កីឡា | September 07, 2018

Paul Pogba មិនបដិសេធនឹងការលើកឡើងថាគេអាចនឹងចេញ Manchester United

ខ្សែ​បម្រើ​កណ្ដាល​របស់​បិសាច​ក្រហម​និយាយ​ថា គេ​មិន​ច្បាស់​ថា​គេ​នឹង​នៅ​បន្ត​ជា​មួយ​ក្លិប​ឬ​យ៉ាង​ណា​ទេ ដោយ​អះអាងថា​គេ​មិន​ដឹង​ថា​អនាគត​មាន​រឿង​អ្វី​កើត​ឡើង​ទេ។

Pogba មាន​ទំនាក់ទំនង​ច្បាស់ការ​ក្នុង​ការ​ផ្លាស់​ទៅ Barcelona អំឡុងពេល​រដូវ​ក្ដៅ ជាមួយ​នឹង​ការ​ចុះផ្សាយ​ជា​ច្រើន​ថា កីឡាករ​លំដាប់​អន្តរជាតិ​បារាំង​រូបនេះ​មិន​ត្រូវ​គ្នា​ជាមួយ​លោក Jose Mourinho ។

 

 

ជាក់​ស្ដែង កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​លើ​អ្នក​ចាត់​ការ​ក្លិប​ក្រោយ​ពី​ចាញ់ Brighton កាល​ពី​ដើម​រដូវកាល ដោយ​ទទូច​ថា Brighton មាន​យុទ្ធសាស្ត្រ​វាយ​បក​ល្អ​ជាង​បិសាច​ក្រហម និង​អះអាង​ថា ប្រសិន​បើ​គេ​និយាយ​ពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​​គេ​នឹង​ត្រូវ​​ពិន័យ។

Pogba ទទួល​បាន​ការរិះគន់​សម្រាប់​ទម្រង់​លេង​របស់​គេ​នៅ​រដូវកាល​នេះ ដោយ​អ្នក​ចាំទី Peter Schmeichel អះអាង​ថា ចិត្ត​របស់ Pogba នៅ​ក្លិប​ផ្សេង។

ខ្សែបម្រើ​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គេ​អាច​នឹង​ចាក​ចេញ​ពី​ក្លិប​នៅ​ខែ​មករា ដោយ​ Barca ត្រូវ​គេ​រាយការណ៍​ថា បាន​ត្រៀម​លុយ​ខ្ទង់​១៣០​លាន​ដុល្លារ​សម្រាប់​ថ្លៃ​ខ្លួន​កីឡាករ​រូប​នេះ​។

“អនាគត​របស់​ខ្ញុំ​នៅ​ពេល​នេះ​គឺ​នៅ​ជាមួយ Manchester ខ្ញុំ​នៅ​ជាប់​កុង​ត្រា ខ្ញុំ​លេង​នៅ​ទីនោះ ប៉ុន្តែ​ពីរ​បី​ខែ​ទៀត​គ្មាន​អ្នក​ណា​អាច​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ។” Pogba ប្រាប់ Sky Sports៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal

 

មតិយោបល់

អត្ថបទពេញនិយម