កម្សាន្ត | January 02, 2019

លី តាវហួ លុបចោលការប្រគំតន្រ្តីទាំងបួនព្រោះតែជំងឺផ្ដាសាយ

ក្រុមហ៊ុន​ផ្សព្វផ្សាយ​នៃ​ការប្រគំ​តន្រ្តី​របស់​ ​លី​ តាវហួ បាន​ប្រកាស​ថា កម្មវិធី​ដែល​នៅ​សល់​ទាំង​៤​​នៅ ហុងកុង នឹង​ត្រូវ​លុប​ចោល ព្រោះ​តែ​តារា​ចម្រៀង​រូប​នេះ​កំពុង​ព្យាយាម​ព្យាបាល​ជំងឺ​ផ្ដាសាយ។

 

 

ក្នុង​សេចក្ដី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា តារា​វ័យ​៥៧​ឆ្នាំ​មាន​ជំងឺ​ផ្ដាសាយ​កាល​ពី​ថ្ងៃ​អាទិត្យ និង​ត្រូវ​សម្រាក​អោយ​បាន​ពេញលេញ​តាម​ដំបូន្មាន​របស់​វេជ្ជមណ្ឌិត។

កាល​ពី​យប់​ថ្ងៃ​សុក្រ​ ភ្លាមៗ​ក្រោយ​ការ​ប្រគំតន្ត្រី​លើក​ទី​១៤ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រគំតន្ត្រី​ជា​ស៊េរី​ទាំង​២០​លើក​ដែល​មាន​ឈ្មោះ​ថា My Love Andy Lau World Tour ព្រោះ​តែ​បញ្ហា​បំពង់ក​ធ្វើ​អោយ​ក្រុមតន្ត្រី​ត្រូវផ្អាក​ពាក់​កណ្ដាល​ទី​នៅ​បទ​ចម្រៀង​ទី​៤​របស់​គេ ហើយ​ប្រាប់​អ្នក​គាំទ្រ​ថា កម្មវិធី​ត្រូវ​បញ្ចប់។

“វេជ្ជបណ្ឌិត​និយាយ​ថា ខ្ញុំ​មិន​ត្រូវ​ច្រៀង​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​មិន​អាច​បោះបង់​បាន” លី តាវហួ និយាយ​ដោយ​អារម្មណ៍​ប្រាប់​អ្នក​​គាំទ្រ​ជា​ច្រើន នៅ​ពេល​គេ​និយាយ​សូមទោស​ដោយ​ទឹក​ភ្នែក​ទៅ​កាន់​អ្នក​គាំទ្រ។

មួយ​ថ្ងៃ​ក្រោយ​មក​ក្រុមហ៊ុន Focus Entertainment Limited បាន​ប្រកាស​ថា កម្មវិធី​ដែល​នៅ​សល់​ផ្សេង​ទៀត​ក្នុង​ការ​ប្រគំតន្ត្រី​ជា​ស៊េរី​នេះ​នឹង​ត្រូវ​ផ្អាក​សិន ដោយ​ទុក​ពេល​អោយ​ លី តាវហួ សម្រាក​មុន​នឹង​អាច​ត្រលប់​មក​សម្ដែង​វិញ៕

 

ប្រែសម្រួល៖ ធារ៉ា

ប្រភព៖ Asianone

មតិយោបល់

អត្ថបទពេញនិយម