បច្ចេកវិទ្យា | November 07, 2018

លេច​ដំណឹង​ Nokia 9 នឹង​បំពាក់​កាមេរ៉ា​ដល់​ទៅ ៥គ្រាប់​អាច​ថត​វីដេអូ ៣៦០ដឺក្រេ​ (Video)

 

ថ្មីៗ​នេះ​មាន​សេចក្ដី​រាយការណ៍​ជុំវិញ​ស្មាតហ្វូន​ថ្មី​របស់​ក្រុមហ៊ុន​ហ្វាំងឡង់ Nokia 9 ដោយ​បាន​លើកឡើង​ថា នឹង​បំពាក់​កាមេរ៉ា​សមត្ថភាព​ខ្ពស់​ថត​វីដេអូ​ ៣៦០ដឺក្រេ។ Nokia 9 ​ត្រូវ​គេ​រំពឹង​ថា នឹង​បំពាក់​កាមេរ៉ា​រឹតតែ​ច្រើន​គ្រាប់​ជាង​ស្មាតហ្វូន​បច្ចុប្បន្ន មិន​មែន​២ មិន​មែន​៤ តែ​គឺ ៥គ្រាប់។

 

 

Nokia ​ថែមទាំង​ត្រូវ​គេ​រំពឹង​ថា នឹង​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា​ Zeiss នៅ​លើ​ស្មាតហ្វូន​ថ្មី Nokia 9 នេះ ហើយ​នឹង​មិន​ប្រើ fingerprint reader ​នៅ​ខាង​ខ្នង​ទូរស័ព្ទ​ទៀត​ឡើយ ដោយ​ជំនួស​វិញ​នូវ​ការ​បង្កប់​ក្រោម​អេក្រង់​តែម្ដង។ Nokia 9 ​អាច​នឹង​មាន​ទំហំ​អេក្រង់ ៥,៩អ៊ីញ​កម្រិត QHD+ សមាមាត្រ 18:9 aspect ratio។ វា​គ្មាន​ថ្ងាស​ឆក​ឡើយ និង​ភ្ជាប់​ជាមួយ​កាមេរ៉ា​មុខ​មួយ​គ្រាប់។

 

 

Nokia 9 នឹង​បំពាក់​ឈីប Snapdragon 845 មាន RAM 8GB និង​អង្គ​ចងចាំ 128GB។ មាន​ការ​លើកឡើង​ថា Nokia 9 នេះ​ត្រូវ​បាន​ក្រុមហ៊ុន​យក​ចិត្ត​ទុកដាក់ ចំណាយ​ពេល​អភិវឌ្ឍ​រយៈពេល​យូរ​មក​ហើយ (គឺ​ដូច​ជា​ស្មាតហ្វូន Pixel) ដូច្នេះ​វា​នឹង​ប្រើ​ឈីប​ចាស់​ជំនាន់​បន្តិច ទម្រាំ​វា​បង្ហាញ​ខ្លួន​ផ្លូវការ៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ 91mobiles

មតិយោបល់

អត្ថបទពេញនិយម