កម្សាន្ត | November 01, 2018

តំណាលត្រួសៗ​ពី រ៉ាស្មាច់ ​កំពុង​ធ្វើ​ឱ្យ​រឿង”កូនក្រក” ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​មុន​បញ្ចាំង

 

ការ​តំណាល​​ត្រួសៗ​​ពី​មេចោរ​​ដ៏​ល្បី​​លំដាប់​​អន្តរជាតិ​​កាល​​ពី ១៩​ឆ្នាំ​​មុន​​ពី រ៉ាស្មាច់ កំពុង​​ធ្វើ​ឱ្យ​ភាព​យន្ត​រឿង ”កូន​ក្រក” ក្លាយ​​ជា​ទី​​ចំណាប់​​អារម្មណ៍​​ថ្មី​​ប្លែក​​ពី​សំណាក់​​ទស្សនិក​ជន។ភាព​យន្ត​រឿង ”កូន​ក្រក” ដែល​​ជា​ស្នាដៃ​​ដឹក​នាំ​​រឿង​​ពី​សំណាក់​​តារា​​កំប្លែង​​ដ៏​ល្បី​​គឺ​​នាយ ពាក់មី បាន​​ដក​​ស្រង់​ និង​​ការ​តំណាល​​ត្រួសៗ នៃ​​ការ​ជឿ​​លើ​​កូន​​ក្រក របស់​​មេចោរ អារ់ាស្មាច់ បាន​​ធ្វើ​ឱ្យ​​ភាពយន្ត​​នេះ​​ក្លាយ​​ជា​​ការ​ទន្ទឹង​​រង់ចាំ​​ពី​សំណាក់​​អ្នក​​ទស្សនា។

 

 

លោក លៀក លីដា ជា​អ្នក​​គ្រប់គ្រង​​ការ​​ផលិត​​របស់​​ផលិត​កម្ម LD Picture បាន​​លើក​​ឡើង​​ថា រឿង​”កូនក្រក” គឺ​ជា​​ស្នាដៃ​​សម្រិត​សម្រាំង​​មួយ​​របស់​​ផលិត​កម្ម​​លោក​​សម្រាប់​​ជា​ចំណី​អារម្មណ៍​​របស់​​អ្នក​​ទស្សនា​​នា​​ចុង​​ឆ្នាំ​​២០១៨​​នេះ។ អ្វី​ដែល​​​ពិសេស​​ស្នាដៃ​​នេះ​​គឺ​ផ្ដោត​​សំខាន់​​លើ​​ជំនឿ​​លើ​កូន​​ក្រក ដែល​​ប្រជាជន​​ខ្មែរ​​តែង​​មាន​​ជំនឿ​​ខ្លាំង​​នាពេល​​កន្លង​​មក។

 

លោក​បាន​​​បញ្ជាក់​​ថា៖​"រឿង​នេះ​​យើង​​មិនមែន​​និយាយ​​ពី​ប្រវត្តិ​​ពិត​​របស់​មេចោរ អារ៉ាស្មាច់​ទេ ក៏ប៉ុន្តែ​​យើង​​គ្រាន់តែ​​លើក​​មក​​ត្រួសៗ​​ប៉ុណ្ណោះ​ ដោយ​​ផ្ដោត​​សំខាន់​​លើ​ការ​​​ជំនឿ​លើ​កូន​​ក្រក"។

 

 

លោក លៀក លីណា បង្ហាញ​​ពី​ការ​រំពឹង​​ទុក​ថា​​ស្នាដៃ​​ថ្មី​របស់​​ផលិត​កម្ម LD Picture មួយ​​នេះ​​ពិតជា​​ទាក់ទាញ​​ខ្លាំង​​សម្រាប់​​អ្នក​​ទស្សនា ព្រោះ​មិន​ត្រឹម​តែ​​បង្ហាញ​​ពី​ការ​​ជំនឿ​​លើ​កូន​ក្រក​ប៉ុណ្ណោះ​​ទេ គឺ​ថែម​​ទាំង​​មាន​​ឈុត​​ឆាក​ជា​ច្រើន​​ទៀត​ប្រជុំ​ដោយ​​តារា​​ល្បីៗ​​ចូល​​រួម​​សម្ដែង។

 

​ភាព​យន្ត​​រឿង​”កូន​ក្រក” ជា​​តំណាល​​រឿង​​ត្រួសៗ​​ពី​​មេ​ចោរ រ៉ាស្មាច់ នឹង​​ចាក់​​បញ្ចាំង​ជា​ផ្ឡូវ​​ចាប់​​ពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​​២០១៨​​នេះ​តទៅ​​នៅ​​គ្រប់​​រោង​ភាព​​ទំនើប​​នា​នា ទាំង​​ភ្នំពេញ និង​ខេត្ត សៀមរាប៕​ចង់​ដឹង​​ស្នាដៃ​​នេះ​​ទាក់ទាញ​​កម្រិត​ណា ទស្សនា​ Trailer រឿង​​”កូនក្រក” ខាង​​ក្រោម​​នេះ។

 

អត្ថបទ៖ អាដាម

មតិយោបល់

អត្ថបទពេញនិយម