កីឡា | August 27, 2018

អ៊ីស៊ូហ៊្សុ (ISUZU) ដណ្ដើម​បានគ្រប់ជ័យលាភី ក្នុងកម្មវិធីព្រឹត្តិការណ៍​ប្រណាំងយានយន្ត “Asia Cross Country Rally 2018”

“ISUZU D-MAX V-Cross Blue Power 4x4” ប្រកាស​សក្តានុពល រថយន្តប្រណាំង​បង្ហាញ​ពីសមត្ថ​ភាពខ្ពស់ រឹងមាំ ធន់ល្អ ដណ្តើម​យកបានគ្រប់ជ័យ​លាភី​ក្នុងកម្មវិធី “Asia Cross Country Rally 2018”  ការប្រណាំង​រថយន្ត និងទោចក្រយានយន្ត​ក្រូសខោន​ទ្រី​រ៉ែល លំដាប់​ថ្នាក់អន្តរជាតិដ៏​ធំបំផុតក្នុងភូមិ​ភាគ​អាស៊ី ដោយ​មានក្រុមកីឡាករ​របស់ថៃដណ្តើមយក​ជ័យលាភី​អូវ័រអល​ជាបន្តបន្ទាប់​៤ឆ្នាំជាប់​គ្នា (ឆ្នាំ២០១៥ - ឆ្នាំ២០១៨)​។ ISUZU D-MAX V-Cross ដណ្តើមបាន​ជ័យលាភីលេខ ១ អូវ័រអល ប្រភេទ​រថយន្តម៉ាស៊ីនម៉ាស៊ូត        ឌីសែល​មោឌិហ្វាយ(T1D), ប្រភេទរថយន្ត​ម៉ាស៊ីនម៉ា​ស៊ូត ឌីសែល​ស្តង់ដា (T2D) និងជ័យលាភី​ជាក្រុម ព្រមទាំងដណ្តើម​យកបានលំដាប់​លេខ ៣ និងលំដាប់​លេខ៤អូវ័រអល ផងដែរ ហើយរួម​ទាំងអស់ទទួលបាន៦​រង្វាន់។ បញ្ជាក់ច្បាស់​ពីសមត្ថភាពខ្ពស់ប្រសើរ​លើសលុបឆ្លង​កាត់ឧបសគ្គលើដង​ផ្លូវដ៏សែន​ពិបាកពី​ប្រទេស ថៃ-កម្ពុជា ចម្ងាយផ្លូវ​ជាង ២,០០០ គម.​។

 

 


លោក ថូហ្ស៊ីអាគិ ម៉ាអេខាវ៉ាក់ ប្រធានក្រុមហ៊ុន​ទ្រីផេដអ៊ីស៊ូហ៊្សុ សេល ខូអិលធីឌី មានប្រសាសន៍ថា “ក្រុមហ៊ុនទ្រី​ផេដអ៊ីស៊ូហ៊្សុ សេល ខូអិលធីឌី បានផ្តល់​ការគាំទ្រក្រុម​អ៊ីស៊ូហ៊្សុជាបន្ត​បន្ទាប់អស់ រយៈពេល៤​ឆ្នាំជាប់​គ្នា ក្នុងកម្មវិធី​ព្រឹត្តិការណ៍កីឡាប្រណាំង​យានយន្តក្រូសខោន​ទ្រីរ៉ែលលីលំដាប់​ថ្នាក់អន្តរជាតិ “Asia Cross Country Rally” ដែលមានឈ្មោះ​ល្បីល្បាញដ៏យូរ​អង្វែង​ ជាពិសេសមាន​ឈ្មោះល្បីផ្នែកឆ្លងកាត់​ឧបសគ្គនៅលើដងផ្លូវដ៏​សែនពិបាក​។

 

 

ក្រុមកីឡាករ អ៊ីស៊ូហ៊្សុ (ISUZU) គឺសុទ្ធតែ​ជាម្ចាស់អាជីវកម្ម​ដែលជាអ្នកប្រើប្រាស់​រថយន្ត អ៊ីស៊ូហ៊្សុ (ISUZU) ដ៏ជំនាញ និងមាន​ចំណូលចិត្តប្រណាំង​យានយន្តជាចម្បង ជឿជាក់ក្នុង​ការ​ជ្រើសរើសប្រើ​ប្រាស់​​រថយន្ដ “ ISUZU D-MAX V-Cross Blue Power 4x4” ជារថយន្ដប្រណាំង​ប្រចាំចិត្ត “Asia Cross Country Rally 2018”។ អ៊ីស៊ូហ៊្សុ (ISUZU) សូមសម្តែងនូវ​ភាពរីករាយជាមួយភាព​ជោគជ័យរបស់កីឡាករ​ជនជាតិថៃម្តង​ទៀត​ដែល “ក្រុមអ៊ីស៊ូហ៊្សុ” ទាំង៣​ក្នុងនាម “ក្រុមសមាគមដឹក​ជញ្ជូនតាមផ្លូវគោក​នៃប្រទេសថៃ សិង្ហបុរី អ៊ីស៊ូហ៊្សុ​” អាចដណ្តើម​យកជ័យជំនះពី​គូរប្រជែងដែល​មានទាំងកីឡាករ​ថៃ និង​កីឡាករអន្តរជាតិ​ដែលមានបទពិសោធន៍​ខ្ពស់ទាំងលំដាប់​អាស៊ី និង​ពិភពលោកនៅក្នុង​កម្មវិធីប្រណាំងប្រជែង​នេះ ហើយ​ដណ្ដើមយកបាន​គ្រប់ជ័យលាភីគួរជាទី​គាប់ចិត្ត ទទួលបាន​ជ័យ​លាភី​អូវ័រអល ហើយរួមទាំងអស់ទទួលបាន៦រង្វាន់​។

ជ័យលាភីប្រភេទ​រថយន្តម៉ាស៊ីនម៉ាស៊ូត​ឌីសែលមោឌិហ្វាយ (T1D)​។ ជ័យលាភីប្រភេទរថយន្តម៉ាស៊ីន​ម៉ាស៊ូតឌីសែលស្តង់ដា (T2D) និង​ជ័យលាភីជា​ក្រុម ព្រមទាំង​ដណ្តើមបានលំដាប់​លេខ ៣ និងលំដាប់លេខ៤ អូវ័រអល ការប្រណាំង​ប្រជែងនៅពេលនេះ​ទើបជាការ​ពិសោធន៍អោយបានឃើញ​ពីសមត្ថភាពខ្ពស់ដ៏​រឹងមាំ ធន់ កម្លាំង​ខ្លាំង របស់រថយន្ដអ៊ីស៊ូហ៊្សុ​ ក្នុងស្ថានភាពជារថយន្ត​ប្រណាំង ដែលរឹងមាំ ធន់ កម្លាំងខ្លាំង មានសមត្ថភាព​ខ្ពស់ក្នុងការដំណើការ​ឆ្លងកាត់ឧបសគ្គលើ​គ្រប់ស្ថានភាពផ្លូវដ៏សែនពិបាក​។ការប្រណាំង “Asia Cross Country Rally 2018” មានរថយន្ត​ប្រភេទប៉ុង៤ (៤x៤) ចូលរួម​ប្រណាំងប្រជែងរួមមាន ២៧ គ្រឿង និងមាន​ម៉ូតូចូលរួម ២៩​គ្រឿង​។

 

 

កម្មវិធីបាន​ចាប់ផ្តើមឡើងនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែសីហា កន្លងមក រួមទាំងអស់ ៦​ថ្ងៃ ដោយឆ្លងកាត់​តាមដងផ្លូវពិបាកផ្លូវមាន​ឧបសគ្គ ៦កន្លែងនៃការ​ប្រណាំង (Leg) ចាប់ផ្តើម​ចេញដំណើរប្រកួតជាផ្លូវការ ដោយចេញ​ដំណើរពីក្រុង ប៉ាតាយ៉ា ឆ្លងកាត់​ស្រុក កាប៊ិនប៊ុរី ឆ្លងកាត់ខេត្ត ប៊ុរីរ៉ាំ ឆ្លងកាត់តាមច្រក​អូរស្មាច់ ឆ្ពោះទៅកាន់​ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម និង​ទៅបញ្ចប់នៅរាជធានី​ភ្នំពេញ ប្រទេសកម្ពុជា ក្នុង​ចម្ងាយផ្លូវជាង ២,០០០ គម. ដោយមាន​កីឡាករចូលរួមប្រណាំង​ប្រជែងមកពីប្រទេសចំនួន ៨​គឺ ជប៉ុន តៃវ៉ាន់ ឥណ្តូនេស៊ី កូរ៉េ កម្ពុជា ចិន ព្រុយណេ និងថៃ ដោយមាន​លោកណាត់ថាក់ផុន អាំងរិតថាណុន អ្នកបើកបរ និង វរសេនីយ៍ឯក ភីរ៉ាក់ផុង សម្បត្តិ​វង្ស អ្នកនាំផ្លូវរថយន្តអ៊ីស៊ូហ៊្សុលេខ ១០១ ដណ្តើម​បានជ័យលាភីនៅវេលាម៉ោង ១០:៤៣:២២ ដោយទទួល​បានជ័យលាភីលំដាប់​លេខ១​ អូវ័រអល រាប់បញ្ចូលទាំងការ​ទទួលបានជ័យលាភី​លំដាប់លេខ ១ អូវ័រអលនេះ​រយៈពេល ៤ ឆ្នាំជាប់​គ្នា ព្រមទាំងទទួលបានជ័យ​លាភីលំដាប់លេខ ១ ប្រភេទរថយន្តម៉ាស៊ីន​ម៉ាស៊ូតឌីសែល​មោឌិហ្វាយ (T1D) បន្ថែមមួយទៀត​។

 

 

 

ចំណែកលោក     សិរិឆ័យ ស៊ីចាក់រើនស៊ិន អ្នកបើកបរ និងលោក​ប្រកប ឆាវថាក់លេ អ្នកនាំផ្លូវ រថយន្តអ៊ីស៊ូហ៊្សុ លេខ ១០៨ ទទួលបានជ័យ​លាភីលំដាប់​លេខ១ ប្រភេទរថយន្តម៉ាស៊ីន​ម៉ាស៊ូតឌីសែលស្តង់ដា (T2D)​។

 

 

 

សរុបលទ្ធផល​រង្វាន់របស់ “ISUZU D-MAX V-Cross Blue Power 4x4” ដែលទទួលបាន​ពីការប្រណាំងប្រជែងក្នុង​កម្មវិធី “Asia Cross Country Rally 2018”  រួមមាន ៦​រង្វាន់ដូចខាងក្រោម​៖

១. ជ័យលាភីលេខ ១ អូវ័រអល៖ 

រថយន្តលេខ ១០១ អ្នកបើកបរ៖ លោកណាត់ថាក់ផុន អាំងរិតថាណុន អ្នកនាំផ្លូវ៖ វរសេនីយ៍ឯក ភីរ៉ាក់ផុង សម្បត្តិវង្ស

២. ជ័យលាភីលេខ ១ ប្រភេទរថយន្តម៉ាស៊ីន​ម៉ាស៊ូតឌីសែល មោឌិហ្វាយ (T1D)៖

រថយន្តលេខ ១០១ អ្នកបើកបរ៖ លោកណាត់ថាក់ផុន អាំងរិតថាណុន  អ្នកនាំផ្លូវ៖ វរសេនីយ៍ឯក ភីរ៉ាក់ផុង សម្បត្តិវង្ស

៣. ជ័យលាភីលេខ ១ ប្រភេទរថយន្តម៉ាស៊ីន​ម៉ាស៊ូតឌីសែល ស្តង់ដា (T2D)៖

រថយន្តលេខ ១០៨ អ្នកបើកបរ៖ លោកសិរិឆ័យ ស៊ីចាក់រើនស៊ិន អ្នកនាំផ្លូវ៖ លោកប្រកប ឆាវថាក់លេ

៤. ជ័យលាភីលេខ ១ ប្រភេទក្រុម៖

ក្រុមអ៊ីស៊ូហ៊្សុ រថយន្តលេខ ១០១ អ្នកបើកបរ៖ លោកណាត់ថាក់ផុន អាំងរិតថាណុន  អ្នកនាំផ្លូវ៖ វរសេនីយ៍ឯក ភីរ៉ាក់ផុង សម្បត្តិវង្ស

រថយន្តលេខ ១០៥ អ្នកបើកបរ៖ លោកវង្សវិរោត ប៉ាលវ៉ាត់  អ្នកនាំផ្លូវ៖ លោកថាន់យ៉ាក់ផាត់ មីនិន

រថយន្តលេខ ១០៨ អ្នកបើកបរ៖ លោកសិរិឆ័យ ស៊ីចាក់រើនស៊ិន អ្នកនាំផ្លូវ៖ លោកប្រកប ឆាវថាក់លេ 

៥. លំដាប់លេខ ៣ អូវ័រអល៖

រថយន្តលេខ ១០៨ អ្នកបើកបរ៖ លោកសិរិឆ័យ ស៊ីចាក់រើនស៊ិន អ្នកនាំផ្លូវ៖ លោកប្រកប ឆាវថាក់លេ

៦. លំដាប់លេខ ៤ អូវ័រអល៖

រថយន្តលេខ ១០៥ អ្នកបើកបរ៖ លោកវង្សវិរោត ប៉ាលវ៉ាត់  អ្នកនាំផ្លូវ៖ លោកថាន់យ៉ាក់ផាត់ មីនិន

 


ការិយាល័យចែកចាយ ក្រុមហ៊ុន ទ្រីផេដអ៊ីស៊ូហ៊្សុសេល ខូអិលធីឌី លេខទូរស័ព្ទ ០-២៩៦៦-២១២៧-៩

 

អត្ថបទ៖ ពាណិជ្ជកម្ម

មតិយោបល់

អត្ថបទពេញនិយម