កីឡា | March 13, 2018

វិភាគ និងព្យាករណ៍លទ្ធផល Roma ប៉ះ Shakhtar យប់នេះនៅ Champions League

Roma លេង​ក្នុង​ទម្រង់​ឡើង​ចុះៗ​រដូវកាល​នេះ ប៉ុន្តែ​ពួក​គេ​មាន​ទំនុក​ចិត្តរឹង​មាំ​ណាស់​ក្រោយ​ពី​ផ្ដួល Napoli និង​ Torino នៅ Serie A ក្នុង​ពីរ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ។ ជាមួយ​នឹង​សមាជិក​ក្រុម​កំពុង​ពេញ​ជើងលោក Giallorossi មាន​ទឹក​ចិត្ត​ពុះកញ្ជ្រោល​ក្នុង​ការ​ដឹកនាំ​វាយ​សម្រុក​យក​កៅអី​មួយ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ កាល​ពី​ប្រកួត​ជម្រុះ​តាម​ពូល Roma ឈ្នះ​២​ប្រកួត​ក្នុង​ការ​ប្រកួត​ក្នុង​ដី​៣​លើក​ដែល​ពួក​គេ​ស្ថិត​ក្នុង​ពូល​មច្ចុរាជ​មាន​វត្តមាន​របស់ Chelsea និង Atletico ។

 

 

ចំណែក Shakhtar ជា​ក្រុម​ចូល​ចិត្ត​លេង​វាយ​លុក ប៉ុន្តែ​ពួក​គេ​លេង​ក្រៅ​ដី​ក្នុង​កម្មវិធី​នេះ​មិន​បាន​ល្អ​ទេ។ ពួក​គេ​ចាញ់​៦​ប្រកួត​ក្នុង​ចំណោម​ការ​ប្រកួត​៧​លើក​ចុង​ក្រោយ​នៅ Champions League។ បរាជ័យ​ទាំង​៦​ប្រកួត​របស់​ពួក​គេគឺ​មិន​បាន​ស៊ុត​ចូល​គូ​ប្រកួត​មួយ​គ្រាប់​ណា​សោះ។ លើ​ក​នេះ​ពួក​គេ​ពិត​ជា​ចង់​បំបែក​កំណត់​ត្រា​ដ៏​អាក្រក់​នេះ ហើយ​សម្លឹង​រក​ការ​ទម្លុះ​សំណាញ់​ទី​របស់ Roma អោយ​បាន។

 

បើ​និយាយ​ពី​ការ​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពី​រវិញ Shakhtar មាន​កំណត់​ត្រា​ល្អ​ជាង​ដោយ​ឈ្នះ​៤​ប្រកួត​ចុង​ក្រោយ​នៅ​គ្រប់​កម្មវិធី​ប្រកួត ហើយ​យ៉ាង​ហោច​ណាស់​ពួក​គេ​ស៊ុត​ចូល​២​គ្រាប់​ក្នុង​មួយ​ប្រកួត ដូច​អ្វី​ដែល Shakhtar ចង់​កែ​ប្រវត្តិប្រកួត​ក្រៅ​ដី​ដែរ Roma ចង់​កែ​ប្រកួត​ចាញ់ Shakhtar ដោយ​ទម្លាក់​ក្រុម​យក្ស​មក​ពី អ៊ុយក្រែន​ នៅ​យប់​នេះ។

 

ព័ត៌មាន​កីឡាករ

 

Roma មិន​មាន​បញ្ហា​កីឡាករ​ច្រើន​ទេ​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​នៅ​យប់​នេះ។ Luca Pellegrini និង Rick Karsdorp មាន​របួស ពួក​គេ​នឹង​អវត្តមាន​នៅ​យប់​នេះ។ Gregoire Defrel លេង​មិន​ទាន់​បាន​ពេញ​ជើង ដូច្នេះ​ទំនង​នឹង​អវត្តមាន​ដែរ។ កីឡាករ​ក្រៅ​ពី​នេះ​សុទ្ធ​តែ​ត្រៀម​ខ្លួន​កក់​កៅអី​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

 

មិន​ខុស​គ្នា​ទេ Shakhtar ក៏​មិន​មាន​បញ្ហា​កីឡាករ​ច្រើន​ដែរ​ពេល​​ហោះ​មក​កាន់​ទឹកដីអ៊ីតាលី។ Serhiy Kryvtsov និង Maksym Malyshev មាន​របួស ខណៈ Darijo Srna ត្រូវ​ព្យួរ​ឈ្មោះ ពួក​គេ​មិន​អាច​ជួយ​ក្រុម​បាន​ទេ​នៅ​យប់​នេះ។

 

ជម្រើស​១១​នាក់​ដំបូង​ដែល​ទំនង​នឹង​ដាក់​អោយ​លេង

 

Roma: Alisson; Florenzi, Manolas, Fazio, Kolarov; Nainggolan, De Rossi, Strootman; Cengiz Ünder, Džeko, Perotti

 

Shakhtar: Pyatov; Butko, Ordets, Rakitskiy, Ismaily; Fred, Stepanenko; Marlos, Taison, Bernard; Ferreyra

 

ព្យាករណ៍៖ Roma 3-0 Shakhtar

 

ដោយ៖ និមល

រូបភាព៖ Getty Image

 

មតិយោបល់

អត្ថបទពេញនិយម