បច្ចេកវិទ្យា | December 05, 2018

Microsoft ​កំពុង​សំងំ​បង្កើត​ Browser ​ថ្មី​មក​ជំនួស Edge ទៀត​ហើយ

 

​យោងតាម​ព័ត៌មាន​ពី​ផ្ទៃ​ក្នុង​របស់ Microsoft ឱ្យ​ដឹង​មក​ថា ពេល​នេះ​ក្រុមហ៊ុន​កំពុង​បង្កើត​កម្មវិធី web browser ​ថ្មី​សម្រាប់ Windows 10 OS ​របស់​ខ្លួន​ដើម្បី​ជំនួស​កម្មវិធី Edge សព្វថ្ងៃ។ កម្មវិធី​ឆែក​មើល​ទំព័រ​វែបសាយ​ថ្មី នឹង​ត្រូវ​បង្កើត​ដោយ​ផ្អែក​លើ Chromium ​ដែល​មាន​មូលដ្ឋាន​គ្រឹះ​ដូច​ជា​កម្មវិធី Chrome របស់ Google, Opera និង Brave ដែរ។ ប៉ុន្តែ អ្វី​ដែល​យើង​ដឹង​នៅ​ពេល​នេះ គឺ​ទៅ​លើ​លេខ​កូដ​ដែល​ហៅ​ឈ្មោះ​ថា Anaheim។

 

 

​វា​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទៅ​នឹង​ព័ត៌មាន​នេះ ពិសេស​ចាប់តាំង​ពី Microsoft ​បាន​វិនិយោគ​ពេលវេលា និង​លុយ​ជាច្រើន​ទៅ​លើ​សូហ្វ៊ែរ EdgeHTML របស់​ខ្លួន ប៉ុន្តែ​នេះ​អាច​ជា​ព័ត៌មាន​ល្អ​ដែរ ដោយ​កម្មវិធី Browser ថ្មី​នឹង​រឹតតែ​ដំណើរការ​ល្អ សមត្ថភាព​ខ្ពស់ បទពិសោធន៍​ការ​ប្រើប្រាស់​ថ្មី និង​ល្បឿន​លឿន​ជាង​កម្មវិធី Edge ទៅ​ទៀត។

 

​Microsoft ​កំពុង​សម្លឹង​មើល​នូវ​ការ​ប្រើ​កូដ​បើក​ចំហ open source engine ដូច​ទៅ​នឹង Chromium ​ស្ដាប់​មើល​ទៅ​គួរ​ឱ្យ​ចាប់អារម្មណ៍។ ក្នុង​ការ​ដឹកនាំ​ដោយ​លោក Satya Nadella អ្វីៗ​ហាក់​ត្រូវ​បាន​ផ្លាស់ប្ដូរ​លឿន​នៅ​ក្នុង​ក្រុមហ៊ុន។ ដូច្នេះ​រង់ចាំ​មើល​ទៀត​ថា Microsoft នឹង​អភិវឌ្ឍ​ចេញ​កម្មវិធី Browser ថ្មី​ផ្អែក​លើ Chromium engine ផ្ដល់​បទពិសោធន៍​ប្រើប្រាស់​ពិសេស​អ្វី​ទៀត​ដល់​អតិថិជន​ខ្លួន បន្ទាប់​ពី Microsoft Edge?

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ windowscentral

មតិយោបល់

អត្ថបទពេញនិយម