September 18, 2018

វីដេអូ​បើក​ប្រអប់ iPhone XS Max ​ក្លែងក្លាយ ប្រៀបធៀប​នឹង​របស់​ពិត តើ​មាន​អ្វី​ខុស​គ្នា​ខ្លះ (Video)

តាមរយៈ​វីដេអូ​បទ​បង្ហាញ​ពី​គណនី Unbox Therapy ​បាន​ឱ្យ​ឃើញ​ពី​ចំណុច​ខុស​គ្នា​មួយ​ចំនួន​រវាង fake iPhone XS Max ​និង iPhone XS ពិត។ សង្កេត​ឃើញ iPhone XS Max ​ក្លែងក្លាយ​ក៏​ត្រូវ​បាន​រចនា​មាន​រូប​ឡូហ្គោ​ផ្លែប៉ោម​ដូច​របស់​ពិត​ដែរ

September 17, 2018

មេ​ធំ​របស់ OnePlus ចេញ​មុខ​ផ្ទាល់ ជាមួយ​បុគ្គលិក​មួយ​ក្រុម​សំងំ​ផលិត​ទូរទស្សន៍​ឆ្លាតវៃ Smart TV ដំបូង​

​នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​នៅ​លើ​ទំព័រ​ពិភាក្សា OnePlus Online Forums ​នាយក​ OnePlus ​លោក Pete Lau ​បាន​លើក​ឡើង​ឃ្លា​ថា “វា​ជា​ជំហាន​ដំបូង​ក្នុង​ការ​បង្កើត​បទពិសោធន៍​ថែមទៀត​ផ្សារភ្ជាប់​នឹង​តម្រូវការ​មនុស្ស”។

September 17, 2018

កំពូល​ស្មាតហ្វូន​ហ្គេម​ Razer Phone 2 នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​ថ្ងៃ​១០ ​តុលា​ខាង​មុខ​​ហើយ​

​​យើង​មិន​ដឹង​ច្បាស់​នោះ​ឡើយ ថា​ Razer នឹង​មាន​អ្វី​បង្ហាញ​សាធារណជន​នោះ។ ប៉ុន្តែ​បើ​តាម​លិខិត​អញ្ជើញ​ដែល​បញ្ជាក់​ឃ្លា​ថា FLAGSHIP // GAMING ​អម​ជាមួយ​លេខ​ថ្ងៃ​ខែ​ឆ្នាំ​ធំៗ 10.10.18

September 17, 2018

Apple Watch 4 នឹង​ត្រូវ​ប៉ាន់​ជាង​ជំនាន់​មុនៗ តែ iPhone XS អាច​នឹង​មិន​សូវ​ត្រូវ​ប៉ាន់​ដូច​ការ​រំពឹង​របស់ Apple

លោក Kuo ថែមទាំង​បាន​ព្យាករ​ទៅ​លើ​ iPhone XS ​ថា នឹង​មាន​ចំនួន​កុម្ម៉ង់​តិច​ជាង​ការ​រំពឹង​ទុក​របស់ Apple ​ហើយ​អតិថិជន​នឹង​ចំណាយ​បន្ថែម​សម្រាប់​ទិញ​យក iPhone XS Max ឬ​រង់ចាំ​ដល់​ម៉ូដែល iPhone XR ​តម្លៃ​ធូរ​ជាង​នេះ

September 17, 2018

លេងសើចម៉េចបាន រំភើប​រីកថ្លើម ទស្សនាកំពូល​ idol ច្រៀងនិងសម្តែងផ្ទាល់3ម៉ោង ណែនពេញស្ទូឌីយ៉ោ កក្រើកអីអន​ 2

កាលពីយប់ថ្ងៃសៅរ៌​ 15 ខែ 09 នៅស្ទូឌីយោហង្សមាសផ្សារទំនើបអីអនសែនសុខស៊ីធី ហ៊ួរវ័យ​ ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់អន្តរជាតិដែលកំពុងឡើងកូដដែលទទួលបានចំណាត់ថ្នាក់លេខ 2ទាំងបរិមាណលក់និងចំណែកទីផ្សារ លើពិភពលោក និងនៅកម្ពុជា វ៉ាដាច់​ Apple​​​​ ជាពិសេសសម្រេចបាននូវតួរលេខលក់​ 100 លានគ្រឿង ក្នុងឆមាសទី1 ឆ្នាំ 2018​

September 15, 2018

ទស្សនា​ឈុត​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម iPhone X ថ្មី​ទាំង​បី​ស៊េរី (XS, XS Max, XR) និង​ Apple Watch Series 4 ឃើញ​ភ្លាម​ចង់​ប្រើ​​ភ្លែត

វីដេអូ​បន្ទាប់​នេះ​បង្ហាញ​នូវ​នាឡិកា​ឆ្លាតវៃ​ជំនាន់​ថ្មី Apple Watch Series 4។ វា​ទំនើប​ជាង ៣ម៉ូដែល​មុន ដោយ​ជំនាន់​នេះ ត្រូវ​បាន​សម្រិតសម្រាំង​បំពាក់​មុខងារ​ថ្មីៗ ហើយ​ក៏​ត្រូវ​បាន​ផលិត​មាន​អេក្រង់​ធំ​ជាង​មុន​ឱ្យ​ស្រប​នឹង​តម្រូវការ​អ្នក​ប្រើ។

September 13, 2018

ក្រៅពី​គីឡូ​មេ​ទាំង​ពីរ Xs និង Xs Max Apple បន្ថែម​​ធុន​មធ្យម​មួយ​ទៀត​គឺ iPhone XR ប្រើ​ត្រឹម LCD អេក្រង់ ៦,១អ៊ីញ​មាន​ច្រើន​ពណ៌ តម្លៃ​ចាប់ពី $៧៥០

Apple ​បាន​ហៅ​ឈ្មោះ​ថ្មី​សម្រាប់​អេក្រង់​នៅ​លើ iPhone XR ​ថា Liquid Retina។ សម្រាប់​ដង់ស៊ីតេ​អេក្រង់​របស់ XR មាន 326ppi ​ដូច​នៅ​លើ iPhone 8 Retina display ដែរ តែ​កម្រិត​បង្ហាញ​ត្រឹម 828x1792px (ដូច្នេះ​ទាប​ជាង 1080p)។ បន្ទះ​ LCD panel នៅ​លើ XR ​ផ្ដល់​ល្បឿន 120Hz touch sensing

September 13, 2018

ទីបំផុត Apple ប្រកាស​ចេញ​ iPhone XS និង XS Max ជា​ផ្លូវការ​ អេក្រង់ OLED ​ទំហំ ៥,៨អ៊ីញ និង ៦,៥អ៊ីញ​​​ប្រើ​​ឈីប​ខ្លាំង​ជាង​មុន ថ្ម​កាន់​ជាង​មុន កាមេរ៉ា​ល្អ​ជាង​មុន ​អង្គ​ចងចាំ​កើន​ដល់ 512GB តម្លៃ​ចាប់ពី 1K ដដែល​

ដំបូង​ភ្លាម សូម​និយាយ​ពី​បង​ធំ​គេ​តែម្ដង iPhone Xs Max គឺ​ជា iPhone ​ធំ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ទូរស័ព្ទ iOS ​ដែល​វា​មាន​អេក្រង់​ទំហំ​ដល់ ៦,៥អ៊ីញ​ប្រភេទ AMOLED។ គែម​ស្ដើង ធ្វើ​ឱ្យ​អេក្រង់​លាត​ស្ទើរ​ពេញ​ជ្រុង​ដែល​មាន​សមាមាត្រ 19.5:9 aspect ratio ​អម​ដោយ​ក្បាល​ឆក Notch។ អេក្រង់​ថ្មី​ ត្រូវ​បាន​រក្សា​ប្រវែង​ទទឹង​អេក្រង់​ដូច​បន្ទះ​អេក្រង់ ៥,៥អ៊ីញ​នៅ​លើ iPhone 8 Plus ដែរ

September 12, 2018

Apple ​នឹង​ផ្សាយ​ផ្ទាល់ Livestream ​ព្រឹត្តិការណ៍​សម្ពោធ iPhone XS ​ថ្មី​ផ្លូវការ​នៅ​លើ​ Twitter ជា​លើក​ដំបូង

ព្រឹត្តិការណ៍ Gather Round ​របស់ Apple នឹង​ត្រូវ​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម Twitter ​នៅ​ម៉ោង​ ១២យប់​នេះ រំលង​ចូល​ថ្ងៃ​ទី១៣ កញ្ញា​ ហើយ​វា​នឹង​ជា​លើក​ដំបូង​ដែល​ព្រឹត្តិការណ៍​សម្ពោធ​ផលិតផល​ថ្មី​របស់ Apple ​ត្រូវ​បង្ហោះ​ផ្សាយ​លើ​បណ្ដាញ​សង្គម។

September 12, 2018

ខណៈ iPhone XS ស៊េរី​ថ្មី​សល់​ប៉ុន្មាន​ម៉ោង​ទៀតនឹង​​ចេញ​ផ្លូវការយប់​នេះ សូម​​​ណែនាំ​ឆ្នាំង​សាក​ថ្ម​ឥត​ខ្សែ​ទំនើប​បង្កប់​ថ្ម​ខាង​ក្នុង​ស្រាប់​ដល់​ប្រិយមិត្ត​បន្តិច (Video)

ឧបករណ៍​ហាយប្រ៊ីដ​ប្រើ​ជា​ថ្ម​ជំនួយ​ផង ជា​ឆ្នាំង​សាក​ iPhone ​បាន​ផង​នេះ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​លើ​គេហទំព័រ Kickstarter ​ហើយ​ជាមួយ​តម្លៃ ៣៨ផោន ឬ​ប្រហែល ៥០ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ដំណាក់កាល​ផ្ដល់​ជំនួយ​មូលនិធិ Early Bird ​ដំបូង

September 12, 2018

Vivo សែស្រឡាយ V11 ស្មាតហ្វូន​បង្កប់ Fingerprint ក្រោម​អេក្រង់​ចាប់ផ្ដើម​ចរាចរ​លើ​ទីផ្សារ​សកល​ហើយ

គួរ​ឱ្យ​ដឹង​ថា Vivo 11 Pro បាន​បំពាក់​ជាមួយ​អេក្រង់ ៦,៤១អ៊ីញ​ប្រភេទ AMOLED កម្រិត​បង្ហាញ Full HD+ ​ហើយ​ប្រើ​ឈីប Snapdragon 660 និង​មាន RAM 6GB និង​អង្គ​ចងចាំ 128GB ហើយ​វា​ក៏​អាច​ដោត​ប្រើ microSD ដើម្បី​បង្កើន​ទំហំ​មេម៉ូរី​បាន​ផង​ដែរ។

September 11, 2018

ហាង 7-Eleven ពេល​នេះ​ទទួល​​ប្រព័ន្ធ​ទូទាត់​ប្រាក់​លើ​ទូរស័ព្ទ​ដៃ Apple Pay ហើយ

​សេវាកម្ម Apple Pay ​ឥឡូវ​នេះ​ត្រូវ​ដាក់​ឱ្យ​ប្រើ​បាន​នៅ​តាម​ហាង​លក់​ទំនិញ 7 Eleven ​ចំនួន​ជាង ១០០០០​ហាង​នៅ​ទីផ្សារ​អាមេរិក។ ដូច​នេះ​វា​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុមហ៊ុន Apple

September 11, 2018

Mercedes ចេញ​ Concept រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​ និងបត់បែន​តាម​កាលៈទេសៈ​បាន​យ៉ាង​ទំនើប​ក្រោម​ឈ្មោះ Vision URBANETIC

Vision URBANETIC ​ត្រូវ​បាន​ឌីហ្សាញ​ចំ​គោលដៅ​សម្រាប់​ការ​ប្រឈម​សេវា​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​នាពេល​អនាគត​ដែល​ជា​ផ្នែក​នៃ​ដំណោះស្រាយ​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត។ វា​ជា​គំរូ​រថយន្ត​ទំនើប​បំពាក់​ដោយ​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ Self-driving

September 10, 2018

ដឹងឈ្មោះ iPhone ស៊េរី​ថ្មី​ទាំង​៣ម៉ូដែល ដែល Apple នឹង​ប្រកាស​នៅ​ថ្ងៃ​ទី១២ កញ្ញា​​ហើយ​ឈ្មោះ iPhone XS, iPhone XS Plus និង iPhone XC

​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​នេះ​ថែមទាំង​បាន​បញ្ចេញ​ឈ្មោះ iPhone ​ថ្មី​ទាំង​បី​រួម​មាន ម៉ូដែល​អេក្រង់ OLED ​ទំហំ ៥,៨អ៊ីញ​នឹង​ត្រូវ​ហៅ​ឈ្មោះ iPhone XS។ រីឯ OLED ​អេក្រង់ ៦,៥អ៊ីញ​នឹង​ចេញ​លក់​ដោយ​ប្រើ​ឈ្មោះ iPhone XS Plus ​ចំណែក​ម៉ូដែល LCD ​អេក្រង់ ៦,១អ៊ីញ​នឹង​មាន​ឈ្មោះ iPhone XC។

September 10, 2018

ទាំង Surface ថ្មី និង Surface Studio ថ្មី​​​នឹង​ត្រូវ​សម្ពោធ​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​របស់ Microsoft ​ថ្ងៃ​ទី២ តុលា​ខាង​មុខ

ចំណែក Microsoft ​វិញ ក៏​ត្រៀម​លក្ខណៈ​សម្ពោធ​សមិទ្ធផល​ថ្មី ក្នុង​ព្រឹត្តិការណ៍​របស់​ខ្លួន​ថ្ងៃ​ទី២ តុលា​ខាងមុខ​ដែល​នឹង​ប្រារព្ធ​ក្នុង​ទីក្រុង​ញីវយ៉ក។ ​ដូច​យើង​បាន​ឃើញ ឃ្លា​សរសេរ​ក្នុង​លិខិត​អញ្ជើញ​ខាង​លើ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​អ្វី​ច្រើន​ឡើយ​ក្រៅពី​ឃ្លា “A moment of your time.” ​តែ​ត្រូវ​គេ​រំពឹង​ថា យ៉ាង​ហោច​នឹង