កីឡា | September 06, 2018

McManaman ថា Real Madrid ទិញ Mbappe ល្អជាង Neymar ដើម្បីជំនួស Ronaldo

អតីតខ្សែបម្រើ​ស្លាប Real Madrid យល់​ថា Real នឹង​ល្អ​​​បើ​ទិញ​បាន​កីឡាករ​ឈ្នះ World Cup សញ្ជាតិ​បារាំង ជាជាង​ទិញ​រួម​ក្រុម​របស់​គេ​នៅ PSG ប៉ុន្តែ​នាយក​ក្លិប Florentino Perz ចង់​ទិញ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ជាង។

 

 

Ronaldo បាន​បញ្ចប់​អាជីព​មួយ​ទសវត្ស​របស់​គេ​ជាមួយ Madrid នារដូវក្ដៅ​នេះ ដោយ​ទៅ​ចូល​រួម​ជាមួយ Juventus ក្នុង​តម្លៃ​ 117 លាន​ដុល្លារ។

 

ក្រោយ​ម្ចាស់ Ballon d’Or ៥​សម័យ​កាល​បាន​ចាក​ចេញ​ទៅ គេ​ដឹង​ច្បាស់​ថា Madrid នឹង​ស្វែង​រកកីឡាករ​ម្នាក់​ដើម្បី​មក​ជំនួស​ទីតាំង​របស់​គេ ដោយ​ក្នុង​នោះ​កីឡាករ​ដែល​ត្រូវ​គេ​មើល​ឃើញ​រួម​មាន Neymar, Mbappe និង Eden Hazard។

 

ទោះ​យ៉ាង​ណា ម្ចាស់​ជើង​ឯក​ក្លិប​នៅ​អឺរ៉ុប​នេះ​មិន​បាន​ចំណាយ​លើ​កីឡាករ​ល្បី​ណា​មួយ​ក្នុង​ចំណោម​កីឡាករ​ទាំង​៣​រូប ដោយ​សម្រេច​ចិត្ត​ទិញ​កីឡាករ Mariano Diaz ពី​ Lyon ជំនួស​វិញ ដោយ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​បាក់​អាវ​លេខ​៧​របស់ Ronaldo ។

 

ក្រោយ​ការ​ទិញ​នេះ​ហើយ​ក្ដី គេ​នៅ​តែ​ច្បាស់​ថា Madrid នឹង​តាម​ទាក់ទង Mbappe និង Neymar ខណៈ McManaman មាន​អារម្មណ៍​ថា Mbappe គឺ​ស័ក្ដិសម​ជាង បើ​ទោះ​ជា លោក Perez នៅ​តែ​តាម​មើល​ Neymar ក៏ដោយ។

“ប្រសិន​បើ Neymar មក ស្ថានភាព​នៅ​តែ​លំបាក ព្រោះ​គេ​ធ្លាប់​លេង​អោយ Barca។ ខ្ញុំ​ដឹង​ថា Perez ពិត​ជា​ចង់​បាន​គេ”។ អតីត​ខ្សែ​បម្រើ​ស្លាប​រូប​នេះ​​ប្រាប់ Goal។

“ប៉ុន្តែ​ពេល​យើង​ត្រូវ​ការ​កីឡាករ​ដែល​យើង​អាច​ទុក​ចិត្ត​បាន​សម្រាប់​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ ខ្ញុំ​គិត​ថា​យើង​ត្រូវ​ទិញ​កីឡាករ​ដូច​ជា Mbappe។ គេ​ទើប​តែ​អាយុ​១៩​ឆ្នាំ ហើយ​គឺ​ជា​តារា​កំពុង​រះ”៕

 

ប្រែសម្រួល៖​ និមល

ប្រភព៖ Goal

មតិយោបល់

អត្ថបទពេញនិយម