កីឡា | September 03, 2018

Mourinho ថាបិសាចក្រហមមិនដែលចង់ទិញ Ronaldo មកវិញទេ

គ្រូបង្វឹក ក្លិប បីសាច ក្រហមបាន ច្រាន ចោល ការ ចុះ ផ្សាយ ថា ខ្សែ ប្រយុទ្ធ សញ្ជាតិ ព័រទុយហ្គាល់ តាម ពិត អាច ត្រលប់ មក ទឹកដី Old Trafford វិញ នា រដូវ ក្ដៅ។

លោក Jose Mourinho បាន បដិសេធ ចំពោះ ការ លើក ឡើង ថា លោក បាន ប្រើសិទ្ធិ ច្រានចោល ការ នាំ Crishtiano Ronaldo ត្រលប់ មក Manchester United វិញ។

 

 

ការ ចុះ ផ្សាយ នេះ បាន កើត ឡើង នៅ មុន ពេល ការ ប្រកួត របស់ Manchester United ទល់ នឹង Burnley ដែល ថា Ronaldo បាន បើក ផ្លូវ សម្រាប់ ការ ត្រលប់ មក Old Trafford វិញ នៅ ពេល ចប់ រដូវកាល គឺ មាន តែ លោក Mourinho ប៉ុណ្ណោះ ដែល បដិសេធ នឹង ឱកាស ក្នុង ការ ចុះ កុងត្រា ជាមួយ កីឡាករ វ័យ ៣៣ ឆ្នាំ រូប នេះ។

ទោះ ជា យ៉ាង ណា នៅ ក្រោយ ជោគជ័យ 2-0 លើ Burnley យប់ មិញ លោក Mourinho បាន ច្រាន ចោល ការ ចុះ ផ្សាយ នេះ ភ្លាមៗ ដោយ ទទូច ថា ការ ចុះ កុងត្រា ជាមួយ Ronaldo ដែល លោក ធ្លាប់ ដឹកនាំ អំឡុងពេល លោក កាន់កាប់ Real Madrid គឺ មិន ធ្លាប់ មាន ក្នុង ជម្រើស របស់ ក្លិប ទេ។

“Cristiano មិន ធ្លាប់ ត្រូវ បាន គេ លើក យក ឈ្មោះ មក ដាក់ លើ តុ អោយ ខ្ញុំ ឆ្លើយ ថា យក ឬ មិន យក នោះ ទេ”។ លោក Mourinho ឆ្លើយ ទៅ កាន់ អ្នក សារព័ត៌មាន៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal

មតិយោបល់

អត្ថបទពេញនិយម