បច្ចេកវិទ្យា | November 06, 2018

កាស Bluetooth ថ្មី​ AirPods 2 របស់ Apple នឹង​ចេញ​ផ្លូវការ​ឆាប់ៗជាមួយ​​បច្ចេកវិទ្យា​កាត់​សំឡេង​រំខាន​ (noise-cancelling) ល្អ​ជាង​មុន

 

 

ខណៈ​សមិទ្ធផល​ថ្មីៗ​របស់ Apple ​ទាំង​ស្មាតហ្វូន ថេប្លេត និង​កុំព្យូទ័រ​ចេញ​ស៊េរី​ថ្មី​ជា​បន្តបន្ទាប់ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ឃើញ​កាស AirPods 2 ​នៅ​ឡើយ។ ជាក់ស្ដែង​សាធារណជន​មាន​ការ​រំពឹង​ថា នឹង​បាន​ឃើញ​កាស​ឥត​ខ្សែ​ជំនាន់​ទី២ នេះ​ក្នុង​ព្រឹត្តិការណ៍​សប្ដាហ៍​មុន​របស់ Apple តែ​ចុងក្រោយ​ក្រុមហ៊ុន​មិន​បាន​ប្រកាស​នោះ​ទេ។

 

 

AirPods 2 ​ថ្មី​នឹង​ប្រើ​ស្តង់ដារ Bluetooth SIG ​ហើយ​អាច​នឹង​ត្រូវ​ក្រុមហ៊ុន​សម្ពោធ​ផ្លូវការ​ឆាប់ៗ​ខាង​មុខ។ AiePods ​ត្រូវ​គេ​រក​ឃើញ​រាយ​ឈ្មោះ​ម៉ូដែល​ A2031 និង A2032 ​ហើយ​លេខ​សម្គាល់ hardware ​របស់ Apple ​បាន​រាយ​ឈ្មោះ REV1.1 ​ខណៈ  AirPods ​បច្ចុប្បន្ន​មាន​លេខ REV1.0។

 

 

​យ៉ាងណា គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា តើ​កាស Bluetooth ស៊េរី​ថ្មី​នេះ នឹង​មាន​អ្វី​ពិសេស ត្រូវ​ក្រុមហ៊ុន​កែលំអ​មុខងារ​អ្វី​បន្ថែម​ពី​លើ​ម៉ូដែល​បច្ចុប្បន្ន​នៅ​ឡើយ។ បើ​យោងតាម​សេចក្ដី​ដំណឹង​ចចាមអារ៉ាម​កន្លង​មក​ថា AirPods ​2 នឹង​ត្រូវ​កែលំអ​មុខងារ​កាត់​សំឡេង​រំខាន (noise cancellation)។

 

​យើង​រំពឹង​ថា Apple នឹង​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​ទាំង​បាម៉ាន​អំពី​កាស​ឥត​ខ្សែ​ជំនាន់​២ នេះ ដោយ​នឹង​សម្ពោធ​វា​ជា​ផ្លូវការ​នៅ​រដូវ​ទិញ​ទំនិញ​ថ្ងៃ​ឈប់​សម្រាក​ឆាប់ៗ​ខាង​មុខ ហើយ​យើង​នឹង​បាន​ដឹង​លក្ខណៈ​សម្បត្តិ​ច្បាស់លាស់​ផ្លូវការ​អំពី​វា​នៅ​ថ្ងៃ​ប្រកាស​ចេញ​នោះ៕

 


ដោយ៖ ឈុន ហួរ
ប្រភព៖ MySmartPriceMacRumors

មតិយោបល់

អត្ថបទពេញនិយម