បច្ចេកវិទ្យា | December 05, 2018

​ឈីប​នាគរាជ​ថ្មី​របស់ Qualcomm នឹង​មាន​ឈ្មោះ Snapdragon 855 ទទួល​បន្ទុក​ផលិត​​ដោយ TSMC

 

Qualcomm ​នឹង​មាន​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​រដ្ឋ​ហាវ៉ៃ​ សហរដ្ឋ​អាមេរិក ហើយ​គេ​រំពឹង​ថា ក្រុមហ៊ុន​ឯកទេស​ផលិត​បន្ទះ​ឈីប​នេះ នឹង​ប្រកាស​ឈីប​សមត្ថភាព​ខ្ពស់​ជំនាន់​ថ្មី​របស់​ខ្លួន​ផង​ដែរ។ យោងតាម​គណនី​បង្ហោះ​សារ​លើ Twitter ​ឈ្មោះ Roland Quandt ​ឱ្យ​ដឹង​ថា ឈីប​ថ្មី​នឹង​ត្រូវ​ហៅ​ឈ្មោះ Snapdragon 855 ​ហើយ​វា​នឹង​ត្រូវ​ផលិត​ក្រោម​ស្តង់ដារ​ខ្នាត​ឈីប 7nm ​ដោយ​ក្រុមហ៊ុន TSMC។ បើ​តាម​ការ​បង្ហើប​ឈ្មោះ​ពី​ប្រភព​ក្នុង​ក្រុមហ៊ុន​ថា ជា Snapdragon 8150 ឯណោះ​ទេ ប៉ុន្តែ​វា​នឹង​មិន​ត្រូវ​ Qualcomm ប្រើ​សម្រាប់​ធ្វើ​ទីផ្សារ​ឡើយ។

 

​Snapdragon 855 នឹង​មាន​ភ្ជាប់​ដោយ​ម៉ូដឹម Snapdragon X50 ដែល​អាច​ឆ្លើយតប​នឹង​តំណភ្ជាប់ 5G ពេល​ខាង​មុខ។ CPU នឹង​ប្រើ​រចនា​សម្ព័ន្ធ 3 clusters ដែល​មាន​ល្បឿន 2.84GHz ​ខណៈ GPU នឹង​ប្រើ Adreno 640។

 

​ឈីប​នាគរាជ 855 នឹង​ច្របាច់​បញ្ចូល​នូវ NPU ​សម្រាប់​កែលំអ​សមត្ថភាព​ដំណើរការ​ AI។ Qualcomm ក៏​នឹង​ណែនាំ​មុខងារ​ជំនួយ​ការ​លេង​ហ្គេម​ Elite Gaming ដើម្បី​ប្រកួតប្រជែង​នឹង GPU Turbo ​របស់ Huawei ​និង Hyper Boost របស់ Oppo។ សេចក្ដី​ប្រកាស​ផ្លូវការ​អម​ដោយ​ជាមួយ​សេចក្ដី​លំអិត​ពេញ នឹង​ត្រូវ​បញ្ចេញ​ឱ្យ​ដឹង​នៅ​ចុង​សប្ដាហ៍​នេះ៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ winfuture

មតិយោបល់

អត្ថបទពេញនិយម