បច្ចេកវិទ្យា | November 06, 2018

OPPO ជោគជ័យខ្លាំងលើការតាំងពិព័រណ៍ទូរសព្ទចល័តដ៏ធំនៅកម្ពុជា

 

OPPO បាន​បង្កភាព​ភ្ញាក់ផ្អើល​ជាថ្មីម្ដង​ទៀត​ដល់​អតិថិ​ជន​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​បង្កើត​ការតាំង​ពិព័រណ៍​ទូរសព្ទចល័ត​ធំ​ជាង​គេ​បង្អស់ នៅ​ផ្សាទំ​ទើប​អ៊ីអន ២ កាល​ពីថ្ងៃទី ២ ដល់​ថ្ងៃ ៤ ខែវិច្ឆិ​កាថ្មីៗ​នេះ។

 

 

ការតាំង​ពិព័រណ៍​បង្ហាញ​ពីបច្ចេក​វិទ្យា​ធ្លាប់​កើត​មាន​ច្រើន​មក​ហើយ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​សម្រាប់​ទូរសព្ទ​ចល័ត​វិញ អាច​និយាយ​បាន​ថា ជាលើក​ទី ១ ដែល​អ្នក​ចូល​រួម​ទស្សនាការ​តាំង​ពិព័រណ៍​ដ៏កក្រើក​មួយ​នេះ បាន​ឃើញ​ទូរសព្ទ​ជាច្រើន​ម៉ូដែល​ ដែលកំពុង​តែ​ទទួល​បាន​ការពេញ​និយម មាន​ដូចជា​ OPPO F9, OPPO Find X ព្រម​ទាំង​ទទួល​បាន​ការសាកល្បង​បច្ចេក​វិទ្យាថ្មីៗ​របស់ OPPO ផងដែរ។

 

 

អ្វីដែលកាន់តែ​ពិសេស​ទៀត​នោះ គឺការ​បាន​សាកល្បង​ជាមួយ​នឹង​​ស្មាតហ្វូន​ម៉ូដែល​កំពូល​​របស់​ក្រុមហ៊ុន Find X Lamborghini Edition ដែល​វាមាន​តម្លៃ​រហូត​ដល់​ទៅ ១៩៩៩ ដុល្លារ។ មានអ្នក​គាំទ្រ​ជាច្រើន​បាន​ចូល​ទៅធ្វើការ​សាកល្បង សួរនាំអំពី​លក្ខណៈ​ពិសេស​នៃ​ទូរសព្ទ ហើយ​ក៏មាន​អ្នក​ដែស​សម្រេច​ចិត្តជាវ​ទូរស័ព្ទម៉ូដែល​ OPPO ជាច្រើន​ផង​ដែរ។

 

 

ការប្រព្រឹត្ត​ទៅនៃ​កម្មវិធី​ពិត​ជាមាន​ភាព​ទាក់ទាញ​និង​គួរឱ្យ​ចាប់​អារម្មណ៍​មែន​ទែន ដែល​នៅថ្ងៃ​ទី២ ខែវិច្ឆិកា មាន​ការចូល​រួម​ពីសំណាក់​តារា​កិត្តិយស​ល្បីៗ​ដូច​ជា លោក ជា វណ្ណរិទ្ធ កញ្ញា ស៊ិន យូប៊ិន និង​តារាហ្វេស​ប៊ុក​ដ៏ល្បីគឺ លោក ហេង វិសាល។​

 

 

ចំណែក​ឯថ្ងៃ​ទី​៣ វិច្ឆិកា​វិញ​គឺមាន​វត្តមាន​កំពូល​តារា​ចម្រៀង​ដ៏ពេញ​និយម អ្នកនាង ពេជ្រ សោភា និង​គូស្នេហ៍ លោក ឆឹម សក្កដា រួម​ជាមួយ​និង​ពិធីកា​រិនី​ដ៏ស្រស់​សោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។ លុះដល់ថ្ងៃបញ្ចប់នៃកម្មវិធីវិញ មាន​ការអញ្ជើញ​ចូល​រួមពី​សំណាក់​តារា​ចម្រៀង​វ័យក្មេង​ពីរដួង​គឺ លោក​ Step និង​កញ្ញា រ៉េត ស៊ូហ្សាណា។

 

 

ក្នុងឱកាស​ដ៏ពិសេស​ទាំងបីថ្ងៃ​នេះ យើង​សង្កេត​ឃើញ​មាន​ការចូល​រួម​របស់​អ្នកគាំទ្រ​ជាច្រើន​កុះករ ដែល​ពួកគាត់​បាន​ចូលរួម​លេង​ហ្គេម​ក​ម្សាន្ត​ឈ្នះ​រង្វាន់ សួរជា​សំណួរ ក៏ដូចជា​សុំថត​រូប​ជាមួយ​នឹង​តារាៗ​ក្នុង​ដួងចិត្តរបស់​ពួក​គាត់។

 

 

ក្នុងកំឡុង​ពេល​ទាំងបីថ្ងៃ​នេះ ឃើញថា​ស្តង់តាំង​ពិព័រណ៍​របស់ OPPO គឺមាន​ភាពលេច​ធ្លោ​ជាងគេ ហើយ​អ្នកគាំទ្រ​ជាច្រើន​សម្តែង​នូវការ​ពេញចិត្ត​ជា​ខ្លាំង ហើយ​ក៏រំពឹង​ថា ក្រុមហ៊ុន OPPO នឹង​បង្កើត​ឱ្យមាន​កម្មវិធី​បែបនេះ​ឱ្យបាន​ច្រើន ដើម្បី​ឱ្យពួក​គាត់​អាច​ទទួល​បាន​នូវ ការយល់ដឹង​អំពី​ផលិត​ផល OPPO ភាពរីករាយ និង​ឱកាស​បាន​ជួប​ជា​មួយនឹង​តារាៗ​ក្នុងដួង​ចិត្ត​របស់​ពួក​គាត់៕

 

មតិយោបល់

អត្ថបទពេញនិយម