May 24, 2018

ស្រាបៀរ Heineken® ប្រចាំកម្ពុជាបញ្ជូនអ្នកគាំទ្រតាមជើងហោះហើរទៅកាន់ប្រទេស ក្រិចដើម្បីចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA CHAMPIONS LEAGUE

រាជធានីភ្នំពេញ៖ ថ្ងៃទី ២៣ ខែឧសភា ស្រាបៀរ Heineken® នឹងបញ្ជូនអ្នកគាំទ្រកម្ពុជាចំនួនបួននាក់តាមជើងហោះហើរទៅកាន់ទីក្រុងអាថែន ប្រទេសក្រិច ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យក្នុងការទស្សនានូវកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League រវាងក្រុម Real Madrid FC និង Liverpool FC នៅថ្ងៃទី ២៧ ខែឧសភាខាងមុខនេះ។

May 08, 2018

បានរកឃើញ​ក្រុមជ័យលាភី​នៃកម្មវិធី​កីឡា​បាល់ទះ​ឆ្នេរខ្សាច់​ អន្តរជាតិ​ដំបូង​បង្អស់​របស់​ស្រាបៀរ​អាន់ឆ័រ

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិដំបូងបង្អស់របស់ស្រាបៀរអាន់ឆ័រដែលមានឈ្មោះថា International Beach Volleyball 2-Star FIVB World Tour បានឈានដំណាក់កាលចុងក្រោយដ៏រំភើបរីករាយក្រៃលែងបំផុតកាលពីថ្ងៃទីអាទិត្យទី ៦ ខែឧសភា នៅមុខសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។ 

May 01, 2018

វិភាគ និងព្យាករណ៍ការប្រកួតរវាង Real និង Bayern នៅជើងទីពីរយប់នេះ

Real Madrid ទោះ​ក្នុង La​ Liga លេង​មិន​សូវ​ល្អ ប៉ុន្តែ​ពួក​គេ​ឡើង​មក​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ក្រោយ​ទម្លាក់​ក្រុម​យក្ស​របស់​បារាំង មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​មាន​ប្រៀប​លើ Bayern Munich នៅ​វគ្គ​នេះ​ទៀត​ក្រោយ​ឈ្នះ​នៅ​ក្រៅ​ដី​ដោយ​លទ្ធផល 2-1 កាល​ពី​ជើង​ទីមួយ។

April 25, 2018

ព្យាករណ៍លទ្ធផលការប្រកួតរវាង Bayern Munich ទល់នឹង Real Madrid យប់នេះនៅ Champions League

Bayern Munich នៅ​តែ​ជា​ក្រុម​យក្ស​ដែល​គួរ​អោយ​ខ្លាច​នៅ Champions League ខណៈ Budesliga ពួក​គេ​បាន​លើក​ពាន​រួច​ទៅ​ហើយ​ ថែម​ទាំង​លើក German Cup មួយ​ទៀត ហើយ​ពេល​នេះ​ពួក​គេ​កំពុង​សម្លឹង​ Champions League ជា​​ពាន​ទី​បី​សម្រាប់​រដូវកាល​នេះ។ ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៧​មក Bayern លេង​ក្នុង​ទម្រង់ល្អ​​អស្ចារ្យ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ពួក​គេ។ ៨​ប្រកួត​ចុង​ក្រោយ​នៅ Champions League ពួក​​គេ​មិន​ដែល​ចាញ់​ទេ។   ក្នុង​ចំណោម​ការ​ប្រកួត​គ្រប់​កម្មវិធី​ទាំង​អស់​ពួក​គេ​មិន​របូត​គ្រាប់​បាល់​តែ​២​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម​១០​ប្រកួត​ចុង​ក្រោយ។ ប៉ុន្តែ​នៅ Champions League ៥​ប្រកួត​ចុង​ក្រោយ​ពួក​គេ​មិន​របូត​គ្រាប់​បាល់​៤​ប្រកួត។

April 24, 2018

ព្យាករណ៍លទ្ធផលការប្រកួតរវាង Liverpool ប៉ះ Roma នៅ Champions League យប់នេះ

ពួក​គេ​ក៏​ជា​ក្រុម​ដែល​រឹង​មាំ​យ៉ាង​សម្បើម​ដែរ​នៅ​ទឹក​ដី Anfield ហើយ​៥​ប្រកួត​ចុង​ក្រោយ​នៅ​ Anfield ពួក​គេមិន​របូត​គ្រាប់​បាល់​សូម្បី​មួយ​គ្រាប់។ Liverpool បាន​ទម្លាក់​ម្ចាស់​ជើង​ឯង Premier League គឺ Manchester City កាល​ពី​ជុំ​មុន​ដោយ​លទ្ធផល​សម្រុប​ទាំង​ពីរ​ជើង 5-1 ហើយ​ពួក​គេ​បាន​ក្លាយ​ជា​ក្រុម​ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្ពស់​បំផុត​នៅ​រដូវកាល​នេះ។

April 11, 2018

មើលវីដេអូ Roma ទម្លាក់ Barcelona ខណៈ Liverpool ផ្ដួល Man City ម្ដងទៀត

នៅ ទីបំផុត យើង រក ឃើញ ពីរ ក្រុម ដែល មាន កៅអី នៅ វគ្គ ពាក់ កណ្ដាល ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ Champions League រដូវល 2018 ហើយ ក្រោយ Roma ផ្ដួល Barcelona 3-0 ខណៈ Liverpool ផ្ដួល Man City ម្ដង ទៀត ក្នុង ជើង ទី ពីរ នេះ ដោយ លទ្ធផល 2-1។

April 10, 2018

វិភាគ និងព្យាករណ៍លទ្ធផលការប្រកួតរវាង Man City ប៉ះ Liverpool យប់នេះនៅ Champions League

Man City លេង​បាន​ល្អ​​ខ្លាំង​ណាស់​សម្រាប់​រដូវកាល​នេះ​នៅ​ក្នុង​​ការ​ប្រកួត​គ្រប់​កម្មវិធី ហើយ​ពួក​គេ​ឈរ​នៅ​កំពូល​តារាង​ Premier League ដែល​គេ​ស្ទើរ​តែ​អាច​និយាយ​បាន​ថា នឹង​លើក​ពាន​១០០ភាគ​រយ​ទៅ​ហើយ។ Man City ត្រូវ​តែ​កែ​ប្រែ​ស្ថានការណ៍​នៃ​ការ​បរាជ័យ 3-0 កាល​ពី​ជើង​ទី​មួយ​សម្រាប់​ការ​បើក​ទ្វារ​ទទួល​ស្វាគមន៍​ក្រុម​ខ្លាំងម្ចាស់​ជើង​ឯក Champions League 6 សម័យកាល​ហង្សក្រហម​ Liverpool នៅ​យប់​នេះ។

April 05, 2018

សន្និសីទសារព័ត៌មាន ស្តីពីកម្មវិធី​ដំណើរ​ទេសចរណ៍​ពាន​រង្វាន់ UEFA CHAMPIONS LEAGUE ឆ្នាំ ២០១៨ ជា​មួយ​កីឡា​បាល់ទាត់​អន្តរជាតិ RUUD VAN NISTELROOY

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៣ ខែមេសា សន្និសីទសារព័ត៌មានមួយបានរៀបចំឡើងដើម្បីឧទ្ទេសនាមតារាបាល់ទាត់អន្តរជាតិលោក Ruud van Nistelrooy អតីតៈខ្សែប្រយុទ្ធរបស់ក្រុម Manchester United និងក្រុម Real Madrid ដែលកាន់តួនាទីជាទូតសុឆន្ទៈប្រចាំកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken®។

April 05, 2018

តារាបាល់ទាត់អន្តរជាតិ RUUD VAN NISTELROOY បានមកដល់កម្ពុជាហើយដើម្បីចូលរួមកម្ម វិធីដំណើរទេសចរណ៍ពាន់រង្វាន់ UEFA CHAMPIONS LEAGUE ដែលនាំជូនដោយ HEINEKEN®

រាជធានីភ្នំពេញ៖ កាលថ្ងៃទី ២ ខែមេសា លោក Ruud van Nistelrooy វីរបុរសបាល់ទាត់សញ្ជាតិហូឡង់ និងជាអតីតៈខ្សែប្រយុទ្ធរបស់ក្រុម Manchester United និងក្រុម Real Madrid បានមកដល់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមជាអធិបតីភាពក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨។

April 04, 2018

ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត! ការដង្ហែរពាន UEFA Champions League 2018

តាមផ្លូវកោះពេជ្រ ថ្ងៃនេះ ទី 04 ខែមេសា 2018 វាលាម៉ោង 5:00 ល្ងាច ដល់ ម៉ោង 7:00 ល្ងាច ហើយជាឱកាសចុងក្រោយ​ជួបផ្ទាល់តារា​បាល់ទាត់​ពិភពលោក​ដ៏កំពូល Ruud Van Nistelrooy ជាសាធារណៈ​ចូលរួមដោយ​សេរី ។

March 30, 2018

ស្រាបៀរ HEINEKEN និង EDM CAMBODIA មានមោទនភាពសូមនាំជូនកម្មវិធី“RAVEGROUND 3.0” ជាកម្មវិធីរាំរែកដ៏ធំបំផុតនៅលើទីវាល

ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាព​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏ខ្ពស់បំផុត​ក្នុងពិភពលោក និងក្រុម EDM Cambodia រួមសហការជាមួយ​ក្រុមហ៊ុន​ជំនាញរៀបចំ​ពិធីការ និង ពិព័រណ៏ SlickBooth Events & Public Relations នឹងរៀបចំកម្មវិធី​រាំរែកមួយ​ដ៏គួរជា​ទីចាប់អារម្មណ៍។ កម្មវិធីនេះ​បានត្រឡប់​មកវិញ​សាជាថ្មីម្តង​ទៀតហើយ ដែលមាន​ឈ្មោះថា " Raveground 3.0"។

March 30, 2018

តើអ្នកត្រៀម “ចែករំលែកភាពរំភើបរីករាយនៃកម្មវិធី UEFA CHAMPIONS LEAGUE ជាមួយនឹងស្រាបៀរ HEINEKEN® ឬនៅ?

រាជធានីភ្នំពេញ៖ តើអ្នកត្រៀមខ្លួនហើយឬ “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់ ក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®? កម្មវិធីដំណើរទេសចរណ៍នេះផ្តល់ឱ្យអ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោកមានឱកាសកាន់តែស្និទ្ធស្នាលជាមួយវីរបុរសជើងឯក និងពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ...ហើយឥឡូវនេះនឹងធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងបង្អស់ពុំដែលធ្លាប់មានពីមុនមក!

March 29, 2018

វិស័យបាល់ទាត់នៅកម្ពុជា​ទទួលការ​ចាប់អារម្មណ៍​លើឆាក​អន្តរជាតិ​ ដោយសារអ្នកគាំទ្រស្រាបៀរ HEINEKEN®

រាជធានីភ្នំពេញ៖ កាលថ្ងៃទី ២០ ខែមីនា វិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិបន្ទាប់ពីបានប្រកាសថា កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នឹងមកដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

March 27, 2018

កម្ពុជាជាប្រទេសមួយក្នុងចំណោម៦ប្រទេសក្នុងពិភពលោក ត្រូវបានជ្រើសរើសដោយ UEFA និង HEINEKEN®

រាជធានីភ្នំពេញ៖ កាលថ្ងៃទី ១៧ ខែមីនា ប្រទេសកម្ពុជាមានកិត្តិយសពិសេសក្នុងនាមជាប្រទេសមួយក្នុងចំណោម ៦ប្រទេសនៅក្នុងពិភពលោក ដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំនេះ ដែលនាំជូនដោយស្រាបៀរ Heineken®។

March 21, 2018

RUUD VAN NISTELROOY រំភើបចូលរួមកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA CHAMPIONS LEAGUE ដែលនាំជូនដោយ HEINEKEN® សម្រាប់អ្នកគាំទ្រកម្ពុជា  

រាជធានីភ្នំពេញ៖ កាលថ្ងៃទី ១៤ ខែមីនា លោក Ruud van Nistelrooy វីរបុរសបាល់ទាត់ UEFA Champions League សញ្ជាតិហូឡង់ បានសម្តែងភាពរំភើបរីករាយក្នុងការចូលរួមជាអធិបតីភាពក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ដែលនឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកទីមួយចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។