បច្ចេកវិទ្យា | December 05, 2018

Samsung ចាប់ផ្ដើម​ផ្សព្វផ្សាយ 5G លើ​ផលិតផល​ខ្លួន​តាម​ការ​ប្រើ​មុខងារ​ខល​វីដេអូ (Video Calling) ល្បឿន​លឿន​កប់ (វីដេអូ)

 

​ឆ្នាំ​២០១៩ ខាង​មុខ បច្ចេកវិទ្យា​ដែល​មនុស្សម្នា​នឹង​លើក​យក​មក​ជជែក​គ្នា​គឺ 5G ​ដែល​នឹង​ផ្ដល់​មក​នូវ​ល្បឿន​អ៊ីនធឺណិត​ដ៏​លឿន​ខុស​ប្លែក​ខ្លាំង​ទៅ​នឹង​ល្បឿន 4G។

 

 

Samsung នឹង​សម្ពោធ​ស្មាតហ្វូន​ដំបូង​ដែល​មាន 5G ​នៅ​ឆ្នាំ​ក្រោយ អាច​ជា​ម៉ូដែល Galaxy S10 រីឯ Apple ​ត្រូវ​គេ​រំពឹង​ថា ទាល់តែ​ឆ្នាំ​២០២០ ​ទើប​បង្ហាញ​ទូរស័ព្ទ iPhone ​ដំបូង​ដែល​បំពាក់​បច្ចេកវិទ្យា 5G នេះ។ ចំណែក​ពេល​នេះ ក្រុមហ៊ុន Samsung ទើប​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​បច្ចេកវិទ្យា 5G នឹង​មាន​លើ​ស្មាតហ្វូន​សាំសុង​ផ្ដល់​ល្បឿន​លឿន​ក្នុង​ការ​សន្ទនា​តាមរយៈ​ខល​វីដេអូ (Video)។

 

 

ការ​ផ្សព្វផ្សាយ​ធ្វើឡើង​ដោយ​នាយក​ប្រតិបត្តិ Park Jung ho របស់ SK Telecom ​ដោយ​លោក​បាន​ប្រើ​ផលិតផល​របស់ Samsung ​មាន​នូវ​ប្រព័ន្ធ 5G តែ​វា​មិន​ទាន់​មាន​វត្តមាន​ផ្លូវការ​នៅ​ឡើយ​សម្រាប់​ពេល​បច្ចុប្បន្ន។ អ្នក​អាច​ទស្សនា​ក្នុង​វីដេអូ​ខាងក្រោម៖

 

 

យើង​រំពឹង​ថា Samsung នឹង​បញ្ចេញ​ផ្លូវការ​នូវ​ស្មាតហ្វូន​កំពូល Galaxy S10 ​ក្នុង​សមាជ MWC ​ខែ​កុម្ភៈ​ឆ្នាំ២០១៩ ខាង​មុខ ហើយ​នឹង​មាន​លក់​ចាប់ពី​ខែ​មីនា។ នេះ​មាន​ន័យ​ថា ​ស្មាតហ្វូន​បំពាក់ 5G ដំបូង​របស់ Samsung នឹង​ចាប់ផ្ដើម​ចរាចរ​លើ​ទីផ្សារ​ពី​ដើម​ឆ្នាំៀ២០១៩ ខាង​មុខ​មិន​ខាន៕

 


​ដោយ៖ ឈុន ហួរ
ប្រភព៖ sammobile

មតិយោបល់

អត្ថបទពេញនិយម