កម្សាន្ត | October 20, 2018

ស្នាដៃ​ថ្មី​របស់​នាយ ពាក់មី ត្រូវ Facebook និង​ Youtube ហាម​​ផ្សព្វផ្សាយ

 

​ភាពយន្ត​រឿង​”កូន​ក្រក” ជា​ស្នាដៃ​ថ្មី​របស់​អ្នក​​​ដឹក​នាំ​រឿង និង​ជា​​តារា​កំ​ប្លែង​​​នាយ ពាក់មី ត្រូវ Facebook និង​ Youtube ដែល​​ទំនង​​ជា​ស្នាដៃ​​នេះ​​មាន​​ភាព​​រន្ធត់​​ខ្លាំង​ពេក​អាច​​ប៉ះពាល់​​ដល់​​អ្នក​​ទស្សនា។

 

លោក លៀក លីណា អ្នក​គ្រប់គ្រង​​ការ​​ផលិត​​របស់​​ផលិត​កម្ម LD Picture បាន​​លើក​​ឡើង​ថា ស្នាដៃ​ថ្មី​​របស់​​នាយ ពាក់ មី គឺ​បាន​​សម្រិត​សម្រាំង​​គុណភាព​​ខ្លាំង​​ជា​មុន ហើយ​ស្នាដៃ​នេះ​​គឺ​បង្ហាញ​​ពី​ឈុត​​ឆាក និង​ភាព​​ភ័យ​រន្ធត់​​ខ្លាំង​​ជា​បណ្ដា​​ភាពយន្ត​មុន​​ជា​ប្រការ​ធ្វើ​​ឱ្យ​បណ្ដាញ​​សង្គម​​ទាំង​ពីរ​​មិន​​អនុញ្ញាត​​ឱ្យ​​ផ្សព្វផ្សាយ។

 

 

លោក​បាន​​បញ្ជាក់​ថា៖​”ខ្ញុំ​មិន​​ដឹង​ថា​​មក​ពី​​ឈុត​ឆាក​​ក្នុង​​សាច់​រឿង​​វា​សាហាវ​​ខ្លាំង​​ដល់​ថ្នាក់​​គេ​​មិន​ឱ្យ​ផ្សព្វផ្សាយ ឬ​យ៉ាង​​ណា​ទេ។ ក៏ប៉ុន្តែ​​នៅ​ពេល​​ខ្ញុំ​ដាក់​​ផ្សព្វផ្សាយ​​វា​មិន​​អនុញ្ញាតិ​ឱ្យ​យើង​​ផ្សព្វផ្សាយ”។

 

 

អ្នក​គ្រប់គ្រង​ការ​​ផលិត​​រូប​នេះ បន្ត​ថា​បើទោះ​​ជា​បណ្ដាញ​​សង្គម Facebook និង Youtube មិន​​អនុញ្ញាតិ​​ឱ្យ​ផ្សព្វផ្សាយ​ក្ដី ក៏ប៉ុន្តែ​​លោក​​នៅ​តែ​​មាន​​ការ​រំពឹង​​ខ្ពស់​​ថា​​ភាពយន្តរឿរ​”កូនក្រក” នឹង​ក្លាយ​​ជា​ចំណី​អារម្មណ៍​ប្លែក​​សម្រាប់​អ្នក​​ទស្សនា។ ជា​ពិសេស​​ទស្សនិក​ជន​​ចូលចិត្ត​​ទស្សនា​​រឿង​​បែប​​ភ័យ​​រន្ធត់។

 

 

ទន្ទឹម​នឹង​​ការ​រំពឹង​​លោក លៀក លីដា ក៏​សំណូមពរ​ទស្សនិក​ជន​​ចូល​​ទស្សនា​​ស្នាដៃ​​ថ្មី​របស់​​នាយ ពាក់មី ឱ្យ​បាន​​ច្រើន​​កុះករ ដែល​ជា​ការ​​ជួយ​លើក​​កម្ពស់​​វិស័យ​​ភាពយន្ត​ខ្មែរ​​កំពុង​ធ្លាក់​​ចុះ។ ក្នុង​នោះ​​ផលិត​កម្ម LD Picture តែង​​តែ​រក​វិធី​ថ្មី និង​ប្លែក​ជា​ពិសេស​គុណ​ភាព​​រឿង​​តែ​ម្ដង​ដើម្បី​​ឆ្លើយ​តប​តាម​​ការ​ចង់​​បាន​​ពី​​ទស្សនិក​ជន។

 

 

ស្នាដៃ​ថ្មី​របស់​​តារា​​កំប្លែង និង​ជាអ្នក​​ដឹក​នាំ​​រឿង​ គឺ​រឿង”កូនក្រក” នឹង​ដាក់​បញ្ចាំង​​ជា​ផ្លូវការ​​ចាប់​ពី​ថ្ងៃ​​ទី ៩ ខែ​វិច្ឆការ ឆ្នាំ​២០១៨ ខាង​មុខ​នៅ​គ្រប់​​រោង​​ភាពយន្ត​​ទូទាំង​ប្រទេស៕

https://www.facebook.com/LDpicture/videos/178568419689206/ 

មតិយោបល់

អត្ថបទពេញនិយម