កីឡា | September 17, 2018

Ronaldo ៖ ខ្ញុំធូរទ្រូងបន្តិចហើយក្រោយស៊ុតបាន 2 គ្រាប់យប់មិញ (វីដេអូ)

ក្រោយ​បរាជ័យ​ក្នុង​ការ​រក​គ្រាប់​បាល់​អោយ​ក្រុម​ថ្មី​របស់​ខ្លួន​បន្ទាប់​ពី​បង្ហាញ​ខ្លួន​លើ​វាល​ស្មៅ​សរុប​ជាង​៦​ម៉ោង ពេលនេះ​អីតត​ខ្សែ​ប្រយុទ្ធ​របស់ Real Madrid ស៊ុត​បាន​សម្រេច​២​គ្រាប់​អោយ Juventus ឈ្នះ Sassuolo យប់​មិញ។

 

 

ខ្សែប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​រូប​នេះ មិន​អាច​រក​គ្រាប់​បាល់​បាន​ក្នុង​ការ​បង្ហាញ​ខ្លួន​៣​ប្រកួត​ដំបូង​នៅ Serie A ក្រោយ​ពី​ផ្លាស់​មក​ពី Real Madrid កាល​ពី​ខែ​កក្កដា​ក្នុង​តម្លស​១១២​លាន​អ៊ុយរ៉ូ។

Ronaldo អរគុណ​ដល់​មិត្ត​រួម​ក្រុម​ដែល​បាន​ជួយ​គេ​អោយ​​ស៊ុត​បាន​សម្រេច​នៅ​យប់​នេះ ហើយ​សរសើរ​ដល់​បច្ចេកទេស​របស់​ក្លិប Juventus ក្នុង​ការ​បំបែក​រនាំង​ការពារ​ដ៏​រឹង​មាំ​របស់​ក្រុម​ភ្ញៀវ Sassuolo ។

“ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង យើង​ចាប់​ផ្ដើម​លេង​បាន​យ៉ាង​ល្អ។ Sassuolo ការពារ​បាន​ល្អ ប៉ុន្តែ​យើង​លេង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង ហើយ​ស័ក្ដិសម​នឹង​ឈ្នះ។ ខ្ញុំ​ពិត​ជា​ចង់​ស៊ុត​អោយ​ចូល ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​អា​ច​ធ្វើបាន​សម្រេច។ នេះ​គឺ​បាល់​ទាត់ រឿង​ដែល​សំខាន់​គឺ​ក្រុម​ត្រូវ​ឈ្នះ។ ជា​ក់​ស្ដែង ខ្ញុំ​ពិត​ជាតានតឹងក្នុង​ចិត្ត​នឹង​ការ​ដែល​គេ​និយាយ​ពី Real Madrid និង​ការ​ដែល​ខ្ញុំ​រក​គ្រាប់​បាល់​មិន​បាន ប៉ុន្តែ​ខ្ញុំ​អរគុណ​ដែល​មិន​រួម​ក្រុម​ជួយ​ខ្ញុំ​រហូត​មក​។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​លេង​ជាមួយ​ក្រុម​​បាន​ល្អ​ក្នុង​រយៈ​ពេល​កន្លង​មក ហើយ​វា​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​​ស៊ុត​អោយ​បាន​សម្រេច។ ខ្ញុំ​ទម្លាប់​នឹង​របៀប​លេង​នៅ​អ៊ីតាលី​ហើយ”។

 

Juventus នឹង​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី Valencia សម្រាប់​កា​រប្រកួត​បើក​ឆាក Champions League នៅ​ថ្ងៃ​ពុធ ហើយ Ronaldo រំពឹង​នឹង​លេង​ការ​ប្រកួត​ដែល​គេ​ធ្លាប់​ឈ្នះ​ជើង​ឯក​៣​លើក​ជាប់​គ្នា​ជាមួយ Real កាល​ពី​៣​រដូវ​កាល​ចុង​ក្រោយ៕

 

 

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal

មតិយោបល់

អត្ថបទពេញនិយម