កម្សាន្ត | October 18, 2018

ល្អមើលទៀតហើយ! ភីអិអិននឹងចាក់ផ្សាយរឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុងវគ្គ២» ក្នុងខែតុលានេះ

 

ជឿជាក់ថាទស្សនិកជន​ប្រាកដ​ជាធ្លាប់​បាន​ដឹង​ពីភាព​ល្បីល្បាញ​នៃរឿង​ភាគ​ហុងកុង​ «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ដែល​កន្លងមក​រឿងមួយ​នេះត្រូវ​បាន​ផលិត​ជាច្រើន​វគ្គ និង​ពីមួយវគ្គទៅ​មួយ​វគ្គមាន​ការចាប់​អារម្មណ៍​ប្លែកៗ​ពីគ្នា។  

 

សម្រាប់វគ្គទីមួយ​នៃរឿង​នេះ​ភីអិនអិន​ធ្លាប់​បាន​យក​មក​ចាក់ផ្សាយ​រួច​មក​ហើយ ដោយឡែក​លើក​នេះ នឹង​បង្ហាញ​ជូន​នូវវគ្គទី​ពីរ​ជា​បន្ត​ទៀត ដោយ​សាច់រឿង​បាន​បង្ហាញ​ពីដំណើរ​ផ្សង​ព្រេង​របស់​ព្រះសង្ឃ​​ ថាំង ចេង​ ទៅ​កាន់ស្រុក​កំណើរ​របស់​ខ្លួន​នៅក្រុង​ឆាង​អាន ដោយ​សារតែ​ព្រះសង្ឃ​ថាំង ចេង បាន​យល់​សុបិន្ត​ឃើញ​ស្រុក​កំណើត​របស់ខ្លួន​មានគ្រោះ​មហន្តរាយ ដែល​ត្រូវបាន​បំផ្លាញ​ពីស្វាធំ​មួយក្បាល។

 

 

បន្ទាប់ពី​ក្រោក​ពីដំណេក ​ព្រះសង្ឃ​ថាំង ចេង បាន​យល់ច្បាស់​ថានេះ​គឺជា​ហេតុ​អាក្រក់ ក៏ប្រាប់​ទៅដល់​សិស្សទាំង​បីនាក់​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត​របស់​ខ្លួនដើម្បី​ជួយ​សង្គ្រោះ​​ក្រុង​ឆាង​អាន។ ការធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ឆាងអាន​របស់​ព្រះសង្ឃ​ថាំងចេង និង​សិស្សពិត​ជាវែង​ឆ្ងាយ និង​បានជួប​ឩបសគ្គ​ច្រើន។ តើពួក​គេអាច​ជួយ​សង្គ្រោះក្រុង​ឆាង​អាន​បាន​ដែរទេ? តើបញ្ហាអ្វី​ខ្លះ​បាន​រាំងស្ទះ​ដល់​ការធ្វើ​ដំណើរ​មួយ​នេះ?

 

 

រឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុងវគ្គ២» នឹងត្រូវ​ចាក់ផ្សាយ​ចាប់ពី​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ២០១៨ ​វេលាម៉ោង ១៧:០០ល្ងាច រៀងរាល់​ថ្ងៃ ចន្ទ-សុក្រ បន្ទាប់​ពីរឿង «នារីទឹកខ្មេះ»៕

 

ទស្សនាឈុតខ្លី៖

 

 

 

 

 

 

មតិយោបល់

អត្ថបទពេញនិយម