កីឡា | July 26, 2018

Aleksandr Golovin សម្រេចចិត្តទៅ Monaco ក្នុងតម្លៃ 35 លានដុល្លារ មិនមក Chelsea

ដើមឡើយ​ការ​ផ្លាស់​មក​ចូល​រួម​ជាមួយ​តោខៀវ Chelsea គឺ​ច្បាស់ការ​ទៅ​ហើយ ប៉ុន្តែ​ក្ដី​បារម្ភ​ជុំវិញ​នឹង​ពេល​វេលា​លេង​ធ្វើ​អោយ​ខ្សែបម្រើកណ្ដាល​រូប​នេះ​ផ្ដាស់​ប្ដូរ​ចិត្ត។

Chelsea ពិត​ជា​អាក់អន់​ស្រពន់​ចិត្ត​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ ខណៈ Aleksandr Golovin បាន​សម្រេចចិត្ត​ជ្រើសរើស Monaco ជាជាង​ការ​ផ្លាស់​មក​កាន់​ទឹកដី Stamford Bridge  ដោយ​ខ្សែ​បម្រើ​កណ្ដាល​លំដាប់​អន្តរជាតិ​របស់​រុស្ស៊ី រូបនេះ​ត្រៀម​​​ចុះ​កុង​ត្រា​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

 

 

តម្លៃ​នៃ​ការ​ផ្ទេរ Aleksandr Golovin មក​កាន់​ទឹកដី​បារាំង​នឹង​ត្រូវ​ចំណាយ​៣៥​លាន​ដុល្លារ ខណៈ CSKA Moscow នឹង​ត្រូវ​ទទួល​​បាន​ភាគរយ​នៃ​ការ​លក់​តារា​វ័យ​២២​ឆ្នាំ​រូប​នេះ​ទៀត​នៅ​ថ្ងៃ​អនាគត។

Aleksandr Golovin នឹង​ត្រូវ​ធ្វើ​តេស្ត​សុខភាព​នៅ​ថ្ងៃ​នេះ ខណៈ​ការ​ចុះ​កុងត្រា​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​សម្រាប់​កិច្ចសន្យារ​យៈ​ពេល​៥​ឆ្នាំ៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal

មតិយោបល់

អត្ថបទពេញនិយម