កីឡា | July 26, 2018

Man City ចុះកុងត្រាយក Claudio Gomes ពី PSG

កីឡាករ​យុវជន​របស់​បារាំង​វ័យ​១៨​ឆ្នាំ Claudio Gomes បាន​ចូល​ហ្វឹកហាត់​ជាមួយ City អំឡុង​ពេល​ការ​ប្រកួត​នៅ​សហរដ្ឋអាមេរិក ហើយ​ឥឡូវ​នេះ​គេ​បាន​ចុះកុងត្រា​ជាមួយ​ក្លិប​ជើង​ឯង​នៅ​អង់គ្លេស​ហើយ។

Manchester City បាន​ចុះកុងត្រា​ចប់​សព្វគ្រប់​ហើយ​ក្នុង​ការ​នាំ Claudio Gomes មក​ចូល​រួម​ក្រុម​ដោយ​មិន​មាន​តម្លៃ​នៃ​ការ​ផ្ទេរ​​ដល់ PSG ទេ។

Claudio Gomes បាន​ចូល​ហ្វឹកហាត់ជាមួយ City អំឡុងពេល​ការ​ប្រកួត​របស់​ក្លិប​ជើងឯង​អង់គ្លេស​ធ្វើ​ដណើរទៅ​អាមេរិក ដោយ​​ខ្សែការពារ​កណ្ដាល​រូប​នេះ​បាន​ចាក​ចេញ​ពី PSG បន្ទាប់​ពី​មិន​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​លើ​កិច្ច​សន្យា​ថ្មី​។

 

 

គេ​បាន​បង្ហាញ​ខ្លួន​នៅ​ក្រុមជម្រើសជាតិយុវជន​របស់​បារាំង U-16 U-17 និង​ U-18។

លោក Pep Guardiola និយាយ​ថា “គេ​លេង​បាន​ល្អ ល្អ​ណាស់។ នៅ​ក្នុង​គំនិត​របស់​ខ្ញុំ ពេល​អ្នក​មាន​អាយុ​ប៉ុណ្ណឹង​អ្នក​ត្រូវ​តែ​លេង។ អ្នក​ត្រូវការ​ពេលលេង ប្រសិន​បើ​មិន​លេង​ជា​មួយ​ឈុត​ធំ​របស់​យើង ដូច្នេះ​អាច​លេង​នៅ​ក្រុម​ទីពីរ។ ប៉ុន្តែ​វា​អាច​ដូចជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ Phil Foden និង Brahim Diaz គឺ​គេ​អាច​នឹង​នៅ​ជាមួយ​ពួក​យើង ព្រោះ​តាម​អ្វី​ដែល​ពួក​យើង​មើល​ឃើញ​នៅ​ពេល​នេះ​គឺ​ពិត​ជា​ល្អ”។

 

សម្រាប់ Man City បើ​ទោះ​ជា​បាន​ចុះ​កុងត្រា​នាំ Riyad Mahrez មក​ចូល​រួម​ក្លិប​ក្នុង​តម្លៃ​៦០​លាន​ផោន​ហើយ​ក្ដី ពួក​គេ​នៅ​តែ​ប្រជែង​ជាមួយ Man United និង Chelsea ក្នុង​ការ​បញ្ចុះ​បញ្ចូល​ខ្សែ​បម្រើ​កណ្ដាល Fred និង Jorginho៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal

មតិយោបល់

អត្ថបទពេញនិយម