កម្សាន្ត | October 24, 2018

តោះ! ងាកមកមើលចំណុចពិសេសនៃការថតរឿង «ល្បិចក្នុងរាជវាំងវគ្គ២» បន្តិចទៅមើល

 

រឿងភាគ​ហុងកុង​បែប​បុរាណ «ល្បិចក្នុងរាជវាំងវគ្គ២» ពិត​ជា​បានរៀប​ចំ​យ៉ាងល្អ​ឥត​ខ្ចោះ ទាំង​ការស្លៀក​ពាក់ ការរៀប​ចំ​ឆាក គ្រឿង​អលង្ការ​បំពាក់​លើតួ​នី​មួយ​ៗ និង​ការរៀបចំ​ខ្លួន​ក្នុងការ​ថត​ម្តងៗ ទាំងនេះ​មិនមែន​ជារឿង​ងាយ​ស្រួល​ឡើយ​សម្រាប់​តួសម្តែង​នីមួយៗ​ដើម្បី​អោយ​លេច​ចេញ​បាន​ជារឿង​ភាគមួយ​ដែល​អាច​ទាក់​ទាញ​ចិត្តអ្នកទស្សនា។

 

 

រឿង «ល្បិចក្នុងរាជវាំងវគ្គ២» នេះទាំង​សម្លៀក​បំពាក់ និងគ្រឿង​អលង្ការ​ត្រូវបាន​រៀបចំ​ថ្មីទាំង​អស់ និង​បាន​បែងចែក​ការស្លៀក​ពាក់​សម្រាប់​តួនី​មួយៗ​ផ្សេង​ៗ​ពី​គ្នា។ ការចំណាយ​ពេល​វេលា​ក្នុង​ការតុប​តែង​ខ្លួន​ម្តងៗ​គឺត្រូវ​ប្រើរយៈ​ពេល​ពាក់​កណ្តាល​ថ្ងៃ​ទើប​រៀប​ចំរួច ដោយ​ឡែក​គ្រឿង​អលង្ការ​ដែល​បាន​បំពាក់​លើតួ​នី​មួយ​ៗ​មាន​ទម្ងន់​ធ្ងន់ ដែល​ធ្វើអោយ​តួ​សម្តែង​ត្រូវ​ទាម​ទារ​ការ​អត់​ធ្មត់​បន្តិច។  

 

 

ក្រៅពី​ការរៀប​ចំ​ឆាក និង​តួ​ស​ម្តែង អ្វីដែល​អ្នក​ដឹកនាំ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៀត​នោះ​គឺក្រាហ្វីក ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់ខ្ទង់​ម្ភៃ​ម៉ឺន​ដូល្លារ​ឯណោះ​សម្រាប់​រឿង​មួយ​នេះ។

 

 

ប៉ុន្តែបើទោះបី​ជាដំណើរ​ការ​នៃ​ការថត​រឿង​មួយ​នេះ​មាន​បញ្ហា​លំបាក​ខ្លះក្តី គ្រប់​ក្រុម​កាងារ​ទាំង​អស់​នៅតែ​អាច​បញ្ចប់​រឿងនេះ​បានយ៉ាង​ជោគ​ជ័យ និង​ទទួល​បាន​លទ្ធផល​ល្អ មិន​បាន​ធ្វើ​អោយ​អ្នក​ដឹក​នាំ​ខក​បំណង​ឡើយ។

 

 

រឿង «ល្បិចក្នុងរាជវាំងវគ្គ២» កំពុងតែ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​រៀងរាល់​ថ្ងៃ​ចន្ទ-សុក្រ វេលា​ម៉ោង ១១:០០-១២:០០ថ្ងៃ៕  

 

មតិយោបល់

អត្ថបទពេញនិយម