កម្សាន្ត | December 04, 2018

Beyonce ដូរសម្លៀកបំពាក់៦ឈុតនៅឯការសម្ដែង Global Citizens Festival

ជា​ការ​ចូល​រួម​អបអរ​ជីវិត និង​កេរ្ដិ៍​ដំណែល​​របស់ Nelson Mandela នាង Beyonce និង JAY-Z បាន​ចូល​រួម​សម្ដែង​​នៅ​ក្នុង​ទិវា Global Citizens កាល​ពីថ្ងៃ​អាទិត្យ​ក្នុង​ទីក្រុង Johannesburg​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

 

ធិពីបុណ្យឆ្នាំ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខួប​១០០​ឆ្នាំ​របស់ Mandela ដោយ​មាន​អ្នក​ចូល​រួម​រាប់​ពាន់​នាក់រួម​ទាំង​តារា​ល្បីៗ​ដូច​ជា Pharrell, Chris Martin, Naomi Campbell និង​តារា​ច្រើន​រូប​ទៀត។

 

 

Beyonce ដែល​បាន​ចូល​រួម​សម្ដែង​ការ​ប្រគំ​តន្ត្រី​របស់ Mandela កាល​ពី​ឆ្នាំ 2004 បាន​ត្រលប់​មក​ចូល​រួម​អបអរ​ជោគជ័យ​របស់​អតីត​ប្រធានាធិបី​អាហ្រ្វិកខាង​ត្បូង ដោយ​បក​ស្រាយ​ចំរៀង​ជា​ច្រើន​បទ​ព្រម​ទាំង​ចេញ​លិខិត​មួយ​នៅ​លើ​គេហទំព័រ​របស់​នាង “ទង្វើល្អ និង​គុណូបការៈ​របស់​លោក​សម្រាប់​គ្រប់បទពិសោធន៍ ហើយ​លទ្ធភាព​របស់​លោក​ចំពោះ​ការ​លើក​លែង​ទោស​គឺ​ជា​មេរៀន​ដែល​ខ្ញុំ​បាន​រៀន​សូត្រ ហើយ​នឹង​បង្រៀន​បន្ត​ដល់​កូនៗ​ទាំង​៣​របស់​ខ្ញុំ។ គ្រួសារ​ខ្ញុំ​ទាំង​មូល​មាន​សេចក្ដី​គោរព​លោក​យ៉ាង​ជ្រាលជ្រៅ។ នេះ​គឺ​ជា​កិត្តិ​យស​របស់ខ្ញុំ​ដែល​អាច​ធ្វើ​ដំណើរ​មក​អាហ្វ្រិក​ខាង​ត្បូង​ដើម្បី​ចូល​រួម​អបអរ​លោក និង​កិច្ចប្រឹងប្រែង​របស់​លោក​ដើម្បី​កែ​តម្រូវ​រឿង​ខុសៗ​ជា​ច្រើន”។

 

 

 

 

អ្នក​ដឹក​នាំ​រឿង”ឆន្ទា” ភ្ញាក់​ផ្អើល​នឹង​ដំណឹង​គ្រោះ​ថ្នាក់​ចរាចរ​ដ៏​រន្ធត់


ប្រែសម្រួល៖ ធារ៉ា

ប្រភព៖ harpersbazaar

 

មតិយោបល់

អត្ថបទពេញនិយម