កម្សាន្ត | December 06, 2018

រឿង«អាថ៍កំបាំងត្រីសូល៍» សហការផលិត និងចូលរួមសម្តែងរវាងពីរប្រទេសបញ្ចូលគ្នា

 

នាចុងឆ្នាំ​២០១៨​នេះ រឿងភាគ​ខ្មែរមួយ​រឿង​ទៀត​នឹងត្រូវ​ចាក់​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​គឺរឿង «​អាថ៍កំបាំងត្រីសូល៍»។ រឿងមួយ​នេះ​ត្រូវបាន​សហការ​ផលិត​រវាងពីរប្រទេស​បញ្ចូលគ្នា​គឺប្រទេស​កម្ពុជា និង​ប្រទេសថៃ ដោយ​មានតួ​សម្តែង​បីគូក្នុង​នោះ​តារាសម្តែង​ខ្មែរ​ពីរគូ និង​តារាសម្តែង​មក​ពីប្រទេស​ថៃមួយ​គូ។

 

 

តារាសម្តែង​ខ្មែរមាន​ដូចជា លោកខាត់ វៃហាំង កញ្ញា យូប៊ីន លោកយឹម ណារ៉ា កញ្ញាមឿន ផាណែត និងតារា​សម្តែង​ថៃរួម​មាន ផេត និងមៃ រួមនិង​តារា​ជើងចាស់ ជើង​ថ្មីល្បីៗជាច្រើន​រូបទៀត។

 

 

មូលហេតុដែល​ភីអិនអិន​សហការ​គ្នា​ផលិត​រឿងមួយ​នេះ​ជាមួយ​ភាគីថៃ​គឺដោយ​សារតែ​ភីអិនអិន​បាន​សិក្សា​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ និងបាន​សង្កេត​ឃើញ​ថាប្រជាជន​ខ្មែរ​ភាគច្រើន​ចូល​ចិត្តតារា​ថៃ ចូល​ចិត្តគុណភាព​រឿងថៃ ប៉ុន្តែ​ក្នុង​នោះរឿង​ភាគខ្មែរ​ក៏មាន​ការគាំទ្រច្រើន​ដូចគ្នា ហេតុដូច្នេះ​ទើប​ភីអិនអិន​សម្រេច​ផលិត​រឿង «អាថ៍កំបាំងត្រីសូល៍» ជាមួយ​ផលិតករថៃ និង​តារាថៃ គឺសង្ឃឹម​ថានឹង​ទទួល​បានលទ្ធផល​ល្អ​សម្រាប់​ទីផ្សារ នេះបើ​តាម​កញ្ញា ទូច បុប្ផា​ប្រធាន​ផ្នែកក​ម្មវិធី​ផ្សាយ​របស់ទូរទស្សន៍​ភីអិនអិន​បាន​ប្រាប់​មក​កាន់អ្នក​សារព័ត៌មាន។

 

 

«អាថ៍កំបាំងត្រីសូល៍» គឺរឿងភាគ​ដែល​ផ្តល់ជូន​នូវរស​ជាតិ​ថ្មី និងប្លែក​ពីរឿង​ភាគខ្មែរ​មុនៗ​ដែលធ្លាប់​ចាក់ផ្សាយ​នៅ​ភីអិនអិន ដោយ​មាន​លាយ​បញ្ចូល​គ្រប់រស​ជាតិ​មាន​ទាំងការប្រើ​យុទ្ធសិល្ប៍ វាយ​ប្រហារ ស្នេហា និង​បង្កប់​នូវអាថ៍កំបាំង​ជាច្រើន បង្កើត​ជាចម្ងល់​ដល់​ទស្សនិក​ជន។

 

 

«អាថ៍កំបាំងត្រីសូល៍» នឹងត្រូវ​ចាក់ផ្សាយ​ឆាប់ៗ​នេះ​នៅលើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​រៀងរាល់ថ្ងៃ​ចន្ទ-ពុធ វេលា​ម៉ោង​៨:០០-៩:០០​យប់ បន្ទាប់​ពីរឿង «កន្ទោងខៀវ»៕

 

ទស្សនាឈុតខ្លី  

មតិយោបល់

អត្ថបទពេញនិយម