December 17, 2018

​Password ខ្សោយ​សុវត្ថិភាព​ដែល​ងាយ​ត្រូវ​ Hack ​ច្រើន​បំផុត​ក្នុង​ឆ្នាំ២០១៨ គឺ '123456'

​យោងតាម​សម្រង់​បញ្ជី​ Password អាក្រក់​បំផុត​ទាំង ២៥ ​របស់ SplashData បង្ហាញ​ថា '123456' បាន​ជាប់​ជា​ Password ខ្សោយ​សុវត្ថិភាព​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន​ជាង​គេ។ សូម​បញ្ជាក់​ថា លេខ​សម្ងាត់​ចំនួន២៥ នេះ​គឺ​ស្មើ​នឹង​ ១០ភាគរយ​ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន​បំផុត ហើយ​ចំណែក '123456' គឺ​ស្មើ​នឹង​អត្រា ៣% ក្នុង​ចំណោម ១០% នោះ។

December 17, 2018

Amazon និង Google ​ត្រៀម​ប្រកួតប្រជែង​ទីផ្សារ​កាស​ឥត​ខ្សែ​នឹង AirPods របស់ Apple ដោយ​នឹង​ចេញ​ Wireless Ear Buds នៅ​ឆមាស​ទី២ ឆ្នាំ២០១៩

ក្រុមហ៊ុន Google ​តាមពិត​គឺ​មាន​លក់​កាស Pixel Buds ​រួច​មក​ហើយ ប៉ុន្តែ​គ្រាប់​កាស​ទាំង​សង​ខាង​ត​ភ្ជាប់​ដោយ​ដោយ​ខ្សែ អីចឹង​វា​មិន​ទាន់​ជា​កាស​ឥត​ខ្សែ​ពេញ​លេញ​នៅ​ឡើយ មិន​ដូច​ជា AirPods ដែល​គ្រាប់​កាស​ដាច់​ចេញ​ពី​គ្នា។ តែ​អ្វី​ដែល​ពិសេស​នោះ Pixel Buds ​ផ្ដល់​មុខងារ​បកប្រែ real-time translation ​និង​ចុច​ប៉ះ​បញ្ជា​ម្ដង​អាច​ចូល​មុខ Google Assistant ​និង​មុខងារ​មួយ​ចំនួន​ទៀត​ដែល​សាធារណជន​ចង់​ឃើញ​មាន​នៅ​លើ AirPods ដែរ។

December 17, 2018

Microsoft ចុះ​ប៉ាតង់​បច្ចេកវិទ្យា​ឧបករណ៍​ Wearable Device ដែល​អាច​ជួយ​ដល់​អ្នក​ជំងឺ​ផាកឃីនសុន

​ប៉ាតង់​ថ្មី​ត្រូវ​បាន​ចុះ​បញ្ជី​ក្រោម​ឈ្មោះ “WEARABLE DEVICE” ហើយ​បាន​ចងក្រង​ឯកសារ​ដោយ USPTO កាលពី​ម្សិលមិញ។ ឯកសារ WEARABLE DEVICE ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ខែ​មិថុនា ឆ្នាំ២០១៧ ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​ផ្លូវការ​ដោយ USPTO។ ដូច​ទៅ​នឹង​ការ​ស្នើ​កម្មសិទ្ធិ​បញ្ញា​កន្លង​ទៅ​ដែរ ដោយ​ត្រូវការ​រយៈពេល​វែង ប៉ុន្តែ​វា​ជា​ដំណឹង​ល្អ​សម្រាប់ Microsoft ដែល​ទទួល​បាន​ប៉ាតង់​នេះ​ជា​ផ្លូវការ។

December 17, 2018

ឥឡូវ​នេះ​​អ្នក​អាច​ទិញ​ OnePlus 6T ជំនាន់​ពិសេស McLaren Edition ដែល​មាន RAM 10GB បាន​ហើយ

OnePlus 6T McLaren Edition ភ្ជាប់​នូវ RAM 10GB ​និង​អង្គ​ចងចាំ​ទំហំ 256GB អម​បច្ចេកវិទ្យា​សាកថ្ម Warp Charger 30 ​មក​ជាមួយ​ដែល​នឹង​ឱ្យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​បាន​ពេញ​មួយ​ថ្ងៃ​ដោយ​គ្រាន់តែ​ប្រើ​ពេល​សាកថ្ម​ត្រឹម ២០នាទី។ ​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​នៅ​លើ​ជំនាន់ McLaren ​នេះ

December 15, 2018

Qualcomm លេង​ Apple ខ្លាំង​ដោយ​ចង់​​បញ្ចូលទាំង iPhone XS និង XR ​ក្នុង​បញ្ជី​ហាម​ឃាត់​មិន​ឱ្យ​នាំ​ចូល​លក់​លើ​​ទីផ្សារ​ប្រទេស​ចិន​!

យ៉ាងណា ពេល​នេះ​ក្រុមហ៊ុន Qualcomm មាន​គំនិត​ផ្ទុយ​ពី​នេះ គឺ​ព្យាយាម​រុញ iPhone ​៣ម៉ូដែល​ចុងក្រោយ​ឱ្យ​ជាប់​ក្នុង​បម្រាម​ថែមទៀត។ ក្រុមហ៊ុន​ផលិត​ឈីប​នេះ ​បាន​ដាក់​ពាក្យ​បណ្ដឹង​បិទ​ការ​នាំ​ចូល​ទូរស័ព្ទ iPhone រាប់​បញ្ចូល​ទាំង iPhone XS, iPhone XS Max និង iPhone XR ​ក្នុង​ទីផ្សារ​ចិន​ថែមទៀត នៅ​ក្នុង​ករណី​បណ្ដឹង​ជាមួយ Apple។

December 14, 2018

Laptop មាឌ​ល្អិត​ស្រួល​ដាក់​តាម​ខ្លួន Pocket 2 Mini ​សមត្ថភាពខ្លាំង​អាច​​ប្រៀបជាមួយ MacBook និង Surface Pro បាន​ ត្រៀម​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​តម្លៃ​ចាប់ពី $៤៣៥

​ក្រុមហ៊ុន​បាន​លើកឡើង​ថា “យើង​បាន​ត្រឡប់​មក​ដោយ​នាំ​យក​ជំនាន់​ថ្មី​នៃ​កុំព្យូទ័រ​ទំហំ​តូច​គួរ​ឱ្យ​ចាប់ចិត្ត GPD Pocket របស់​យើង។ GPD Pocket 2 ​ត្រូវ​បាន​ផលិត​ឡើង​មាន​លក្ខណៈ premium សម្រាប់​ប្រើប្រាស់​ក្នុង​មុខ​ជំនួញ។ ​កុំព្យូទ័រ​នេះ​បំពាក់​សមត្ថភាព​ឈីប​ស្មើ​នឹង MacBook ​ដែរ

December 14, 2018

ហេតុផលសំខាន់ ៤ យ៉ាងដែលអ្នកគួរជ្រើសប្រើទូរស័ព្ទ OPPO R17 Pro

ក្រោយពី OPPO បាន​ប្រារព្ធពិ​ធី​សម្ពោធ​ម៉ូដែល R17 Pro នៃ​ត្រកូល R ចុង​ក្រោយ​របស់ខ្លួន​កាលពី​ចុង​សប្ដាហ៍​មុន នៅសណ្ឋាគារសុខា​ភ្នំពេញ (Tonle Sap Sky Bar) មក​ឃើញ​ថាម៉ូដែល​នេះ បាន​ទទួល​ការចាប់​អារម្មណ៍​យ៉ាងច្រើន​ពី​អតិថិជន ក៏ដូចជា​អ្នក​និយម​ប្រើ​ទូរស័ព្ទ​ស្មាត​ហ្វូន ជាពិសេស OPPO នេះឯង។

December 14, 2018

Funcl កាស​ទំនើប​ឥត​ខ្សែ​​មាន​តម្លៃ​ត្រឹមតែ $១៩ ប៉ុណ្ណោះ​តែ​មុខងារ​មិន​ណយ!

Funcl ​បាន​ផលិត​កាស​ឥត​ខ្សែ​ថ្មី​នេះ​ជាមួយ​ឈីប Realtek ជំនាន់​ចុងក្រោយ ដែល​ធ្វើ​ឱ្យ​កាស Funcl W1 ​បញ្ចេញ​សំឡេង​មាន​គុណភាព​ច្បាស់ និង​ប្រើប្រាស់​ថាមពល​ថ្ម​តិច។ Funcl W1 អាច​ឱ្យ​អ្នក​ប្រើប្រាស់​ជាប់​កាន់​ថ្ម​បាន​រយៈពេល ៤,៥ម៉ោង និង​កើន​ដល់ ១៨ម៉ោង​ដោយ​ប្រើ​ប្រអប់​សាក​ដែល​ផ្ទុក​ថាមពល​ស្រាប់​ក្នុង​នោះ។ កាស​តម្លៃ ១៩ដុល្លារ​នេះ មាន​ទម្ងន់ ៤,៤ក្រាម

December 14, 2018

ស្មាតហ្វូន​តូច​ច្រឡឹង Palm Phone ​ត្រូវ​បើក​ប្រអប់ (Video)

​Palm Phone ​ចាប់​កំណើត​ជាមួយ​ទំហំ​អេក្រង់​ ៣,៣អ៊ីញ​ប្រភេទ LCD ​ហើយ​បំពាក់​ដោយ​បន្ទះ​ឈីប Snapdragon 435 ​និង​មាន RAM 4GB ​អម​ដោយ​អង្គ​ចងចាំ​ទំហំ 32GB។ លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត ​វា​ភ្ជាប់​ដោយ​កាមេរ៉ា​មុខ 8MP ​

December 13, 2018

Huawei ចេញ Smartphone ​ឆក​បែប​តំណក​ទឹក​​ថ្មី​មួយ​ទៀត​​ P Smart ឌីហ្សាញ​​​ទាន់សម័យ​ស្រដៀង​ស៊េរី P20 តម្លៃ​ខ្ទង់​ $៣០០

​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ចិន​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie និង​គ្រប​ដោយ​ផ្ទៃ​សូហ្វ៊ែរ EMUI។ P Smart ​មាន​កម្លាំង​ថ្ម 3400mAh និង​មាន​កាមេរ៉ា​មុខ​ក្រោយ។ ខាង​មុខ​ភ្ជាប់​ទំហំ 8MP

December 13, 2018

Sony ប្រកាស​គម្រោង​កាត់​បន្ថយ​បុគ្គលិក ២០០នាក់​នៅ​អឺរ៉ុប

​យោងតាម​ក្រុមហ៊ុន​​ទូរស័ព្ទ​ជប៉ុន​នេះ​ឱ្យ​ដឹង​ថា ​បុគ្គលិក​ដែល​នឹង​ត្រូវ​ជម្រុះ​ចេញ​ គឺ​ស្ថិត​​នៅ​ស្នាក់ការ Sony ប្រចាំ​នៅ​ទីក្រុង Lund ​ប្រទេស​ស៊ុយអែត។ នៅ​ទីនោះ គិត​មក​ដល់​ពេល​នេះ​មាន​​បុគ្គលិក​បម្រើការ​ពេញ​ម៉ោង​ប្រមាណ ៨០០នាក់ ​ហើយ​បុគ្គលិក​ក្រៅ​ម៉ោង​មាន ៤០០នាក់។ ការ​កាត់​បន្ថយ​នេះ​ធ្វើ​ឡើង​តែ​ទៅ​លើ​បុគ្គលិក​ពេញ​ម៉ោង​ប៉ុណ្ណោះ។

December 13, 2018

LG ត្រៀម​បញ្ចេញ​កុំព្យូទ័រ​ទម្ងន់​យ៉ាង​ស្រាល​​ Gram ស៊េរី​ថ្មី​​នៅ​ខែ​មករា​​ឆ្នាំ​ក្រោយ​ដែល​បាន​ឈ្នះពាន​ផលិតផល​ច្នៃប្រឌិត​ប្រចាំ​ CES 2019

LG Electronics នឹង​បញ្ចេញ​ស៊េរី​ឡេបថប​ទម្ងន់​ស្រាល​សែស្រឡាយ Gram ​ក្នុង​ព្រឹត្តិការណ៍ CES 2019 ក្នុង​នោះ​នឹង​មាន LG Gram 17 ​ស៊េរី​ថ្មី (ម៉ូដែល 17Z990) និង LG Gram 2-in-1 ​អេក្រង់​ទំហំ ១៤អ៊ីញ (ម៉ូដែល 14T990) ​ដែល​ទាំង​ពីរ​ម៉ូដែល​ទទួល​បាន​ពាន​រង្វាន់​ច្នៃប្រឌិត​ប្រចាំ CES 2019 ទៀត​ផង។

December 13, 2018

បែកធ្លាយ​ស្រោមទូរស័ព្ទ Galaxy S10 Plus ​ឃើញ​មាន​ប្រឡោះ​សម្រាប់​ចំហរ​កាមេរ៉ា​ក្រោយ ៤គ្រាប់ និង​ខាង​មុខ ២គ្រាប់!

ចំណែក​ថ្មីៗ​នេះ មាន​ការ​បង្ហោះ​ស្រោម​ទូរស័ព្ទ​ដែល​គេ​អះអាង​ថា ជា Case ​របស់ Galaxy S10 ​អម​ដោយ​តម្រុយ​គួរ​ឱ្យ​ចាប់អារម្មណ៍ ដែល​គេ​ហ៊ាន​ប្រាកដ​ថា ស្មាតហ្វូន​កំពូល​ថ្មី​នេះ​នឹង​បំពាក់​កាមេរ៉ា​ក្រោយ​រហូត​ដល់​ទៅ ៤គ្រាប់

December 12, 2018

Jabra ចេញ​លក់​កាស​ឥត​ខ្សែទំនើប​​ដំបូង​គេ​លើ​លោក​ដែល​បាន​​​វិញ្ញាបនប័ត្រ Skype for Business ម៉ូដែល Jabra Evolve 65t (Video)

Jabra ​ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​ក្នុង​ការ​ផ្ដល់​ដំណោះស្រាយ​លើ UC Sound ​បាន​ចេញ​លក់ Evolve 65t ​ដែល​ជា​កាស​ឥត​ខ្សែ​ពិត​ប្រាកដ (true wireless earbuds) គឺ​បាន​ផលិត​ជា​ពិសេស​សម្រាប់​ផ្ដល់​បទពិសោធន៍​ខ្ពស់​ដល់​ការ​ប្រើ​បែប​អាជីព​ជាមួយ​ឧបករណ៍​ចល័ត។

December 12, 2018

Porsche ​បញ្ចេញ​វីដេអូ​ថ្មី​បង្ហាញ​រថយន្ត​ស៊េរី​ទំនើប Porsche 911 ​ឆ្នាំ២០១៩ (Video)

Porsche ​បាន​ណែនាំ​រថយន្ត​ស៊េរី 911 ​ម្ដង​ពីរ​ជំនាន់ មួយ​ជា Carrera S ​និង​មួយ​ទៀត​ជា Carrera 4S ​ដែល​ទាំង​ពីរ​បាន​បំពាក់​កម្លាំង​ម៉ាស៊ីន ៤៤៣សេះ និង​ម៉ាស៊ីន​ប្រើ​អគ្គិសនី flat six turbo charged engine។

អត្ថបទពេញនិយម