កីឡា | July 25, 2018

Messi, Mbappe, Ronaldo និង Salah ស៊ុទ្ធតែជាប់ក្នុងបញ្ជីបេក្ខភាពកីឡាករល្អបំផុត

De Bruyne និង Eden Hazard នៅ Premier League ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេក្ខភាព​កីឡាករ​ល្អ​បំផុត​១០​នាក់​ចុង​ក្រោយ​ដែរ ខណៈ Neymar មិន​មាន​ឈ្មោះ​ទេ។

 

Lionel Messi, Kylian Mbappe, Cristiano Ronaldo និង Mohamed Salah សុទ្ធ​តែ​នៅ​​ក្នុង​បញ្ជី​បេក្ខភាព​កីឡាករ​ល្អ​បំផុត​របស់ FIFA សម្រាប់​ឆ្នាំ​ 2018។

 

Ronaldo ដែល​ឈ្នះ​ពាន​កាល​ពី​ឆ្នាំ​២០១៧ បើ​ទោះ​ជា​លេង​ធ្លាក់​ជើង​ខ្លាំង ប៉ុន្តែ​បាន​ជួយ Madrid អោយ​ឈ្នះ​ជើង​ឯក Champions League ជាលើក​ទី​៣​ជាប់​គ្នា ខណៈ Messi ស៊ុត​បាន​៣៤​គ្រាប់​នៅ​លីក​ជួយ​អោយ Barca ឈ្នះ​ជើង​ឯក Liga។

 

កីឡាករ​ឈ្នះ​ពាន World Cup Antoine Griezmann និង Raphael Varane មាន​វត្តមាន​នៅ​លើ​បញ្ជី​ឈ្មោះ​អន្តរជាតិ​ជាមួយ​នឹង Mbappe ខណៈ​ម្ចាស់​ស្បែក​ជើង​មាស Harry Kane ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​នេះ​ដែរ។

 

 

ចំណែក Salah ត្រូវ​បាន​គេ​កត់​សំគាល់​ជាមួយ​នឹង​ជោគជ័យ​ដ៏​មិន​គួរ​អោយ​ជឿ​សម្រាប់​រដូវកាល​កន្លង​ទៅ​ជាមួយ​នឹង Liverpool ដោយ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ ស៊ុត​បាន​៣២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៦​ប្រកួត និង​​បានជួយ​ហង្សក្រហមអោយ​ឈរ​នៅ​លេខ​រៀង​ទី​៤​ក្នុង​តារាង។

 

 

បើ​និយាយ​ពី​ប៊ែលហ្ស៊ិក​វិញ​ ពិត​ជា​មាន​កិត្តិយស​ខ្លាំង​​ដោយ Kevin De Bruyne និង Eden Hazard ស៊ុទ្ធ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ល្អ​បំផុត​១០​នាក់​ចុង​ក្រោយ។

FIFA ក៏​បាន​ប្រកាស​បញ្ជី​ឈ្មោះ​គ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ផង​ដែរ​ដោយ​មាន

Zinedine Zidane, Guardiola និង​ Gareth Southgate នៅ​ក្នុង​បញ្ជី​ទាំង​អស់។

 

ពិធី​ប្រគល់​ពាន​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡុងដ៍​នា​ថ្ងៃ​ទី​២៤​កញ្ញា ជាមួយ​នឹង​សំឡេង​បោះ​ឆ្នោត​ពី​អ្នក​គាំទ្រ អ្នក​សារព័ត៌មាន គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ និង​កាពីទែន​ក្រុម​​ដើម្បី​បាន​​​វត្តមាន​កីឡាករ​៣រូប​ចុង​ក្រោយ៕

មតិយោបល់

អត្ថបទពេញនិយម