កីឡា | September 01, 2018

Sarri ចង់ដឹកនាំ Chelsea ឲ្យឈ្នះ Europa League និងខ្លាំងនៅអង់គ្លេសវិញ

គ្រូបង្វឹក​ថ្មី​របស់​ក្លិប​តោខៀវ Chelsea សង្ឃឹម​ថា​ លោក​អាច​ដឹកនាំ​ក្រុម​របស់​ខ្លួន​អោយ​ឈ្នះ​ពាន​នៅ​អឺរ៉ុប ប៉ុន្តែ​លោក​ត្រូវ​ជ្រើសរើស​ប្រធាន​ក្រុម​ថ្មី​​នៅ Stamford Bridge សម្រាប់​ក្លិប​ជា​មុន​សិន។

លោក Maurizio Sarri មិន​ទាន់​​ជ្រើសរើស​កាពីទែន​ក្រុម​ថ្មី​សម្រាប់ Chelsea នៅ​ឡើយ ប៉ុន្តែ​លោក​ដឹង​ថា លោក​ចង់​អោយ​កីឡាករ​នោះ​ជួយ​ណែនាំ​ក្លិប​ដើម្បី​លើក​ពាន Europa League រដូវកាល​នេះ។

 

 

អតីត​អ្នក​ចាត់ការ​របស់ Napoli រូប​នេះ​បាន​ចំណាយពេល​ក្នុងការ​ជ្រើសរើស​បេក្ខជន​អោយ​ត្រឹម​ត្រូវ​ដើម្បី​ជួយ​ដឹកនាំ​ក្លិប​ឆ្ពោះទៅរក​ជោគជ័យ​នៅ​ពាន​ក្នុង​ទ្វីប និង​ត្រលប់​មក​ជា​ក្រុម​ដែល​ខ្លាំង​នៅ​ក្នុង​ស្រុក​វិញ។

Gary Cahill បាន​ក្លាយ​ជា​កាពីទែន​ក្រុម ក្រោម​ការ​ដឹក​របស់​លោក Antonio Conte ប៉ុន្តែ​លោក Sarri កំពុង​ពិចារណា កីឡាករ​ផ្សេង​ទៀត​ដូច​ជា Cesar Azpilicueta, David Luiz និង Eden Hazard៕

 

មតិយោបល់

អត្ថបទពេញនិយម