កីឡា | March 13, 2018

វីរបុរស​បាល់ទាត់ RYAN GIGGS រីករាយ​ដំណើរ​ទស្សនកិច្ច នៅរោងចក្រថៃហ្គ័រ

 

ភ្នំពេញ៖ កាលពីថ្ងៃទី 11  ខែមីនា លោក Roland Bala អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ស្រាបៀរ​ថៃហ្គ័រ​ប្រចាំ​កម្ពុជា​បានស្វាគមន៍​វីរបុរស​បាល់ទាត់​អន្តរជាតិ​លោក Ryan Giggs ក្នុងដំណើរ​ទស្សន​កិច្ចពិសេស​នៅរោងចក្រ​ផលិត​ស្រាបៀរ​ថៃហ្គ័រ។

 

ក្នុងអំឡុងពេលថ្លែងសុន្ទរកថា​ដែលជា​ផ្នែកមួយ​នៃដំណើរ​ទស្សន​កិច្ចនេះ លោក Roland Bala  បានសម្តែង​នូវ​អំណរគុណចំពោះ​លោក Ryan Giggs ដែលបាន​សម្រេច​ចិត្តធ្វើ​ជាទូត​សុឆន្ទៈផ្សព្វផ្សាយ​កម្មវិធី Tiger Street Football Festival 2018 ដោយ​ថ្លែងថា៖ "ថ្ងៃនេះ​ខ្ញុំមាន​មោទនភាព​ណាស់​ដែលបាន​ស្វាគមន៍​យ៉ាងកក់​ក្តៅ​ចំពោះ​លោក Ryan Giggs ដែល​ជាកំពូល​តារាដ៏​អស្ចារ្យ​បំផុត​របស់ក្លិប Manchester United មកកាន់​រោងចក្រ​ផលិត​ស្រាបៀរ​របស់យើង​ខ្ញុំដើម្បី​ជួប និងស្វាគមន៍​បុគ្គលិក និងភ្ញៀវ​ពិសេស​របស់​យើង។ តាងនាម​ឱ្យក្រុមហ៊ុន​ស្រាបៀរ​ថៃហ្គ័រ ខ្ញុំសូមអរគុណ​ដល់​លោក Ryan Giggs ដែលបាន​មកកម្ពុជា​ដើម្បីគាំទ្រ​ដល់ Tiger Street Football Festival 2018   ក្នុងរដូវកាល​ទីប្រាំមួយ​នេះ និងលើក​ទឹក​ចិត្តដល់កីឡាករ​បាល់ទាត់ និងអ្នក​គាំទ្រ​ក្នុងប្រទេស​នេះ”។

 

 

ក្នុងឱកាសនោះកំពូលតារាបាល់ទាត់​រូបនេះ​បានមាន​ប្រសាសន៍​សរសើរ និងបញ្ជាក់​ពីការប្តេជ្ញា​ចិត្តរបស់​លោកក្នុង​ការលើកកម្ពស់​វិស័យកីឡា​នៅជុំវិញ​ពិភពលោក ដែល​បង្ហាញថា គំនិត​ផ្តួចផ្តើម​វិជ្ជមាន​ក្នុងការ​រៀបចំ​កម្ម​វិធី Tiger Street Football Festival គឺជាវេទិកា​ដ៏ល្អប្រសើរ​មួយ​សម្រាប់​អភិវឌ្ឍ​អ្នកទេព​កោសល្យ​ខាង​បាល់ទាត់​ជំនាន់​ក្រោយ​នៅក្នុង​ប្រទេស​កម្ពុជា។

 

បន្ទាប់ពីការណែនាំ និងការ​ជួប​ស្វាគមន៍​ជាមួយថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់ បុគ្គលិក​ប្រតិបត្តិ និងភ្ញៀវ​ពិសេស លោក Ryan Giggs ត្រូវបាន​នាំទៅ​ទស្សនា​រោងចក្រ​ផលិត​ស្រាបៀរ ដែលជា​កន្លែង​លោកមាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការពង្រីកខ្សែ​ចង្វាក់​ផលិតកម្ម និង​បច្ចេក​វិជ្ជា​ទំនើប​ក្នុងការ​ផលិត​ស្រាបៀរ។

 

 

បន្ទាប់មកមានវគ្គ​បង្វឹក​ពិសេស​ជាមួយ​បុគ្គលិក និងភ្ញៀវ​នៅ​រោងចក្រ ដែលលោក Ryan Giggs បានចែក​រំលែក​ដំបូន្មាន និង​តិចនិច​ល្អៗផ្អែក​លើ​បទ​ពិសោធន៍​របស់លោក ដែល​ជាកីឡាករ​ទទួល​បានពានរង្វាន់​ច្រើន​ជាងគេ​បំផុត​មិនដែល​ធ្លាប់មាននៅ​ក្នុងក្រប​ខ័ណ្ឌលីគ​អង់គ្លេស Premier League។

 

 

បន្ទាប់ពីកម្ម​វិធីចុះហត្ថ​លេខា និងរូប​ថតជាមួយ​នឹងថ្នាក់​គ្រប់គ្រង បុគ្គលិក​និងភ្ញៀវ​ពិសេស​លោក Ryan Giggs បាន​លើកទឹកចិត្ត​អ្នករាល់​គ្នា​ឱ្យចូលរួម​ជាមួយ​លោក​នៅក្នុង​វគ្គផ្តាច់ព្រ័ត្រ​នៃពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 ដែលនឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅពេល​រសៀល​នៅខាង​មុខ​បរិវេណ​សាល​មហោស្រព​កោះពេជ្រ។ 

 


ចំពោះព័ត៌មាន​លម្អិត​អំពីវគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018  សូមចូល​ទៅកាន់​ទំព័រហ្វេស​ប៊ុកផ្លូវ​ការរបស់​ស្រាបៀរ​ថៃហ្គ័រ៖ www.facebook.com/TigerBeerKH#TSFF2018

សូមពិសា​ថៃហ្គ័រ​ដោយការ​ទទួល​ខុស​ត្រូវ

មតិយោបល់

អត្ថបទពេញនិយម