កម្សាន្ត | December 05, 2018

Versace ច្នៃរ៉ូបដ៏ល្បីល្បាញរបស់ខ្លួនពីរម៉ូតឡើងវិញសម្រាប់ការដើរលើកម្រាលក្រហមនៅ Runway

នៅ​ចំពេល​ដែល​​គេអ្នក​គ្រប់គ្នា​ហៅ​ថា​ការ​អបអរ​យឺតពេល​សម្រាប់​ខួប​៧២​ឆ្នាំ​របស់ Gianni Versace ក្រុមហ៊ុន​ហ្វេសិន​របស់​អ៊ីតាលី​បាន​ធ្វើ​ដំណើរ​ឆ្លង​សមុទ្រ​មក​ទីក្រុង​ញូយ៉ក​ជា​លើក​ទីមួយ​សម្រាប់​កម្មវិធី​បង្ហាញ​​ម៉ូត​របស់ខ្លួន​មុន​រដូវ​ស្លឹក​ឈើ​ជ្រុះ​ចូល​មក​ដល់។ កម្មវិធី​នេះ​ត្រូវ​បាន​ប្រារព្ធឡើង​នៅ​ឯ​អគារ American Stock Exchange ។

 

 

បើ​យើង​​ក្រឡេក​មើល​បណ្ដុំ​ម៉ូត​របស់ Versace ការ​បង្ហាញ​លើក​នេះ​គឺ Donatella បាន​ច្នៃ​ឡើង​វិញ​នៅ​បណ្ដុំ​ម៉ាក​ល្បីៗ​របស់​យីហោ​មួយ​នេះ​នៅ​អំឡុង​ទសវត្ស​៩០ អោយ​ក្លាយ​ទៅ​ជា​ហ្វេសិន​ថ្មី។ មួយ​ក្នុង​ចំណោម​ម៉ូត​ទាំង​នោះ​គឺ​រ៉ូប Versace ដែល​នាង Jennifer Lopez ស្លៀក​ចូល​រួម​កម្មវិធី​ Grammys នៅ​ឆ្នាំ​២០០០០៕

 

 

Kim Kardashian ស្លៀកឈុតចូលកម្មវិធី Versace មើលទៅដូចឈុតដែល Paris Hilton ស្លៀកនៅថ្ងៃខួប 21 ឆ្នាំ

 

ប្រែសម្រួល៖ ធារ៉ា

ប្រភព៖ harpersbazaar

 

មតិយោបល់

អត្ថបទពេញនិយម