កម្សាន្ត | March 13, 2018

ស៊ឹម សូលិកា បង្អួតស្នេហ៍បើកចំហរជាមួយ អេង រិទ្ធី

 

អតីតតារាសម្តែងដែលវិវឌ្ឍន៍​ខ្លួនជា​ពិធីករ គឺ អ្នកនាង ស៊ឹម សូលិកា និងលោក អេង រិទ្ធី បានចាប់ផ្តើម​បង្អួត​ស្នេហ៍​ផ្អែមល្ហែម​ដោយបើក​ចំហរហើយ​ក្រោយ​ពីដំណឹង​ស្នេហ៍​ក្រោយឆាក​ត្រូវបាន​បែកធ្លាយ​ជាយូរមក​ហើយនោះ។  រូបថត​ជាច្រើន​សន្លឹកដែល​បង្ហាញ​ពីភាព​ផ្អែមល្ហែម​លក្ខណៈ​គូស្នេហ៍​ត្រូវបាន​គណនីយ​លោក អេង រិទ្ធី បង្ហោះ​ជាហូរហែរ​រហូតធ្វើ​ឲ្យមាន​ការភ្ញាក់​ផ្អើល គ្រាដែល​កន្លងទៅ​អ្នកទាំង​ពីរមិនដែល​និយាយ​អំពីដំណឹង​ស្នេហ៍​ដែលធ្លាប់​ផ្ទុះឡើង​នោះទេ។

 

 

រូបថតបណ្តើរគ្នា​ទាំងគូ​ចូលរួម​ពិធីមង្គល​ការតូចធំ និងដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​ត្រូវបាន​ទម្លាយ​ចេញជា​បណ្តើរៗ និងសបញ្ជាក់​ថា​ពួកគេ​មានសេចក្ដី​សុខបំផុត​ពេលដែល​បានចាប់ដៃ​គ្នាចិត្ត​មួយថ្លើម​មួយនេះ។ ទោះបី​ជាមិនមែន​ស្នេហា​កំលោះ​ក្រមុំប៉ុន្តែ​ភាពផ្អែម​ល្ហែម​របស់ពួកគេ​ក៏ទទួល​បានការ​ច្រណែន​ពីអ្នក​លេង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដែរ។ 

 

 

គេនៅមិនទាន់ដឹងប្រាកដ​នៅឡើយទេថា​ស្នេហា​ពោះម៉ាយ និងអ្នក​​មេម៉ាយ​ចាយ​រាងរូបនេះ​នឹងអាច​ឈាន​ដល់ដំណាក់​កាលចូល​រោងការ​ដែរ​ឬយ៉ាង​ណានោះទេ ប៉ុន្តែគេ​ដឹងថា ដំណឹង​ស្នេហាមួយ​នេះ​ចាប់ផ្ទុះ​ឡើងក្រោយ​ពេល ស៊ឹម សូលិកា ផ្តាច់ស្នេហ៍​ភ្លាមៗ​ពី លោក ទិត្យ ថាវរិទ្ធ​នោះ។ 

 

 

ដំណឹងពីអ្នកក្នុង​ចង្កោម​សិល្បៈ​លើកឡើងថា​ពួកគេ​លែងចង់​លាក់បាំង​ដូចគ្រា​មុនហើយ និងក្រោយ​ពីចំណង​ស្នេហ៍ចុង​ក្រោយរបស់ ស៊ឹម សូលិកា គឺទទួល​បានការ​សាទរពី​សាច់ញាតិ​ទាំងសង​ខាង ខុសពី​ស្នេហា​មុនដែល​ចាស់ទុំ​ខាងប្រុស​មិនសូវ​ជាពេញ​ចិត្តនោះ។ ប្រភពថា​ចំណង​ស្នេហ៍នេះ​គឺពិត​ជាពិបាក​ជឿគ្រា​ដែលកន្លង​ទៅពួកគេ​រាប់អានគ្នា​ជាបងប្អូន​ប៉ុណ្ណោះ។ 

 

 

ប្រភពថាទាំងកូនស្រី​ពេញវ័យ​ក្រមុំ​របស់​សូលិកា​ក៏ពេញចិត្ត​នឹងស្នេហា​របស់ម្តាយ​ដែរ ហើយចង់​ឃើញ​ម្តាយនាង​មានស្នេហា​ពិតប្រាកដ​មួយជាមួយ​បុរស​ដែលអ្នក​នាង​ពេញចិត្ត និងដើម្បី​ព្យាបាល​របួស​និងលុបដាន​ស្នេហ៍​ចាស់កន្លង​ទៅដែរ៕ 

អត្ថបទ៖ វីរបុត្រ

 

មតិយោបល់

អត្ថបទពេញនិយម