February 23, 2018

ប៉ូលិសម្នាក់ស្លាប់ក្រោយអ្នកគាំទ្រ Athletic និង Spartak Moscow ប៉ះទង្គិចគ្នានៅទីក្រុង Bilbao

ប៉ូលិស​ម្នាក់​បាន​ស្លាប់​ក្រោយ​ពី​អ្នក​គាំទ្រ Athletic Bilbao និង Spartak Moscow ប៉ះទង្គិច​គ្នា​នៅ​មុន​ការ​ប្រកួត Europa League យប់​មិញ។ មន្ត្រី​ប៉ូលិស​វ័យ​៥០​ឆ្នាំ​ឈ្មោះ Arias Garcia បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​រវាង​អ្នក​គាំទ្រ​ក្លិប​បាល់ទាត់​ទាំង​ពីរ​នៅ​តាម​ដង​ផ្លូវ​មុន​ការ​ប្រកួត Europa League វគ្គ​៣២​ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បិ៍។

February 22, 2018

ព្យាករណ៍លទ្ធផលប្រកួតរវាង Zenit Petersburg ប៉ះ Celtic យប់នេះនៅ Europa League

Zenit រង​បរាជ័យ​កាល​ពី​សប្ដាហ៍​មុន​នៅ​ជើង​ទី​មួយ​ដោយ​លទ្ធផល 1-0។ ពួក​គេ​មាន​បទពិសោធន៍​ល្អណាស់​ពេល​ជួប​​នឹង​ក្រុម​នៅ​ស្កុតលែន ប៉ុន្តែ​បទពិសោធន៍​ទាំង​នោះ​មិន​បាន​ជួយ​អោយ​ពួក​គេ​មាន​លទ្ធផល​ល្អ​ទេ​នៅ​ Celtic Park។ យប់​នេះ​តាម​រយៈ​សម្រែក​របស់​អ្នក​គាំទ្រ​ក្នុង​ទឹក​ដី​ខ្លួន​ឯង ពួក​គេ​រំពឹង​ថា​នឹង​អាច​កែ​ប្រែ​ស្ថានការណ៍​បាន។

February 22, 2018

ព្យាករណ៍លទ្ធផលការប្រកួតរវាង Lazio និង FC FCSB នៅ Europa League យប់នេះ

Lazio បាន​ចាញ់ Steaua Bucharest នៅ​ជើង​ទី​មួយ​ដោយ​លទ្ធផល 1-0 យ៉ាង​គួរ​អោយ​ភ្ញាក់​ផ្អើល ហើយ​យប់​នេះ​ពួក​គេ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ដើម្បី​មាន​កៅអី​នៅ​វគ្គ​បន្ត​។

February 21, 2018

ព្យាករណ៍លទ្ធផលការប្រកួតរវាង Shakhta ប៉ះ Roma នៅ Champions League យប់នេះ

ការ​ជួប​គ្នា​រវាង Shakhtar Donetsk និង Roma នៅ Champions League វគ្គ​១៦​​ក្រុម​ចុង​ក្រោយ​យប់​នេះ​គឺ​ជា​ការប្រកួត​មួយ​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍។

February 21, 2018

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

ប៉ោយប៉ែត៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ប្រចាំក្រុងប៉ោយប៉ែត ដែលជាមណ្ឌលទី៥នោះ បានរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅលើក្រុម Family FC (A) ក្រោយយកឈ្នះលើក្រុម Poipet Empire FC (A) ក្នុងលទ្ធផល 6-3។

February 20, 2018

ព័ត៌មានលម្អិត និង​ព្យាករណ៍លទ្ធផលការប្រកួតរវាង​ Chelsea ទល់នឹង Barcelona យប់​នេះ​

Chelsea លេង​មិន​ដូច​កាល​ពី​ទើប​ចាប់​ផ្ដើម​បើក​រដូវកាលទេ​នៅ​ដើម​ឆ្នាំ​ 2018 នេះ ប៉ុន្តែ​ពួក​គេ​នៅ​តែ​លេង​ក្នុង​ទម្រង់​វាយសម្រុក​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ។ តោខៀវ​មាន​ប្រវត្តិ​ល្អ​ណាស់​ពេល​ជួប​ក្រុម​យក្ស​មក​ពី​អេស្ប៉ាញ​មួយ​នេះ ប៉ុន្តែ​យប់​នេះ​ការងារ​ហាក់​ធ្ងន់​បន្តិច​ហើយ។ Chelsea នឹង​ប្រឹង​អោយ​អស់​ពី​លទ្ធភាព​ដើម្បី​ឱកាស​លើ​ទៅ​វគ្គ​៨​ក្រុម​ជា​លើក​ដំបូង​គិត​ចាប់​ពី​រដូវកាល 2013-2014 មក ហើយ​កីឡាករ​ទាំង​អស់​សុទ្ធតែ​មាន​ទំនុក​ចិត្ត​ខ្ពស់​នៅ​មុន​ការ​ប្រកួត​នេះ។

February 20, 2018

ប៉ោយប៉ែតជា​មណ្ឌល​ថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival​​​ 2018 ​តែ​ការ​គាំទ្រ​មិនធម្មតាទេ

ប៉ោយប៉ែត៖ ប៉ោយប៉ែតគឺជាមណ្ឌលថ្មីមួយសម្រាប់ Tiger Street Football Festival​​​ 2018 ដែលកំពុងប្រកួតជម្រុះ ដោយ​មាន​ក្រុម​ចូលរួម​ដល់​៥០​ក្រុម​។ ចំពោះមណ្ឌលថ្មីមួយនេះ ត្រូវធ្វើការ​ប្រកួត​ត្រឹម​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ​ដើម្បី​ស្វែង​រក​ក្រុមជើងខ្លាំងប្រចាំតំបន់​ចំនួន​៣​ក្រុម ដែលមានលទ្ធភាពបំបែកកញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងបន្តឡើង​ទៅ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។

February 19, 2018

យុវជននៅក្រុងប៉ោយប៉ែតពិតជាគម្រូរល្អ ដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

ក្រុងប៉ោយប៉ែត៖ នេះជាលើកដំបូងសម្រាប់អ្នករស់នៅទីក្រុងប៉ោយប៉ែត ហើយក៏ជាការប្រកួតជម្រុះ​មណ្ឌល​ទី៥ នៃពានរង្វាន់​ Tiger Street Football Festival 2018 ដែលបានបើកជាផ្លូវការណ៍​នាព្រឹក​ថ្ងៃ​ទី​០១៨ ​ខែ​កម្ភៈ ​ឆ្នាំ​២០១៨ នេះ នៅបរិវេណផ្សាររាត្រីសណ្ឋាគារផ្តាយប្រាំក្រុងប៉ោយប៉ែត ដោយ​មាន​ចំនួន៥០ក្រុមចូល​រួម​ដាក់ពាក្យប្រកួត​។

February 19, 2018

វិភាគការប្រកួតរវាង Lazio ទល់នឹង Verona យប់នេះ

Lazio ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​​ ៥​ ក្នុង​តារាង​ក្រោយ​​២៤​ប្រកួត ឈ្នះ​១៤ ស្មើ​៤ និង​ចាញ់​៦។ ពួក​គេ​ទើប​តែ​ស្ពឹក​មុខ​នៅ​ប្រកួត​ចុង​ក្រោយ​ ដោយ​ត្រូវ Napoli លុត​ដល់​ទៅ​៤​ទល់​១។ ដូច្នេះ​យប់​នេះ​ពួក​គេ​ទំនង​នឹង​ជះ​កំហឹង​លើ​ក្រុម​បាត​តារាង Verona មិន​បន្ធូរ​ដៃ​ឡើយ។

February 19, 2018

​ បើកសន្និសីទកាសែតស្តីពីការប្រកួត  Tiger Street Football Festival 2018​ ប្រចាំមណ្ឌលប៉ោយប៉ែត

ប៉ោយប៉ែត៖ កាលពីរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ស្រាបៀរថៃហ្គ័របានបើកសន្និសីទកាសែតស្តីពីការបើកការប្រកួត Tiger Street Football Festival 2018  ប្រចាំ​មណ្ឌល​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងលោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់Tiger Street Football Festival 2018 ។

February 14, 2018

ព្យាករណ៍លទ្ធផលការប៉ះគ្នារវាង Porto និង Liverpool នៅ Champions League យប់នេះ

Porto កំពុង​លេង​ក្នុង​ទម្រង់​ដ៏​ល្អ​នៅ​រដូវកាល​នេះ​ដោយ​ឈ្នះ​១៦​ប្រកួត​ក្នុង​ចំណោម​ការ​ប្រកួត​១៩​លើក​ចុង​ក្រោយ។ នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល​ពួក​គេ​ឈ្នះ​២​ប្រកួត​ក្នុង​ទឹក​ដី ហើយ​យប់​នេះ​កីឡាករ​ទាំង​អស់​សុទ្ធ​តែ​មាន​ទឹក​ចិត្ត​ពុះ​កញ្ជ្រោល​ក្នុង​ការ​រក​៣​ពិន្ទុ​ក្នុង​ជើង​ទី​មួយ​ពេល​ទទួល​ស្វាគមន៍ Liverpool។ បើ​និយាយ​ពី​ក្របខណ្ឌ​នៅ​ព័រទុយហ្គាល់​វិញ​ក្នុង​រដូវកាល​នេះ​ពួក​គេ​ឈ្នះ​១៧​ប្រកួត ស្មើ​៤ ហើយ​មិន​ដែល​ចាញ់​សោះ។

February 13, 2018

ក្រុម Next Step FC  បានគ្រងជើងឯក​ Tiger Street Football Festival​​​ 2018 ប្រចាំ​មណ្ឌល​សៀមរាប

ខេត្តសៀមរាប៖  ក្រុម Next Step FC  បានគ្រងជើងឯកនៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival​​​ 2018 ប្រចាំមណ្ឌលសៀមរាប ដោយយកឈ្នះលើក្រុម សៀមរាប FC ដែលជាក្រុមជើងឯករដូវកាលឆ្នាំមុន ក្នុងលទ្ធផល ៣ ទល់នឹង ២។

February 13, 2018

ព្យាករណ៍លទ្ធផលជើងទីមួយរវាង Juventus និង Spurs នៅ Champions League យប់នេះ

មាន់​ខ្នាយ​មាស Tottenham ធ្វើ​ដំណើរ​ទៅ​ទឹកដី Turin សម្រាប់​ការ​ប្រកួត​ជើង​ទី​មួយ​នៃ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ក្របខណ្ឌ Champions League យប់​នេះ​ទល់​នឹង​សេះបង្កង់ Juventus ដែល​នេះ​ជា​ជំនួប​​មួយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​ការ​ប្រកួត​ដ៏​តានតឹង។

February 12, 2018

មណ្ឌលសៀមរាប Tiger Street Football Festival 2018 មានក្រុមចូលរួមជាង ៥០០ ក្រុម

សៀមរាប៖ ព្រឹតិ្តការណ៍ Tiger Street Football Festival 2018  បានបើកការការប្រកួត​មណ្ឌល​ទី៤ គឺមណ្ឌលសៀមរាម ចាប់ពីម៉ោង ៦:៤៥ នា​ទី​ព្រឹក​ថ្ងៃទី ១០ ខែកុម្ភៈ ដោយការចូលរួមពីក្រុមកាន់តែច្រើនជាងឆ្នាំមុន រហូតដល់ ១១២ ក្រុមសម្រាប់មណ្ឌលសៀមរាបនេះ។

February 11, 2018

បើកឆាក Tiger Street Football Festival 2018 នៅសៀមរាប

​សៀមរាប៖ សំរាប់ការប្រកួត​នៅមណ្ឌល​ទី៤ នេះដោយមានក្រុមប្រកួតច្រើន​។​ កាល​ពី​ឆ្នាំ​មុន​មណ្ឌល​នេះ​មាន​ក្រុម​​ចូល​រួម​ចំនួន ១០៨ ស្រប​ពេល​​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ដល់ ១១២។ ដូចនេះហើយក្រុមគណះកម្មការបានសំរេចថាការប្រកួតមិនសំរាក ហើយបើកការប្រកួតពី ម៉ោង៧ រហូតដល់ ៦:៣០ ល្ងាច។ ក្នុងកិច្ចបើកឆាកដំបូងនាព្រឹកនេះក៏មានការចូលពីសំណាក់ថ្នាក់ដឺកនាំនៃក្រុមហ៊ុន CBL បានអញ្ជើញចូលផងដែល ។