កីឡា | September 04, 2018

Hernandez ថា Griezmann ស័ក្ដិសមនឹងផ្ដួល Messi, Ronaldo & Modric ដើម្បីឈ្នះ Ballon d'Or

Lucas Hernandez លើកឡើង​ថា Ballon d’Or ឆ្នាំ​នេះ​គួរ​តែ​បាន​ទៅ​មិត្ត​រួម​ក្រុមរបស់​គេ​​នៅ បារាំង និង Atletico Madrid គឺ Antoine Griezmann។

កីឡាករ​ដែល​បាន​ជួយ​ក្លិប​របស់​គេ​ឈ្នះ Europa League កាល​ពី​​រដូវកាល​មុន មុនពេល​នាំពាន World Cup 2018 ទៅ​បារាំង​វិញ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​បុរស​ដែល​ស័ក្ដិសម​​​នឹង​ពាន​ជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​ផែន​នា​ឆ្នាំ​​នេះ។

Griezmann បានបាន​តាម​ Lionel Messi និង Cristiano Ronaldo ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​​ក្នុង​ការ​បោះ​ឆ្នោត Golden Ball កាល​ពី​ឆ្នាំ​ 2016។

 

 

Hernandez ជឿ​ថា គេ​អាច​ឈរ​នៅ​ចំណាត់​ថ្នាក់​កំពូល​បាន​លើក​នេះ បើ​ទោះ​ជា​មាន​វត្តមាន Luka Modric, Neymar និង Mohamed Salah ដែល​មាន​ឈ្មោះ​ប្រជែង​ក្ដី។ “Antoine សម​នឹង​ឈ្នះ គេ​ជា​កីឡាករ​ដែល​ខ្ញុំ​គាំទ្រ​ជាង​គេ។ គេ​គឺ​ជា​កីឡាករ​សំខាន់​នៅ​រាល់​ការ​ប្រកួត​ដែល​គេ​បាន​ចូល​រួម​លេង​នៅ​ឆ្នាំ​នេះ។ គេ​ឈ្នះ​ស្ទើរ​តែ​គ្រប់​យ៉ាង និង​ចូល​រួម​គ្រប់​កន្លែង។ គេ​លេង​មិន​ធ្លាក់​ជើង។ គេ​ឡើង​ដល់​កម្រិត​កំពូល​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ”៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal  

មតិយោបល់

អត្ថបទពេញនិយម