” របស់ស្ថានីយទូរទស្សន៍ប៉ុស្ថិ៍លេខ៥។ ការប៉ះគ្នាលើកដំបូងនេះអ្នកទាំងពីរសន្យាថានឹងមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ។

October 02, 2018

សកម្មភាព​មនុស្សធម៍​របស់​​តារា​ល្បីៗ​ទទួល​ការ​កោត​សរសើរ​ពី​ទូត​ខ្មែរ​នៅ កូរ៉េ

ក្រុម​តារា​ចម្រៀងល្បីៗ​រួម​មាន​ដូច​ជា​ កំពូល​តារាចម្រៀងលោក ព្រាប សុវត្ថិ និង​កូន​ប្រុសទាំ៣ លោក ឆាយ វីរៈយុទ្ធ អ្នក​នាង ពេជ្រ សោភា កញ្ញា រ៉ាប៊ី និង​នាយពាក់មីជា​ដើម ដែល​ដឹក​នាំ​ដោយ​លោក ឡេង ណាវ៉ាត់ត្រា ក្នុង​បេសកកម្ម​ដើម្បី​មនុស្សធម៌​កាល​ពី​ពេល​ថ្មី ទទួល​ការ​កោត​សរសើរ​ជា​ខ្លាំង​ពី​ទូត​ខ្មែរ​ប្រចាំ​ប្រេទេស កូរ៉េ។

October 02, 2018

ទើបបង្ហាញមុខគូស្នេហ៍ផ្លូវការ អ៊ីណូ បញ្ចេញរឿងពិតមួយទៀតក្នុងបទមច្រៀងថ្មី

តារាមច្រៀងពូកែស្រែកលោក អ៊ីណូ ទើបតែធ្វើពិធីខួបកំណើតបង្ហាញគូស្នេហ៍កាលពីពេលថ្មីៗ។ យ៉ាងណាពេលនេះលោកបានបង្ហាញរឿងពិតផ្ទាល់ខ្លួនមួយទៀតក្នុងបទមច្រៀងថ្មីដោយអត្ថន័យ និងខ្លឹមសារគឺពោរពេញដោយរសជីវិតគួរអោយចាប់អារម្មណ៍។

October 01, 2018

ក្រុមតារាល្បីៗ​ចុះចែក​អំណោយ​ដល់​សិស្សានុសិស្ស

ក្រុមតារាល្បីៗ មានអ្នកនាង ភិន សុដាលីស លោក អូន ឧស្សាហ៍ លោក ភឹម តារាវិបុល លោកសួន រ៉ានីរ៉ាស៊ីនី និងក្រុមការងារផលិត ក្រោមការកដឹកនាំរបស់លោក អ៊ិន សុភិន បានចុះចែកអំណោយជាសម្ភារៈសិក្សាដល់សិស្សានុសិស្សស្ថិតនៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

October 01, 2018

ជូ លី បង្ហាញវត្តមានក្នុងភាពយន្តជាលើកដំបូងក្រោយល្បីល្បាញ ក្នុងបណ្ដាញសង្គមប៉ុន្មានឆ្នាំកន្លងមកនេះ (វីដេអូ)

ប្រិយមិត្ត​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook និង Youtube ប្រាកដ​ជា​ធ្លាប់​បាន​ផ្ទុះ​សំណើច និង​កោតសរសើរ​ពី​ទេពកោសល្យ​របស់​កុមារី ជូ លី ដែល​ពូកែ​ទាំង​វោហា និង​កាយវិការ​គួរ​អោយ​ស្រលាញ់។

September 28, 2018

អតីត Freshie ថៃ នារីសុជាតា បង្ហោះរូបស៊ិចស៊ី ខណៈឪពុកទើបព្រមាន តារា ស៊ិចស៊ី៤រូប

អតីត Freshie និងជាតារាបង្ហាញម៉ូដកញ្ញា ថៃ នារីសុជាតា បានបង្ហោះរូបភាពស៊ិចស៊ីជាច្រើនសន្លឹកលើបណ្ដាញ Instagram របស់ខ្លួន ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង។ ចាប់អារម្មណ៍ព្រោះតែឪពុករបស់កញ្ញា គឺឯកឧត្ដម ថៃ នរៈសន្យា ជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបតែព្រមាន តារាស៊ិចស៊ី ៤រូបកាលពីពេលថ្មីៗ។

September 26, 2018

 រឿង «យុទ្ធសាស្ត្របំបែករឿងក្តី» ទទួលបានពាន​សាច់រឿងហុងកុង​ល្អផ្តាច់គេ​ក្នុងព្រឹត្តិការណ៍ NEW YORK FESTIVALS AWARD ២០១៨

ក្នុងឆ្នាំ២០១៨​នេះ​រឿង «យុទ្ធសាស្ត្របំបែករឿងក្តី» ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ដោយសារ​តែរឿង​មួយ​នេះ​ទទួល​បាន​ពានរង្វាន់​ជា​សាច់​រឿងល្អ​ផ្តាច់​គេរបស់​ហុងកុង​ក្នុងព្រឹត្តិ​ការណ៍ New York Festival Award 2018 ដែល​បាន​ធ្វើអោយ​រឿងមួយ​នេះ​រឹតតែ​ទទួល​បាន​ភាពល្បីល្បាញ ស្រប​ពេល​ដែល​តារា​សម្តែង​ក្នុងរឿង​នេះ​ភាគច្រើន​ក៏សុទ្ធសឹង​តែទទួល​បាន​ពានរង្វាន់​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧។

September 26, 2018

អ៊ីណូ បង្ហាញមុខ​គូស្នេហ៍​ជាអ្នក​គាំទ្រ​ស្ម័គ្រស្មោះ​ថ្ងៃ​ខួបកំណើត

តារាចម្រៀងពូកែ​ស្រេច​ប្រចាំ​ផលិត​កម្ម សាន់ដេ លោក អ៊ីណូ បាន​បង្ហាញ​មុខគូសេ្នហ៏​របស់​ខ្លួនជាផ្លូវការ ក្នុងថ្ងៃ​ខួបកំណើត​លើ​កដំបូង​របស់​ខ្លួន​ចាំតាំង​ពីប្រឡូក​ចូល​សិល្បៈ។ បើតាម​តារាចម្រៀង​រូបនេះ គូស្នេហ៍​របស់​លោកគឺ​ជាអ្នក​គាំទ្រ​លោក​ដ៏ស្ម័គ្រស្មោះ​ម្នាក់។

September 25, 2018

ទំនុកចិត្តពីអតិថិជន គង់ ច័ន្ទស្រីមុំ ពង្រីកសាខាអាជីវកម្មថ្មីទៀត

តារាសម្ដែង និងជាអ្នកជំនួញវ័យក្មេងអ្នកនាង គង់ ច័ន្ទស្រីមុំ បានបន្ថែមសាខាអាជីវកម្មថ្មីមួយទៀតរបស់ខ្លួនគឺហាង MOMO សាខាទី៨ ស្ថិតនៅ ខណ្ឌ ឬស្សនីកែវ រាជធានីភ្នំពេញ។

September 25, 2018

រ៉ាប៊ី អមដំណើរជាមួយ ព្រាប សុវត្ថិ ទៅ​ប្រគំតន្រ្តីសប្បុរធម៌នៅ កូរ៉េ

ម្ចាស់​បទ”មាន់ស្រែ”​ កញ្ញា រ៉ាប៊ី បានអមដំណើរជាមួយ​កំពូល​តារា​មច្រៀង​លោក ព្រាប សុវត្ថិ និងកូនៗរបស់​លោក បាន​ចាកចេញ​ទៅ​ប្រទេស កូរ៉េ កាល​ពីបេល​ថ្មីៗ ដើម្បី​ប្រគំតន្ត្រី​សប្បុរធម៌នៅទីនោះ ជា​រៀប​ចំ​ពី​សំណាក់​លោក ឡេង ណាវ៉ាត់ត្រា ជា​ម្ចាស់​ផលិតកម្ម Galaxy។

September 25, 2018

ឆាយ វីរៈយុទ្ធ សន្យា​ទៅ​កូរ៉េ​លើកនេះ ឱ្យ​ខុសប្លែក​ពី​លើក​មុនៗ

តារា​ម្រៀង​ល្បី​ឈ្មោះ​លោក ឆាយ វីរៈយុទ្ធ បាន​សន្យា​ជាមួយ​អ្នក​គាំទ្រ​នៅ​កូរ៉េថា​លោក​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍​ខ្លាំងជាង​មុន​ពី​ការ​សម្ដែង​ជា​លើក​ទី២​របស់​ខ្លួន។

September 21, 2018

Captain Marvel បញ្ចេញ Trailer ផ្លូវការ ទាញអ្នកទស្សនាជិត៣០លានដង (វីដេអូ)

ភាពយន្ត​ប្រជុំតួអង្គវិរៈបុរសថ្មីសម្លាងដកស្រង់ចេញពីសៀវភៅត្លុក Marvel Comics របស់ Marvel’s Studioរឿង Captain Marvel បញ្ចេញ​ Trailer ផ្លូវការលើកដំបូង ដោយផ្តោតសំខាន់លើតួអង្គវិរៈនារីថ្មី។

September 19, 2018

ស្នាដៃថ្មីពីតារាកូនកាត់ ខ្មែរ-រស្ស៊ី សួន រ៉ានីរ៉ាស៊ីនី សម្ពោធ ដាក់បញ្ចាំងផ្លូវការ

ភាពយន្តរឿង”ណូលីណូឡា” ជាស្នាដៃតួឯកដំបូងរបស់តារាសម្ដែងកូនកាត់ខ្មែរ-រុស្ស៊ីលោក សួន រ៉ានីរ៉ាស៊ីនី បានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយកាលពីយប់មិញ។ តារាកូនកាត់រូបនេះបង្ហាញពីក្ដីសប្បាយរីករាយនោពេលស្នាដៃថ្មី ដែលជាតួឯកដំបូងនេះ ត្រូវបង្ហាញវត្តមានតាមរោងភាពយន្តនានា។