បច្ចេកវិទ្យា | November 05, 2018

OnePlus 6T ពណ៌​ស្វាយ​ថ្មី Thunder Purple ដាក់​ឱ្យ​ចរាចរ​លើ​ទីផ្សារ​ចិន​ហើយ​ក្នុង​តម្លៃ​ចាប់ពី​ ៤៩០ដុល្លារ

 

​ស្មាតហ្វូន RAM ​យក្ស OnePlus 6T ​ទើប​មាន​លក់​លើ​ទីផ្សារ​ថ្មីៗ​នេះ ហើយ​ឥឡូវ​នេះ​ក្រុមហ៊ុន​បាន​ដាក់​ឱ្យ​ចរាចរ OnePlus ​6T ​ពណ៌​ស្វាយ​ Thunder Purple ​នៅ​លើ​ទីផ្សារ​ចិន​ហើយ។

 

​OnePlus 6T ពណ៌​ស្វាយ​ Thunder Purple នេះ​មាន​លក់​ជាមួយ​ជម្រើស RAM 6GB និង 128GB ​ក្នុង​តម្លៃ ៣៣៩៩យន់ ឬ​ប្រហែល ៤៩០ដុល្លារ ហើយ​ម៉ូដែល RAM 8GB និង​អង្គ​ចងចាំ 256GB ​តម្លៃ ៣៩៩៩យន់ ឬ​ប្រហែល ៥៧៧ដុល្លារ។

 

 

ស្មាតហ្វូន​ទំនើប​របស់​ក្រុមហ៊ុន​ចិន OnePlus ​នេះ​មាន​ទំហំ​អេក្រង់ ៦,៤១អ៊ីញ​កម្រិត FHD+ (2280x1080)px ហើយ​បំពាក់​នូវ​ឈីប Qualcomm Snapdragon 845។ វា​ថែមទាំង​ត្រូវ​បាន​កែលំអ​សមត្ថភាព​កាមេរ៉ា​ខ្ពស់​ជាង​មុន ដែល​ខាង​ក្រោយ​ជា​កាមេរ៉ា​ភ្លោះ​ទំហំ 20MP និង 16MP ​ហើយ​កាមេរ៉ា​មុខ​ទំហំ 16MP៕

 


​ដោយ៖ ឈុន ហួរ
ប្រភព៖ OnePlusGizArenaGSM Arena

មតិយោបល់

អត្ថបទពេញនិយម