កម្សាន្ត | October 30, 2018

យ៉ែម សំអូន ចេញ​ដឹក​នាំ​ចម្រៀង ថ្មី​ផ្ទាល់​​ខ្លួន ​ខណៈ​ស្នាដៃ​ភាពយន្ត​កំពុង​ទទួល​ការ​គាំទ្រ​ខ្លាំង

 

តារា​មច្រៀង​លោក យ៉ែម សំអូន ផ្ដើម​ចេញ​ដឹក​នាំ​ផលិត​បទ​មច្រៀង​ថ្មី​ផ្ទាល់​ខ្លួន​គឺ​បទ”ទឹក​ភ្នែក​សម្ងាត់ឪពុក​ខ្ញុំ” ខណៈ​​​ស្នាដៃ​ខ្សែ​ភាពយន្ត​ភាគ​របស់​លោក​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ ហង្សមាស​គឺ​រឿង”ផ្កាថ្ម” កំពុង​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន។

 

 

តារា​ចម្រៀង និង​​ជា​តារា​​សម្ដែង​​រូប​នេះ បាន​​បង្ហាញ​​ពី​ក្ដី​​សប្បាយ​​រីករាយ​​នៅពេល​​ឃើញ​​ស្នាដៃ​​ដែល​​លោក​​ចេញ​​ផលិត​​ផ្ទាល់​​ខ្លួន​ មាន​​ការ​គាំទ្រ​​ពី​ទស្សនិក​ជន។ លោក​ យ៉ែម សំអូន និយាយ​​ថា​​បទ​​ចម្រៀង​​នេះ គឺ​បង្កប់​​អត្តន័យ​​ខ្លាំង​​នៅ​ក្នុង​​សង្គម​​គ្រួសារ។

 

 

លោក​​បាន​​បញ្ជាក់​​ថា​៖ "នេះ​ជា​​បទ​ចម្រៀង​​ថ្មី​​ដែល​​បង​​សរសេរ​​ផ្តាល់​​ដៃ ដែល​​បង្កប់​​អត្ថន័យ​​ខ្លាំង​​មែន​ទែន មិន​​ថា​តែ​បង គឺ​ក្នុង​​សង្គម​​ជា​ក់​ស្ដែង​​តែ​​ម្ដង”។​តារាចម្រៀង​កំពុង​មាន​​ទីផ្សារទាំង​​សម្ដែង និង​​ចម្រៀង​​បន្ត​ថា លោក​​ទើប​​តែ​​សរសេរ​​ចម្រៀង​​ថ្មី​​ផ្ទាល់​​ខ្លួន​​បាន​​ប្រមាណ ៥​​បទ​​ត្រៀម​​ចេញ​​ជា​​បន្ត​​ថា។ ចំពោះ​​បទ​​ចម្រៀង​​ថ្មីគឺ​​បទ ”ទឹក​ភ្នែក​សម្ងាត់ ឪពុក​ខ្ញុំ” គឺ​ជា​​បទ​​ចម្រៀង​​​លោក​​សរសេរ និង​​ផលិត​​ដោយ​​យក​​ចិត្ត​ទុក​​ដាក់​​បំផុត​​​សម្រាប់​​ការ​​គាំទ្រ​​ពី​​ទស្សនិក​ជន។

 

 

លោក​ជឿជាក់​​ថា​​បទ​​ចម្រៀង​​​ថ្មី​ផ្ទាល់​​ខ្លួន​​របស់​​លោក​​ចេញ MV ជា​ផ្ឡូវ​ការ​នា​​ពេល​​នេះ​​នឹង​​ក្លាយ​​ជា​ទី​ចំណាប់​​អារម្មណ៍​​របស់​​ទស្សនិកជន។ ជា​ពិសេស​​អ្នក​​គាំទ្រ​​របស់​​ខ្លួន​​តែ​​ម្ដង។ក្រៅ​តែ​​ពី​ចេញ​​បទចម្រៀង​​​ថ្មី​ជា​​បន្ត​បន្ទាប់​​លោក យ៉ែម សំអូន ក៏ត្រៀម​​ថត​​ភាពយន្ត​ចំនួន ៥​ផ្សេង​ទៀត​​ផង​ដែរ​​នា​​ចុង​​ឆ្នាំ​២០១៨ និង​ដើម​​ឆ្នាំ​​២០១៩​​ខាង​​មុខ។ នា​ពេល​​ថ្មីៗ​​កន្លង​ទៅ​​តារា​​ចម្រៀង​ និង​​ជា​​តារា​​សម្ដែង​​រូប​នេះ​ក៏​ទើប​​ទទួល​​កុងត្រា​​ជា​មួយ​​ភេសជ្ជៈ គ្រូសាន្ត ដែល​​ទទួល​បាន​​ចំណូល​​ខ្ពស់​​ផង​​ដែរ៕

 

អត្ថបទ៖ អាដាម

 

មតិយោបល់

អត្ថបទពេញនិយម