កម្សាន្ត | December 05, 2018

អស្ចារ្យ​​! អាយុ ៩ ឆ្នាំ​សោះ មាន​ទេព្យ​កោសល្យ លេងព្យាណូ និង ដេញ​ពិន ក្នុង​ពេល​តែ​មួយ​

ក្មេងស្រី អាយុ ៩ឆ្នាំ​ បាន​បង្ហាញ​សមត្ថភាព​​តាម​រយៈ​វីដេអូ​ក្លិបមួយនៅ​លើ​បណ្តាញ​ទំនាក់​សង្គម ក្នុង​វីដេអូ​ក្លិប​នោះ​ក្មេង​ស្រី He Yan កំពុងលេងព្យាណូដោយ​ប្រើ​ដៃ​ខាងឆ្វេង និង​ដេញ​ពិន​ដោយ​ប្រើ​ដៃ​ខាងស្ដាំ ប្រគំ​បទ​ភ្លេង​យ៉ាង​ពិរោះ​។

 

 

កុមារី He Yan បាន​ហាត់​រៀន​ឧបករណ៍​តន្រ្តីពិន​អស់រយៈ​ពេល​៥​ឆ្នាំ និង ព្យាណូ​រយៈពេល​១​ឆ្នាំ។ តាម​​អ្នក​ស្រី លីវ ជា​ម្តាយ​របស់ កុមារី He Yan និយាយ​អោយ​ដឹង​ថា កូន​ស្រី​របស់​គាត់​ចំណាយ​ពេល​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក្នុង​ការ​ហ្វឹក​ហាត់​ជា​មួយ​ឧ​បករណ៍​តន្រ្តី​។

 

 

​តាំង​ពី He Yan មាន​អាយុ​១​ឆ្នាំ​ជាង​ He Yan គឺ​ចូល​ចិត្ត​ស្តាប់​បទ​ភ្លេង​ដែល​លោក​ស្រី​លេង និងមាន​​និស្ស័យ​និង​ឧ​បករណ៍​តន្រ្តី​​។ លោក​ស្រី​ លីវ គាំ​ទ្រ​កូន​ស្រី​របស់​គាត់​ក្នុង​វិស័យ​សិល្បៈ​តន្រ្តី​ និង​សង្ឃឹម​ថានាង​នឹង​ក្លាយ​ជា​តន្រ្តី​ករ​មួយ​រូប​នា​ពេល​អនាគត​៕​

 

 

ប្រភព៖ qq 

មតិយោបល់

អត្ថបទពេញនិយម