October 26, 2018

​ណែនាំ​កុំព្យូទ័រ 2-in-1 ​អេក្រង់ ៨អ៊ីញ​ដំបូង​គេ​លើ​លោក ​ស្រួល​យក​តាម​ខ្លួន​សមត្ថភាព​មិន​ណយ RAM 8GB ​អង្គ​ចងចាំ 256GB តម្លៃ​ត្រឹម $៣៩៩ ប៉ុណ្ណោះ!

​ខ្ទង់​តម្លៃ ៣៩៩ដុល្លារ​នៃ Falcon 8 ​ពេល​នេះ​មាន​ដាក់​លក់​ដំណាក់កាល​​ដំបូង​ត្រឹម ១៩៩គ្រឿង​ (199 backers) ហើយ​ក៏​មាន​ដាក់​ឱ្យ​កុម្ម៉ង់​ផង​ដែរ​ជា Kickstarter campaign។ Mini Laptop នេះ​ថែមទាំង​មាន​អេក្រង់ touchscreen ​ផ្ដល់​កម្រិត​បង្ហាញ 1920x1200px ជា​អេក្រង់ IPS។

October 26, 2018

Nubia ​បង្ហើប​វត្តមាន​កំពូល​ស្មាតហ្វូន RAM 10GB ​ប្រើ​ឈីប SD845 ​គឺ Red Magic 2 របស់​ខ្លួន​ នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​នេះ​ហើយ!

Red Magic 2 នឹង​ជា​ស្មាតហ្វូន​កំពូល ដែល​ជា​ទាយាទ​ស្នង​ដំណែង​ពី​ស្មាតហ្វូន​កំពូល​ជំនាន់​ដំបូង Red Magic ដែល​បំពាក់​ឈីប Snapdragon 835 និង RAM 8GB

October 25, 2018

ស្មាតហ្វូន​បត់ Foldable ​របស់ Samsung ​ត្រៀម​ឃើញ​ពន្លឺ​ថ្ងៃ​នៅ​ខែ​ក្រោយ​នេះ​ហើយ!

ពេល​នេះ ក្រុមហ៊ុន Samsung ​បាន​បង្ហើប​នៅ​ក្នុង​សារ Tweeter ​ថា ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​នឹង​ត្រូវ​ប្រកាស​ផ្លូវការ​អំឡុង​សន្និសីទ Developer ​ដែល​រៀបចំ​នៅ​ថ្ងៃ​ទី៧ និង​ទី៨ វិច្ឆិកា​ក្រោយ​នេះ។ ខាង​ក្រោម​នេះ​ជា ឃ្លា​សរសេរ​ដោយ​គណនី Samsung Mobile ដោយ​ផ្ទាល់

October 25, 2018

Xiaomi បញ្ចេញ​អាវុធ​កាណុង​ធំ Mi Mix 3 ​លើក​នេះ​បុក RAM ដល់ 10GB គែម​ស្ដើង​គ្មាន​ Notch កាមេរ៉ា​ភ្លោះ​មុខ​ ភ្លោះ​ក្រោយ ថត​សាហាវ​ជាង P20 Pro ទៅ​ទៀត !

Xiaomi Mi Mix 3 បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់ ៦,៣៩អ៊ីញ​កម្រិត FHD+ (2340x1080)px ​ជាមួយ​សមាមាត្រ​អេក្រង់ 19:5:9 aspect ratio។ ស្មាតហ្វូន​កំពូល​ទើប​ចេញ​ក្ដៅៗ​របស់​ក្រុមហ៊ុន​ចិន​នេះ ប្រើ​ឈីប Qualcomm Snapdragon 845 ​ហើយ​មាន​ជម្រើស RAM និង​អង្គ​ចងចាំ​ផ្សេង​គ្នា​គឺ 6GB/128GB, 8GB/128GB, 8GB/256GB ហើយ​រឹតតែ​កប់​នោះ ត្រកូល Mi Mix ​ជំនាន់​៣ នេះ​មាន RAM ​រហូត​ដល់ 10GB

October 25, 2018

Apple ត្រៀម​ព្រឹត្តិការ​ប្រកាស iPad Pro ​ថ្មី និង Macs ​ថ្មី​នៅ​ចុង​ខែ​តុលាថ្ងៃ៣០ ​នេះ​ហើយ! ដែល iPad ថ្មី​​នឹង​ឌីហ្សាញ​គែម​ស្ដើង មាន Face ID ជំនួសប៊ូតុង Home

​យើង​រំពឹង​ថា នឹង​បាន​ឃើញ iPad ជំនាន់​ថ្មី​ប៉ុន្មាន​ម៉ូដែល ដែល​ក្នុង​នោះ​រួម​ទាំង​ម៉ូដែល​មាន​អេក្រង់ ១០,៥អ៊ីញ ម៉ូដែល ១២,៩អ៊ីញ​ផង​ដែរ។ ថេប្លេត​ថ្មី​ទាំង​នេះ នឹង​មាន​រចនាបថ​គែម​ស្ដើង ហើយ​គ្មាន​ប៊ូតុង Home ទៀត​ឡើយ ដោយ​នឹង​ជំនួស​មក​វិញ​នូវ​មុខងារ​ស្កេន​មុខ​ដោះសោ​ទូរស័ព្ទ Face ID។

October 23, 2018

Honor Magic 2 ​លេច​រូប​ច្រើន​សន្លឹក ឃើញ​ច្បាស់​ពណ៌​លាយ​​បញ្ចូល​គ្នា​បែប Gradient និង​​មាន​កាមេរ៉ា​ ៣គ្រាប់​រៀប​បញ្ឈរ​ស្ទើរ​ដូច​បេះបិទ​នឹង P20 Pro

​រូប Magic 2 ទាំង​នេះ ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ Weibo ​ជាមួយ​ជម្រើស​ពណ៌​ពីរ​ផ្សេង​គ្នា​គឺ ខៀវ និង ផ្កាឈូក/ស្វាយ។ ចំណែក​ប្រអប់​របស់​វា​ពណ៌​ខ្មៅ​រំលេច​ជាមួយ​អក្សរ​ពណ៌​ទឹក​មាស។ យោងតាម​រូប​បែកធ្លាយ បង្ហាញ​ឱ្យ​ឃើញ Magic 2

October 23, 2018

​របាយការណ៍៖ iPhone XR ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ត្រូវ​អ្នក​វិភាគ​រំពឹង​ថា នឹង​លក់​ដាច់ជាង​គេ​ក្នុង​ចំណោម​ iPhone ចេញ​ថ្មី​ទាំង ៣ម៉ូដែល

សម្រាប់​ម៉ូដែល iPhone XR ​តម្លៃ​ទាប​ជាង​គេ​គឺ​ចាប់ពី ៧៤៩ដុល្លារ ខុស​គ្នា​ច្រើន​នឹង​ម៉ូដែល iPhone XS ​ដែល​តម្លៃ​ចាប់ពី ៩៩៩ដុល្លារ ​ឯណោះ ត្បិត​អី​ទាំង​ពីរ​ម៉ូដែល​គឺ​មាន​លក្ខណៈ​សម្បត្តិ​មិន​ដូច​គ្នា។

October 19, 2018

Apple ចាប់ផ្ដើម​បើក​ឱ្យ​កុម្ម៉ង់ iPhone XR ពី​ថ្ងៃ​នេះ​ ហើយ​នឹង​មាន​លក់​ពី​ថ្ងៃ​២៦ តុលា​នេះ តម្លៃ​ចាប់ពី $៧៤៩ (ម៉ូដែល 64GB)

​ម៉ូដែល 128GB ​នឹង​មាន​តម្លៃ​ខ្ពស់​ជាង 64GB ​៥០ដុល្លារ ហើយ​ម៉ូដែល 256GB ​តម្លៃ ៩០០ដុល្លារ​អាមេរិក។ តម្លៃ​អាច​ខុស​គ្នា​ទៅ​តាម​ទីផ្សារ ហើយ​វា​ក៏​នឹង​ត្រូវ​ដាក់​លក់​ដោយ​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​អាមេរិក AT&T, Sprint, T-Mobile និង Verizon។

October 19, 2018

Zoom កប់​​ដើម្បី​ថត​រូប​ប្រភេទ microscope ​នៅ​លើ​ស្មាតហ្វូន​ដោយ​គ្រាន់តែ​ពាក់ iMicro ពង្រីក​បាន​ដល់ 800x តម្លៃ​ចាប់ពី $៣០

iMicro Phone ឧបករណ៍​បន្ថែម​មុខងារ microscope ដល់​កាមេរ៉ា​ស្មាតហ្វូន​ដើម្បី​ថត​ជិត​កប់​នេះ ត្រូវ​បាន​គេ​លើក​ជា​គម្រោង Kickstarter ​​ជាមួយ​ជម្រើស​បញ្ចេញ​លក់ early bird pledge តម្លៃ​ចាប់ពី ២៣ផោន ឬ ៣០ដុល្លារ។

October 19, 2018

Tablet បត់​បាន​ដូច​សៀវភៅទំហំ ១៣អ៊ីញ​របស់ Lenovo ជិត​បង្ហាញ​ខ្លួន ដែល​នឹង​ផ្គត់ផ្គង់​បន្ទះ​អេក្រង់​ដោយ LG

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កូរ៉េ​បាន​ឱ្យ​ដឹង​ថា ថេប្លេត​ទំនើប​ពត់​បាន​ត្រៀម​នឹង​បង្ហាញ​ខ្លួន​នៅ​ពេល​ខាង​មុខ​របស់ Lenovo ​មាន​អេក្រង់​ទំហំ ១៣អ៊ីញ​នៅ​ពេល​វា​ស្ថិត​ក្នុង​ទម្រង់​រាប់​ស្មើ ហើយ​នឹង​មាន​ទំហំ​ពី ៨អ៊ីញ ទៅ ៩អ៊ីញ​ពេល​ស្ថិត​ក្នុង​ទម្រង់​បត់។

October 18, 2018

Vertu ​ត្រឡប់​មក​វិញ​ជាមួយ​ស្មាតហ្វូន​ប្រណិត​ដើរ​ដោយ​ Android 8.1 ​ម៉ូដែល Aster P ចែកជា​ ២ស៊េរី​តម្លៃ​ចាប់ពី $៤២០០ ទៅ $១៤០០០

​ស្មាតហ្វូន​ប្រណិត​ថ្មី Vertu Aster P ​បំពាក់​ដោយ​ឈីប Snapdragon 660 ​មាន​កាមេរ៉ា​ទំហំ 12MP និង​កម្លាំង​ថ្ម 3200mAh។ ​វា​បែងចែក​ជា​ពីរ​ស៊េរី គឺ Baroque ​និង Gothic។ Aster P ​ក្រាល​ដោយ​បន្ទះ panel

October 18, 2018

Samsung ​ទិញ​បាន​ក្រុមហ៊ុន​ជំនាញ AI ​ឈ្មោះ Zhilabs ​ដើម្បី​សម្រួច​ 5G របស់​ខ្លួន

ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េ​នេះ បាន​លើកឡើង​ថា ក្រុមហ៊ុន Zhilabs ​នឹង​បន្ត​ប្រតិបត្តិការ​ដោយ​ឯករាជ្យ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ហើយ Samsung សង្ឃឹម​ថា នឹង​ប្រើ​បច្ចេកវិទ្យា​នេះ ក្នុង​ការ​ដាក់​ឱ្យ​ប្រើ 5G ថ្មី​របស់​ខ្លួន។

October 18, 2018

​ស្មាតហ្វូន​ហ្គេម Black Shark ជំនាន់​២ របស់ Xiaomi ​ត្រូវ​អះអាង​ពី​កាលបរិច្ឆេទ​​នឹង​ប្រកាស​ផ្លូវការ​ថ្ងៃ​២៣ តុលា​នេះ

រូប Poster ​ខាង​លើ ត្រូវ​បាន​ឌីហ្សាញ​រំលេច​ដោយ​ឡូហ្គោ Black Shark ពណ៌​បៃតង​នៅ​ជ្រុង​ខាង​លើ និង​ខាង​ស្ដាំ និង​ឃើញ​មាន​លេខ៥ ស្ថិត​នៅ​ចំ​កណ្ដាល Poster ដែល​ចង់​បញ្ជាក់​ថា នៅ​សល់​តែ ៥ថ្ងៃ​ទៀត Black Shark 2 នឹង​ចេញ​ផ្លូវការ។ រូប Poster នេះ​ត្រូវ​បាន​បង្ហោះ​កាលពី​ព្រឹក​មិញ នៅ​លើ​គេហទំព័រ Weibo។ យ៉ាងណា ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​អ្វី​ច្រើន​លើស​ពី​នេះ

October 17, 2018

Lexar ​USB 3.0 Flash ​ទំនើប​នេះ ភ្ជាប់​មុខងារ​សុវត្ថិភាព​ Fingerprint ​អាច​កំណត់​ប្រើ​បាន ១០នាក់​ ទំហំ​ផ្ទុក​ចាប់ពី 32GB ដល់ 256GB តម្លៃ​ចាប់ពី $33

​USB Flash មុខងារ​សុវត្ថិភាព JumpDrive Fingerprint F35 ​ពេល​នេះ​មាន​ដាក់​ឱ្យ​កុម្ម៉ង់​ទិញ​នៅ​លើ​គេហទំព័រ​លក់​រាយ​ដូច​ជា Amazon ​តម្លៃ $33 ​ខណៈ 64GB/128GB និង 256GB នឹង​មាន​តម្លៃ​រៀង​គ្នា 50$ / $90 និង $170។ Lexar ​បញ្ជាក់​ថា

October 17, 2018

ទីបំផុត Huawei ​សម្ពោធ​កំពូល​ស្មាតហ្វូន​ថ្មី​ Mate 20 ​ដល់​ទៅ ៤ស៊េរី​រួម​មាន Mate 20, Mate 20 Pro, Mate 20 X និង Mate 20 RS Porsche Design សមត្ថភាព​ខ្លាំង

​Huawei Mate 20 ​(4GB + 128GB) នឹង​មាន​តម្លៃ​ប្រហែល ៩២០ដុល្លារ ​ហើយ Mate 20 (6GB + 128GB) ​នឹង​មាន​តម្លៃ​ប្រហែល ៩៨០ដុល្លារ ដែល​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី១៧ តុលា​នេះ​ហើយ។