កម្សាន្ត | January 10, 2019

តារាល្បីៗ ធ្វើអោយផ្អើលគម្រោងធំមួយនៅ ខេត្តព្រះសីហនុ

 

វត្តមានតារាល្បីៗ​មាន​​ដូច​ជា​ លោក សុះ ម៉ាច កញ្ញា មាស សុខសោភា នាយ​ពែកមី ឌីជេ កាកា លោក ណូយ វណ្ណេត នាយ ចឺម លោក ម៉ៅ ហាជី កញ្ញា ឌួង ហ្សូរីដា លោក​ហេរ៉ូ កញ្ញា​រ៉ាប៊ី កញ្ញា វិរៈនិច្ច លោក ឈឿន ឩត្តម និង​តារា​ល្បីៗ​ជាច្រើន​រូប​ទៀត បាន​​បង្ក​​បរិយា​កាស​​សប្បាយ​​រីករាយ និង​​ភ្ញាក់​​ផ្អើល​​សម្រាប់​​ទស្សនិក​ជន បន្ទាប់​ពី​ពួក​គេ​​បាន​​ចូល​រួម ពិធីបុក​គ្រឹះ​បើក​សម្ពោធ​បុរី VIP ស្ថិត​នៅឃុំអូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ក្នុង​ខេត្ត​ព្រះសីហនុ កាល​​ពីពេល​​ថ្មីៗ។

 

 

នៅក្នុង​ថ្ងៃនោះ តារាយុវវ័យ​រួម​មាន កញ្ញា មាស សុខសោភា កញ្ញារ៉ាប៊ីនាយ​ចឺម និង វិរៈនិច្ច មិនត្រឹម​តែ​បង្អួត​សម្រស់ ដើម្បី​ប្រជែង​ប្រជាប្រិយ​ភាពគ្នា​ប៉ុណ្ណោះទេ អ្នក​ទាំង​នោះ ក៍បង្អួត​ក្វាច់​រាំគ្នា​ឡើង​ផ្អើល​ពិធី​សម្ពោធ​បុរីវីអាយភី​នៅក្នុង​យប់​នោះ​ផងដែរ។

 

 

លោក វ៉ន វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន VIP ដែល​​ជា​អ្ន​ក​​ដឹក​នាំ​​សិល្បករ សិល្ប​ការិនី​​ចូល​រួម​​ក្នុង​​ពិធី​​សម្ពោធ​​បុរីនេះ បានថ្លែង​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ចំណាយ​បើក​ការប្រគំ​តន្ត្រី​ជាទ្រង់​ទ្រាយ​ធំ​នៅក្នុង​ថ្ងៃ​នោះ គឺដើម្បី​អោយ​ពលរដ្ឋ​បាន​សប្បាយ និង​បាន​ប្រកាស​អោយ​ដឹង​ពី​គម្រោង​ដ៍មាន​សក្កានុពល​របស់ VIP នៅ​ខេត្តព្រះសីហនុ​ផង បន្ទាប់​ពី​ក្រុមហ៑ុន​ក៍​បាន​បុកគ្រឹះ​សាង​សង់​ខុន​ដូកម្ពស់​១៧​ជាន់ នៅ​កណ្ដាល​ក្រុង​ព្រះសីហនុ​កាល​ពី​ប៉ុន្មាន​ខែ​មុនដែរ។

 

 

គម្រោងនេះ​គ្រោង​ប្រើ​ទុន​១២០​លាន​ដុល្លារ ដោយ​មាន​សំណង់​ផ្ទះបី​ប្រភេទ​សរុប​ជាង​៤ពាន់​ល្វែង មាន​ទាំង​ផ្សារ និង​សួន​លម្ហែកាយ លើផ្ទៃដី​សរុប​ជាង​៦០​ហិកតា ដោយ​តាម​ផែន​ការនឹង​ពង្រីក​អោយ​ដល់​ជាង​១០០​ហិកតារ ដើម្បី​បំពេញ​តម្រូវ​ការ។​

 

 

លោក ហម រ៉ន ដៃគូហ៊ុន​មួយ​រូបទៀត​របស់​បុរីវីអាយភី បាន​ថ្លែង​បញ្ជាក់​ថា គិតត្រឹម​ថ្ងៃ​បើក​សម្ពោធ​បុកគ្រឹះ​សាង​សង់ សំណង់​នៅ​បុរី​VIP ក្នុង​ខេត្តព្រះសីហនុ​លក់​អស់ជាង​១ពាន់​ល្វែង​ហើយ ដោយ​ក្នុង​នោះ​អ្នក​ទិញ​​ភាគច្រើន គឺអ្នក​នៅ​ភ្នំពេញ និង​នៅ​ខេត្តកំពត។ សំណង់​បុរីនេះ នឹង​ផ្ដោត​ជា​សំខាន់​លើ​ពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យម និង​ក្រោមមធ្យម ដោយ​តម្លៃមាន​ចាប់​ពីជាង​២មុឺន​ដុល្លារ ហើយ​ធានា​នូវ​គុណភាព​សំណង់​ពាក់​ព័ន្ធ​នឹង​រឿង​ប្រេះ និង​ជ្រាប​ទឹក មិន​អោយ​មាន​បញ្ហា ដើម្បី​បង្កើន​ទំនុក​ចិត្ត​ចំពោះអតិថិ​ជន៕

 

 

មតិយោបល់

អត្ថបទពេញនិយម