កម្សាន្ត | December 05, 2018

Miley Cyrus បង្ហើបឲ្យដឹងពិភាល់ចំឡែកនៅមុនពេលភ្លើងឆេះផ្ទះនៅកាលីហ្វូញ៉ា

អំឡុង ពេល បង្ហាញ ខ្លួន នៅ កម្មវិធី On Air With Ryan Seacrest តារាប៉ុប នាង Miley Cyrus បាន និយាយ ពី រឿង ភ្លើង ឆេះ ផ្ទះ របស់ នាង និង Liam Hemsworth នៅកាលីហ្វូញ៉ា កាល ពី ខែ មុន។ តារា ប៉ុប រូប នេះ បាន លើក ឡើង ពី អារម្មណ៍ ដឹង មុន នៅ មុន ហេតុ ការណ៍ ដ៏ អាក្រក់ នេះ កើត ឡើង។

 

ដូចអ្វី ដែលអ្នន គាំទ្រ បាន ស្ដាប់ បទ ចំរៀង ថ្មី របស់ នាង ដែល ទើប តែ បញ្ចេញ កាល ពី សប្ដាហ៍ មុន មាន ចំណង ជើង ថា Nothing Breaks Like a Heart មាន ឃ្លា ជា ច្រើន រៀបរាប់ ពី ភ្លើង ឆេះ ផ្ទះ។ ហើយ គេ បាន ដឹង ហើយ ថា Miley បាន សរសេរ បទ ចម្រៀង នេះ មួយ ខែ មុន ពេល Woolsey ឆេះ នៅ ភាគ ខាង ត្បូង រដ្ឋ កាលីហ្វូញ៉ា។

តារា វ័យ ២៦ ឆ្នាំ រូប នេះ បាន ពន្យល់ ថា “ពួក យើង បាន ធ្វើការ ជាមួយ គ្នា មួយ ឆ្នាំ កន្លះ សម្រាប់ ការ ថត បទ ថ្មី ដូច្នេះ ខ្ញុំ មិន ដឹង ថា ត្រូវ និយាយ ពន្យល់ យ៉ាង ម៉េច ចំពោះ ហេតុការណ៍ ដ៏ អាក្រក់ នេះ ទេ នេះ ពិត ជា រឿង ដ៏ ចម្លែក ព្រោះ ខ្ញុំ បាន សរសេរ បទ ចម្រៀង នេះ ជាមួយ Mark កាល ពី ខែឧសភា មុន ពេល យើង បាត់ បង់ ផ្ទះ នៅ Malibu”។

ឃ្លា ខ្លះៗ ក្នុង បទ ចម្រៀង សរសេរថា “ផ្ទះ ឆេះ នេះ មិន មាន អ្វី សេះ សល់ ទេ វា គឺ ជា ផ្សែង ហើយ យើង ទាំង ពីរ នាក់ ដឹង ច្បាស់”។ Miley សារភាព ថា ពិភាល់ ចំឡែក នេះ ពិត ជា ត្រូវ នឹង ការ ពិត ត្រឹម រយៈ ពេល ដ៏ ខ្លី។

ក្រោយ ហេតុការណ៍ ភ្លើង ឆេះ នេះ Cyrus និង Hemsworth បាន បរិច្ចាគ ៥០ម៉ឺន ដុល្លារ អាមេរិក ដល់ មូនិធិ Malibu ដែល ត្រូវ បាន បង្កើត ដើម្បី ជួយ ដល់ សមាជិក នៃ សហគមន៍ ក្នុង ស្រុក ដែល ពួក គេ ត្រូវ កសាង ឡើង វិញ៕

 

 

Beyonce ដូរសម្លៀកបំពាក់៦ឈុតនៅឯការសម្ដែង Global Citizens Festival

ប្រែសម្រួល៖ ធារ៉ា

ប្រភព៖ eonline

 

មតិយោបល់

អត្ថបទពេញនិយម