បច្ចេកវិទ្យា | November 07, 2018

ចាប់ពី​ត្រីមាស​ក្រោយៗទៅ Apple ឈប់​បញ្ចេញ​ឱ្យ​ដឹង​តួលេខ​លក់ iPhone ជា​​សាធារណៈ​ទៀត​ហើយ​

 

​ក្រុមហ៊ុន Apple ​ថ្មីៗ​នេះ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​នូវ​របាយការណ៍​សារពើពន្ធ​ប្រចាំ​ត្រីមាស​ទី៤ ឆ្នាំ២០១៨ របស់​ខ្លួន ដោយ​បាន​លក់​ទូរស័ព្ទ iPhone ដាច់​អស់​ប្រមាណ ៤៦,៩លាន​គ្រឿង។ នេះ​ជា​លើក​ចុងក្រោយ​ហើយ​ដែល​យើង​អាច​ដឹង​នូវ​បរិមាណ​ចែកចាយ​លក់​ទូរស័ព្ទ iPhone ​ប្រចាំ​ត្រីមាស​របស់ Apple ​ព្រោះ​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា នឹង​ឈប់​ធ្វើការ​ប្រកាស​ចំនួន​ទូរស័ព្ទ​លក់​ចេញ​ក្នុង​របាយការណ៍​សារពើពន្ធ​ប្រចាំ​ត្រីមាសៗ​ក្រោយ​ទៀត​ហើយ។

 

 

ក្រុមហ៊ុន​នឹង​លែង​បង្ហាញ​តួលេខ​លក់​ iPhone, iPad កុំព្យូទ័រ Mac និង​ផលិតផល​ដទៃទៀត​របស់​ខ្លួន​ប្រចាំ​ត្រីមាស​ទៀត​ហើយ។ ក្រុមហ៊ុន​មិន​ជឿ​ថា ចំនួន​លក់​ចេញ​ក្នុង​រយៈពេល ៩០ថ្ងៃ​នឹង​មាន​ស្ថានភាព​ល្អ​ប្រសើរ​សម្រាប់​ជំនួញ​របស់​ខ្លួន​នោះ​ទេ។ ដូច្នេះ តទៅ​មុខ ប្រហែល​ជា​យើង​អាច​ដឹង​ត្រឹម​ចំណូល​លក់​សរុប និង​ប្រាក់​ចំណេញ​របស់ Apple ​ប៉ុណ្ណោះ៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ MacRumors

មតិយោបល់

អត្ថបទពេញនិយម