បច្ចេកវិទ្យា | November 08, 2018

PUBG ​នឹង​មាន​វត្តមាន​លេង​បាន​នៅ​លើ PS4 ខែ​ក្រោយ​នេះ

 

​រយៈពេល​មួយ​ឆ្នាំ​មក​នេះ​ហ្គេម​សមរភូមិ​បាញ់​ប្រហារ​ចាប់ដៃ​គូ​គ្នា​លេង​បាន​ដ៏​ពេញ​និយម ឬ PUBG ​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​នៅ​លើ​ស្មាតហ្វូន ហើយ​ឆាប់ៗ​ខាង​មុខ អ្នក​លេង​ហ្គេម​លើ PlayStation ក៏​អាច​នឹង​លេង​ PUBG បាន​នៅ​លើ​ឧបករណ៍ console របស់​ខ្លួន​ចាប់ពី​ខែ​ធ្នូ​ឆ្នាំ២០១៨ ខាង​មុខ​ហើយ។ នេះ​បើ​តាម​ការ​អះអង​ពី​អ្នក​វិភាគ Daniel Ahmad ​បាន​បង្ហោះ​នៅ​ក្នុង​វេទិកា​ពិភាក្សា ResetEra ​លើកឡើង​ថា Console ហ្គេម PUBG នឹង​មាន​វត្តមាន​លើ Console របស់ Sony ​ខែ​ក្រោយ ហើយ​ស្រប​គ្នា​នេះ​ដែរ ក៏​មាន​គេហទំព័រ Eurogamer ​អះអាង​ទៅ​នឹង​ដំណឹង​នេះ​ថា​ជា​ការ​ពិត​ផង​ដែរ។

 

PUBG ​ឬ PlayerUnknow's Battlegrounds ​គឺ​ជា​ហ្គេម​បាញ់​ប្រហារ​លេង​ច្រើន​គ្នា​តាម​អនឡាញ គោលដៅ​គឺ​ត្រូវ​ប្រហារ​សត្រូវ​ទាំងអស់​មិន ដើម្បី​ដណ្ដើម​យក​ជ័យជំនះ​លេខ១ ដែល​អ្នក​នៅ​ចុងក្រោយ​​ទទួល​ងារ​ជា Winner Winner Chicken Dinner។ PUBG ជា​ហ្គេម​បង្កើត​ដោយ PUBG Corporation ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​វីដេអូ​ហ្គេម​កូរ៉េ​ខាង​ត្បូង​ឈ្មោះ Bluehole។

 

 

ក្នុង​មួយ​ប្រកួត ចំនួន​មនុស្ស​មាន ១០០នាក់ ហើយ​អ្នក ឬ​ក្រុម​របស់​អ្នក​ដែល​មាន​គ្នា ២នាក់ ឬ ៤នាក់ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ការពារ​ខ្លួន​ឱ្យ​ដល់​ទឹក​ចុងក្រោយ​ដើម្បី​ដណ្ដើម​បាន Chicken។ ​ឆាប់ៗ​ខាង​មុខ​យើង​នឹង​ដឹង​ព័ត៌មាន​លម្អិត​ច្រើន​ទៀត​ជុំវិញ​ការ​ដាក់​ឱ្យ​លេង​ហ្គេម PUBG លើ PlayStation 4៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ ResetEra  : Eurogamer

មតិយោបល់

អត្ថបទពេញនិយម