កម្សាន្ត | March 13, 2018

រឹតតែល្អមើលជាមួយរឿង​ ផលិតថ្មី​អត្ថន័យ​ចាស់ «សុរិយាអស្តង្គត» នឹងត្រូវចាក់​ផ្សាយ​នៅ​ភីអិនអិន

ខ្សែភាពយន្តភាគថៃរឿង «សុរិយាអស្តង្គត» ឬ «Tawan Yor Saeng» ត្រូវបាន​ផលិត​ឡើងវិញ ដោយ​រក្សារនូវ​ទម្រង់​ដើមទាំង​ស្រុង នឹងបាន​ទាមទារ​ចំណាប់​អារម្មណ៍​ពីអ្នក​ទស្សនា​កាន់តែ​ខ្លាំង។ ខ្សែភាព​យន្ត​មួយនេះ​ត្រូវបាន​ផលិត​ម្តងរួច​មក​ហើយ កាលពីឆ្នាំ​២០១០ រហូតមក​ដល់ឆ្នាំ​២០១៧ ក៏ត្រូវ​បានផលិត​សារឡើង​វិញ និងមាន​តារាសម្តែង​ល្បីៗ​ដូ​ចជា natthawut សម្តែងជា Sakrapee (Khun Lek) ចាប់ដៃគូ​ជាមួយ pichukkana សម្តែង​ជា Tawan រួមនិង​តារាសម្តែង​ល្បីៗ​ជាច្រើន​ទៀត។

 

 

«សុរិយាអស្តង្គត» ជារឿងភាគថៃ​បង្កប់​នូវអាថ៍​កំបាំង និងរឿងរ៉ាវ​ជាច្រើន​ពាក់ព័ន្ធ​នឹងក្មេងស្រី​ម្នាក់​ដែលមាន​ឈ្មោះ​ថា Tawan និងបាន​ចាប់កំណើត​ក្នុង​ត្រកូល Lakorn ។ Duang Pon ដែលជា​ម្តាយស្រី្ត​ដ៏ស្រស់​ស្អាតម្នាក់​ដែលបាន​លង់ស្រឡាញ់​គ្នាជាមួយ​បុរស​អ្នកមាន និងមាន​ផ្ទៃពោះ​ជាមួយគ្នា ក្រោយមក​នាងបាន​ស្លាប់​អំឡុង​ពេលឆ្លង​ទន្លេ ដោយ​កើតបាន​កូនស្រី​ឈ្មោះ Tawan។ Tawan ធំឡើង​ដោយមិន​បានដឹងថា​ឪពុកម្តាយ​បង្កើត​នាងជា​នរណា​នោះទេ នាងធំ​ឡើង​ដោយការ​ចិញ្ចឹម​ពីស្រី្តម្នាក់​ដែលនាង​ស្មានថា​នាងជា​ម្តាយ​របស់ខ្លួន។


ឪពុកចិញ្ចឹមរបស់នាង​ក៏បាន​ព្យាយាម​ចាប់​រំលោភ​នាង តែត្រូវ​បានម្តាយ​ចិញ្ចឹម​នាង​សម្លាប់​ដើម្បីការពារ​កូនស្រី ហើយ​ក៏នាំ​ទៅលាក់​ខ្លួន ប៉ុន្តែក្រោយ​មក​អត្តសញ្ញាត​ពិត​របស់នាង​ត្រូវបាន​លាតត្រដាង ទីបំផុត​នាងបាន​រកឃើញ​ឪពុក​បង្កើត ព្រោះ​នាងមាន​រូបរាង​ដូចម្តាយ​បង្កើត​របស់នាង ដូច្នេះហើយ​ទើប​ឪពុកបង្កើត​របស់​នាងស្គាល់​នាង។
នាង​ចាប់ផ្តើម មាននូវ​ជីវិត​ថ្មី ជាមួយ​នឹងឪពុក​បង្កើត ហើយ​បានប្តូរ​ឈ្មោះថ្មីថា Yor Saeng ។


 

បន្ទាប់ពីនោះ​មកនាង​ក៏បាន​មាន​ទំនាក់ទំនង​ជាមួយពូ Vee រឺ ពូ Lek គឺជាប្អូនប្រុស​របស់​ប្រពន្ធ​ឪពុក Yor Saeng ។ Lek ចាស់​បន្តិច​មែន ប៉ុន្តែ​មានចិត្តល្អ ពួកគេ​ទាំងពីរ​ក៏ចាប់ផ្តើម​ស្រឡាញ់ និងយល់​ចិត្តគ្នា​រហូត​តទៅ។

 

«សុរិយាអស្តង្គត» នឹងត្រូវចាក់​ផ្សាយជូន​ទស្សនាចាប់​ពីថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០១៨​នេះ​តទៅ រៀងរាល់​ថ្ងៃចន្ទ ដល់​ថ្ងៃ សុក្រ វេលាម៉ោង ១១-១២ថ្ងៃត្រង់ បន្ទាប់​ពីរឿង ផ្ការីក​ក្នុង​ភ្លើង៕

ទស្សនាឈុតខ្លីសូមចុច៖

មតិយោបល់

អត្ថបទពេញនិយម