កម្សាន្ត | March 13, 2018

រឿង ”នេះឬជីវិត” សម្ដែងដោយ យ៉ែម ស្រីពេជ្រ កំពុងឈរ​លំដាប់​លេខ​១ ក្នុង​ម៉ោង​មាស

 

ក្នុងចំណោមភាពយន្តខ្មែរ​ដាក់បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​នៅអំឡុង​ម៉ោង​មាស (ម៉ោង៧ដល់ម៉ោង៩យប់” គឹរឿង ”នេះ ឬជីវិត” របស់ស្ថានីយ​ទូរទស្សន៍​ប៉ុស្ថិ៍លេខ​៥ ដែលត្រូវគេ​ដឹងថា​ជារឿង​ទិញសិទ្ធិ​ទាំងស្រុង​ពីរឿង ”ជីវិតនាងឡាំយ៉ង” ររបស់ ថៃ កំពុងតែ​ឈរជា​ខ្សែភាព​យន្ត​ភាគ​ដំដាប់​លេខ១។


នេះបើយោងតាម ស្ថាប័នស្រាវជ្រាវ​អន្តរជាតិ​ធំ២ គឺ Kantar Media និង CMRD ផង បានបង្ហាញ​ភាពសម្រាប់​ម៉ោង​មាសដែល​បណ្ដាទូរទស្សន៍​ទាំងអស់​បានចាក់​រឿងខ្មែរ​ប្រជែងគ្នា ភាពយន្ត​រឿង​ «នេះឬជីវិត» របស់ប៉ុស្ដិ៍លេខ​៥​បានឈរ​លំដាប់​ទី១។

 

 

តាមទិន្នន័យនេះ Rating ដែលបាន​បញ្ចេញ គឺភាព​យន្តនេះ​នាំមុខ​បណ្ដាភាពយន្ត​ផ្សេងទៀត​ដាច់ឆ្ងាយ​តែម្ដង ដោយ​កើន​ដល់ជាង៣០ Rating ខណៈដែល​ភាពយន្ត​ផ្សេង​ដែលដំណើរ​ការដាក់​ប​ញ្ចាំង​ក្នុងថ្ងៃ​ច័ន្ទ ដល់ថ្ងៃ​ពុធ នៅវេលា​ម៉ោង៧ ដល់ម៉ោង​៩​យប់​ដូចគ្នា ទទួលបាន Rating តែ១០ជាង និងក្រោម​នេះឆ្ងាយ។

 

ស្របពេលដែលភាព​យន្តនេះ ត្រូវបាន​សម្ដែង​ដោយ​កញ្ញា យ៉ែម ស្រីពេជ្រ ដែលជាតួ​អង្គនារី​ប្ដី​ច្រើន​ឈានដល់​ដំណាក់​កាលកាន់តែ​ជក់ចិត្ត ព្រោះតែ​នាងញៀន​ញ៉ាម​នឹងប្រុស​ស្នេហ៍ផង​នោះ ទើបកាន់តែ​ធ្វើអោយ​អ្នកតាម​ដាន​ជាប់ចិត្ត និង​និយាយពីរឿងនេះ​ច្រើនខុស​ពីភាពយន្ត​ខ្មែរផ្សេង។

 

ក្នុងនោះក៏មានការលើកឡើង​ពីចំណុច​មិនល្អ​របស់​តួស្រី ដោយមាន​អ្នកខ្លះជេរ តិះដៀល និងមាន​អ្នកខ្លះ​សម្ដែង​ការ​អាណិតចំពោះ​នាងផង​ដែរ ដែលកាន់​តែរំលេច​ភាពយន្ត​ទាំងមូល​អោយក្លាយ​ជាភាពយន្ត​ជក់ចិត្ត និងមានគេ​លើកឡើង​ច្រើនជាពិសេស​ក្នុងចំណោម​អ្នកផ្សារ និងសិស្ស​សាលា​ជាដើម។

 

 

យោងតាមការបញ្ជាក់ភាពយន្ត​នេះ​មានចំនួន​ជាង​៣០ភាគ ហើយទើបតែ​បានដំណើរ​ការបញ្ចាំង​បានភាគ​ទី១៣ប៉ុណ្ណោះ ដោយភាពយន្តនេះ​ត្រូវបាន​ផលិតដោយ​ក្រុមផលិត​ករថៃ ទើបគេឃើញ​ភាពយន្ត​មួយនេះ ទទួលបាន​ការគាំទ្រ​ខ្លាំង​ក្នុងពេល​ទស្សនា។ កញ្ញា យ៉ែម ស្រីពេជ្រ ដែលជា​តួអង្គឯក​បានក្លាយ​ជាតួអង្គ​ដែលទទួល​បានការ​ចាប់​អារម្មណ៍​កាន់តែខ្លាំង ដោយសារ​តែ​នាងសម្ដែង​មួយរឿង​នេះបានល្អ ហើយចំ​ភាពយន្ត​ដែលមាន​ការគាំទ្រ​រហូតដល់​មានលេខ​រៀងនាំមុខ​គេក្នុង​ម៉ោងមាស៕

 

អត្ថបទ ៖ អាដាម

 

មតិយោបល់

អត្ថបទពេញនិយម