បច្ចេកវិទ្យា | December 06, 2018

Xiaomi ត្រៀម​ Smartphone កាណុង​ធំដោយ​ភ្ជាប់​​កាមេរ៉ា​ 48MP ​នឹង​សម្ពោធ​នៅ​ខែ​មករាឆ្នាំ​ក្រោយ

 

ដើម​ឆ្នាំ​នេះ Xiaomi ​បាន​ផ្ដោត​អភិវឌ្ឍ​ចេញ​ស្មាតហ្វូន​បំពាក់​កាមេរ៉ា​សមត្ថភាព​ខ្ពស់ ផ្ដល់​គុណភាព​រូប​ថត​ខ្ពស់​មិន​ឱ្យ​ចាញ់​ដៃគូ​ប្រកួតប្រជែង។ ឥឡូវ​នេះ សហ​ស្ថាបនិក​ក្រុមហ៊ុន និង​ជា​ប្រធាន​លោក Lin Bin កំពុង​បង្ហើប​ចេញ​នូវ​បិសាច​ថត​រូប ដែល​អាច​បំពាក់​ទំហំ​កាមេរ៉ា​ដល់ 48MP ឯណោះ។

 

​គាត់​បាន​បង្ហោះ​រូប​មើល​ជិត​នៃ​ស្មាតហ្វូន​ត្រៀម​នឹង​មក​ដល់​ដើម​ឆ្នាំ​ក្រោយ ដោយ​បញ្ជាក់​ទំហំ​យ៉ាង​ច្បាស់​គឺ 48MP CAMERA ​មិន​អាច​ប្រកែក​បាន។ លោក Bin បាន​ប្រើ​ទូរស័ព្ទ​អស់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ ហើយ​បាន​ពណ៌នា​អំពី​វា​ថា "មិន​ទៅ​អន់​ណា"។

 

​វា​ជា​រឿង​គួរ​ចាប់អារម្មណ៍​មួយ​ដែល ប្រសិន Xiaomi ​បញ្ចេញ​ស្មាតហ្វូន​កាមេរ៉ា​ធំ​បែប​នេះ ដោយ​គេ​រំពឹង​ថា វា​នឹង​មាន​សមត្ថភាព​ថត​រូប​រឹតតែ​ច្បាស់ ហើយ​សាធារណជន​ក៏​កំពុង​ទន្ទឹង​ចាំមើល​ថា​តើ 48MP នៅ​លើ​ស្មាតហ្វូន​ក្រុមហ៊ុន​ចិន​នេះ​នឹង​អាច​ធ្វើ​បាន​ខ្លះ៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ playfuldroid

មតិយោបល់

អត្ថបទពេញនិយម