កម្សាន្ត | December 03, 2018

មក​ កម្ពុជាតិជា​ថ្ងៃ យស បូវណ្ណៈ ចង់បាន​ផ្លែផ្កាខ្ពស់

 

អតីតតារា​ភាពយន្តលោក​ ​យស បូវណ្ណៈ បាន​ត្រឡប់​មក​កាន់កម្ពុជា​សាជា​ថ្មី​ដើម្បីម​ក​ថតរឿង​ដុំមួយ​ជូន​ផលិត​កម្មម​ហាហង្ស​រឿង «លោកឪពុក»។ ទោះ​​ជា​មាន​​ពេល​​តិច​​ថ្ងៃ​ដើម្បី​​ថត​​រឿង​​នេះ តែ​​លោក​ចង់​​ទទួល​បាន​​ផ្លែផ្កា​ខ្ពស់​​ត្រឡប់​​មក​វិញ។

 

 

លោក​បាន​​ប​ញ្ជាក់​ថា​៖”តែ​​ជាង​ ១០​ថ្ងៃ​ទេ ខ្ញុំ​អាច​​សុំច្បាប់​​គេ​​ពី​​អាមេរិក​មក​​ខ្មែរ។ អីចឹង​ទេ​ខ្ញុំ​​ចង់​​ធ្វើ​អ្វី​​ដែល​​ល្អ​បំផុត​​ចំពោះ​​ស្នាដៃ​​នេះ និយាយ​​ទៅ​​គឺ​ផ្លែផ្កា​ខ្ពស់​​តែ​ម្ដង”។លោកបាន​បង្ហាញ​ក្តីរីក​រាយ​ពន់​ពេក​ដែល​បាន​បង្ហាញ​ស្នាដៃ​ជូន​ទស្សនិក​ជន​ហើយ​អ្វីដែល​ប្លែក​ពិសេស​លោក​យស បូវណ្ណៈ​បានដាក់​មួយ​ម៉ាត់​ឲ្យតួ​សម្តែង​រលក​ក្រោយ​ត្រូវ​ចេះ​រួមគ្នា​ហើយ​កុំកើត​ជំងឺ​តួឯក​មិន​មាន​អ្វីប្រសើរ​ឡើង។

 

 

នាឱកាស​មកដល់​កម្ពុជា​សារជាថ្មីត្រូវ​បាន​ការរៀប​ចំពី​ផលិត​កម្ម​មហាហង្ស​ដោយ​បាន​ចាត់ចែង​កម្មវិធី​យ៉ាង​ឱឡារិក​កក់​ក្តៅ​ជូន​លោក​បូវណ្ណៈ។​គេឃើញ​មាន​រៀប​ចំពិធី​ជប់​លៀង​អាហារថ្ងៃ​ត្រង់​មុន​នេះ​ជាមួយ​ការ​ជួប​ជុំ​អ្នក​សិល្បៈ​ថ្មីចាស់​យ៉ាង​ច្រើនរួម​មាន​អ្នក​នាង​ចន ច័ន្ទលក្ខិណា អ្នកស្រី​ចាន់ តារាទី លោក​អិន សុភិន ភិន សុដាលីស ភឹម តារាវិបុល ភីយ៉ា អូន ឧស្សាហ៍ យុទ្ឋ ឋានៈ លីលី ព្រម​ទាំង​តារាមួយ​ចំនួន​ទៀត។

 

 

លោកយស បូវណ្ណៈ​បានប្រាប់​ថារឿង «លោកឪពុក» គឺជា​សាច់រឿង​ប្រកប​ដោយ​ការដាក់​អារម្មណ៍​ខ្ពស់​មាន​ការ​សម្តែង​ខ្លាំង​ដែល​និយាយ​ពី​សង្គម​កម្ពុជា​។អ្វីដែល​លោកសប្បាយ​ចិត្ត​បាន​សម្តែង​ជាមួយ​តួថ្មីចាស់​ពិសេស​ជាមួយ​ចាន់ តារាទី​និង​អរគុណ​ដល់​ផលិត​កម្ម​មហាហង្ស​បាន​គាស់​​កកាយតួចាស់ៗ​ជំនាន់​មុន​មក​សម្តែង។

 

 

​លោក​ថា​យើង​សិល្បៈ​ករត្រូវរួមគ្នា​ចេះ​ស្រឡាញ់​កុំគិតរលកមុន​រលក​ក្រោយ។​យើង​ចាត់​ទុក​រលកមុន​ជាគ្រូ​ជាផ្លូវ​ត្រួ​ស​ត្រាយ​ហើយ​រៀន​សូត្របន្ត​កុំគិត​តម្កើង​ខ្លួន​ឬមាន​ជំងឺតួ​ឯក។​ប្អូនៗ​សំណាង​ណាស់​ដែលបាន​ថត​ជាមួយ​ប្រភេទ​កាម៉ារ៉ា​ទំនើប​ៗ​ប្រទេស​ជាតិ​ជឿន​សម័យ​បងៗវិញ​គឺ​កម្សត់​ណាស់។

 

 

 ចាកចេញពីទឹក​ដី​កំណើត​ជាង​១០ឆ្នាំ​ទៅរស់​នៅ​សហរដ្ឋអាមេរិក លោក យស បូវណ្ណៈ នៅតែ​បន្តរក្សា​ទំនាក់​ទំនង​ជាមួយ​អ្នក​សិល្បៈ និង​ផលិត​ករ​ដដែល បើទោះ​បីជា​លោក​បានផ្អាក​ទទួល​យក​ការងារ​សិល្បៈ​ក៏ដោយ។ លោក​តែង​បង្ហាញ​វត្តមាន​ជាញឹក​ញាប់​ក្នុង​កម្មវិធី​ជួប​ជុំរបស់​អ្នក​សិល្បៈ ពិសេស​កម្មវិធី​ដែល​មាន​វត្តមាន​សិល្បករ​ពីកម្ពុជា​ទៅ​ច្រៀង​រាំ​ជូន​ជន​ជាតិ​ខ្មែរ​ស្តាប់ និង​រាំលេង​កម្សាន្ត​នោះ។

 

 

 

 លោកធ្លាប់​ចូលរួម​សម្តែង​រឿង​ល្បីមួយ​ចំនួន​ក្នុង​​សម័យកាល​នោះ​មាន​ដូច​ជារឿង “បិទភ្នែកហែកទ្រូង” (សម្ដែង​ជាមួយ អ្នក​នាង អម្ពរ ទេវី ),រឿង “ព្រាន​នារី​អស់​លក្ខណ៍” (សម្ដែង ជាមួយ អ្នក នាង អ៊ុ សុវណ្ណនី) , រឿង “ទាសីស្នេហ៍” (សម្តែងរួម​ជាមួយ ចាន់តារាទី) និង​ក្រោយៗ​មក​ទៀត ជាមួយ អ្នកនាង សុខ ស្រីមុំ, កែវ កល្យាណ និងតារាៗល្បីៗ​ជាច្រើន​ទៀត។​ភាព​យន្ត​ដែល​ធ្វើឲ្យ​ទស្សនិក​ជន​ចង​ចាំ​លោក​មិន​ភ្លេច​នោះ​គឺរឿង”ព្រានព្រៃដំរីដេញ”​ដែល​បាន​ចាប់​ដៃ​គូ​សម្ដែង ជាមួយ​នឹង​លោកស្រី កែវ កល្យាណ៕

 

មតិយោបល់

អត្ថបទពេញនិយម