បច្ចេកវិទ្យា | November 07, 2018

បច្ចេកវិទ្យាថ្មីៗរបស់រថយន្ត ដែលចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

 

គ្រោះថ្នាក់​ចរាចរណ៍​ជាបញ្ហា​ដែល​ធ្ងន់ធ្ងរ​មួយ​ដែល​កើត​មាន​នៅ​ទូទាំង​ពិភព​លោក។​ នៅក្នុង​នោះ​ដែរ ក្រៅពីការ​រិតបន្តឹង​ច្បាប់​ចរាចរណ៍​និង​ការអប់រំ​បន្ថែម​អំពីការ​គោរព​ច្បាប់ចរាចរណ៍ វិស័យ​ឧស្សាហ​កម្មរថយន្ត​ក៍បាន​ចូល​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ផ្នែក​ធំដែរ។ ដើម្បី​ធ្វើឱ្យការ​បើក​បរប្រកប​ដោយ​សុវត្ថិភាព​សម្រាប់អ្នក​បើក​បរគ្រប់​រូប ក្រុមហ៊ុន​ផលិត​រថយន្តទូទាំង​ពិភព​លោក​បាន​សិក្សា​ស្រាវជ្រាវ​ដើម្បី​បង្កើត​នូវ​បច្ចេក​វិទ្យាថ្មីៗ​ដែល​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​មួយ​ផ្នែក​ធំ។

 

បច្ចេកវិទ្យា​ទាំងនោះ​មិនត្រឹម​តែ​ផ្ដល់​សុវត្ថិភាព​សម្រាប់​អ្នក​បើក​បរប៉ុណ្ណោះ​ទេ វាអាច​ផ្ដល់​សុវត្ថិភាព​ដល់អ្នក​ដំណើរ​ទាំងអស់​ក្នុងរថយន្ត​ផងដែរ។ ប្រព័ន្ធ​សុវត្ថិភាព​ដែល​បានបង្កើត​ឡើង​ចុងក្រោយ​នេះ​គឺខុស​ពីប្រព័ន្ធ​សុវត្ថិភាព​ដែល​មាន​បំពាក់​នៅលើ​រថយន្ត​កន្លង​មក ព្រោះ​វាមិន​ត្រឹមតែ​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៅ​ពេល​រថយន្តប៉ះ​ឬបុក​នោះ​ទេ បច្ចេក​វិទ្យា​ចុង​ក្រោយ​នេះ​អាច​កាត់​បន្ថយ និង​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​នឹង​កើត​មាន​នៅ​ពេល​បើក​បរ​តែ​ម្ដង ។

 

 

ជាក់ស្ដែង​សម្រាប់​ទីផ្សារ​រថយន្ត​នៅប្រទេស​កម្ពុជា យើង​សូមលើក​យក​នូវរថ​យន្ត Pick-up មួយ​ប្រភេទ​នោះ​គឺ​ Ford Ranger ស៊េរីថ្មី 2019 ដែល​ជារថ​យន្តម៉ូដែល​ថ្មី​របស់ Ford ដែល​បាន​បំពាក់​នូវបច្ចេក​វិទ្យា​ទាំង​អស់​នេះ ព្រមទាំង​បាន​ធ្វើការ​អភិវឌ្ឍន៍​នូវ​ប្រសុវត្ថិ​ភាព​មួយ​ចំនួន​ដែល​ជួយ​ដល់​ការបើក​បរនិង​សុវត្ថិភា​ព​លើដង​ផ្លូវ។ ប្រព័ន្ធសុវត្ថិភាព​ទាំង​នោះ​រួមមាន ប្រព័ន្ធផ្តល់​ដំណឹង​គ្រោះថ្នាក់​ជុំវិញ​រថយន្ត (Blind Sport Information System) ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​នៅ​ខាង​មុខ (Collusion Warning) និង​ប្រព័ន្ធ​ជំនួយ​លើចង្កូត​និង​រំលឹក​ឲ្យអ្នក​បើក​បរបើក​ក្នុង​គន្លង​ត្រឹមត្រូវ (Lane Keeping System) ប្រព័ន្ធ​កំណត់​ល្បឿន និង​អាច​បន្ថយ​ល្បឿនដោយ​ស្វ័យ​ប្រវត្តិ​តាម​ល្បឿន​រថយន្ត​ខាងមុខ (Adaptive Cruise Control) និង​ប្រព័ន្ធ​រំលឹក​អ្នក​បើក​បរនៅ​ពេល​មាន​អារម្មណ៍​ងងុយ​គេង​ (Driver Alert) ជាដើម។

 

 

ក៏ប៉ន្តែ​សម្រាប់​រថយន្ត Ford Ranger 2019 វិញ អ្វីដែល​ធ្វើឲ្យរថយន្តនេះ​កាន់​តែ​ពិសេស​ជាង​ម៉ូដែល​មុនៗ​ទៅ​ទៀត គឺវា​បាន​បំពាក់​បន្ថែម​នូវ​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ប្រភេទទៀត​ដែល​ជា​បច្ចេក​វិទ្យា​ចុង​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន Ford បច្ចេក​វិទ្យានេះ​អាច​ជួយ​ឲ្យការ​បើក​បររបស់​អ្នក​កាន់​តែមាន​ទំនុក​ចិត្ត​និងមាន​សុវត្ថិភាព​ជាង​មុន​ទៀត​នោះ​គឺ ប្រព័ន្ធផ្តល់​សញ្ញា​គ្រោះ​ថ្នាក់ និង​ការពារ​ការប៉ះ​ទង្គិច (Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យ​ប្រវត្តិ (Autonomous Emergency Braking) នៅ​ពេល​មាន​ឧបសគ្គមក​ពី​ខាង​មុខ។​ ប្រព័ន្ធ​ទាំង​ពីរនេះ ប្រើរ៉ាដា និង​កាម៉េរា​ខាងមុខ​ដើម្បី​ចាប់​ឧបសគ្គដូចជា​រថយន្ត​ខាង​មុខ ឬអ្នក​ថ្មើរជើង​កំពុង​ឆ្លងផ្លូវ​ខាង​មុខ បន្ទាប់​មកវា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នក​បើកបរ ក្នុង​ករណី​អ្នក​បើក​បរនៅ​តែមិន​ឆ្លើយ​តប នោះរថយន្ត​នឹងធ្វើ​ការចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យ​ប្រវត្តិ។

 

 

បច្ចេកវិទ្យានេះ​ជួយ​បញ្ចៀស​ការបុក​ឬប៉ះ និងក្នុង​ករណី​ផ្សេង​ទៀត​អាច​ជួយ​កាត់​បន្ថយ​ការប៉ះទង្គិច​ផ្នែក​ខាងមុខ​និង​ខាង​ក្រោយ​បានមួយ​ចំនួន​ធំ ក៏ដូចជា​ប្រាប់​អ្នក​បើក​បរនៅ​ពេល​មាន​អ្នក​ថ្មើរ​ជើង​ឆ្លង​កាត់ផ្លូវ និង​ជៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​នៅខាង​មុខ​ផង​ដែរ។​​

 

ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ក្រុមហ៊ុន Ford នេះ អ្នក​អាច​បើកបរ​ប្រកប​ដោយ​មាន​ទំនុក​ចិត្ត និង​មាន​ភាព​រលូន​គ្រប់​ពេល​វេលា។ ក្រៅពីនេះ ដើម្បី​ការពារ​និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ការគោរព​ក៏​ដូចជា​ការយល់​ច្បាស់​អំពី​ច្បាប់​ចរាចរណ៍​គឺជា​ប្រការ​សំខាន់​បំផុត​ដែល​អ្នក​បើក​បរគ្រប់​រូប​ត្រូវតែ​ធ្វើ៕

 

មតិយោបល់

អត្ថបទពេញនិយម