បច្ចេកវិទ្យា | November 05, 2018

តម្រុយ​ថ្មី​អះអាង​ថា Galaxy S10 នឹង​ចាប់កំណើត​ជាមួយ​បច្ចេកវិទ្យា​ Fingerprint ថ្មី Ulta-Sonic ជំនាន់៣ របស់ Qualcomm បង្កប់​ក្រោម​អេក្រង់​ទូរស័ព្ទ

គំរូ Galaxy S10

 

​សេចក្ដី​រាយការណ៍​ថ្មីៗ​នេះ បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Samsung អាច​នឹង​ជ្រើសរើស​ប្រើ​បច្ចេកវិទ្យា ultra-sonic ​ជំនាន់​ទី៣ ​fingerprint reader នៅ​លើ​ស្មាតហ្វូន​កំពូល​ថ្មី Galaxy S10 ​របស់​ខ្លួន ​ហើយ​នឹង​ដក​មុខងារ​ស្កេន​ប្រស្រីភ្នែក Iris Scanner។ ចំណែក​ឯ​ការ​អះអាង​ទី២ ក៏​បាន​លើកឡើង​ដូច​គ្នា​ចេញ​ពី​គណនី Ice universe ​ដែល​ទើប​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គមTwitter។ វា​ថែមទាំង​នឹង​ប្រើប្រាស់ fingerprint reader ថ្មី ព្រម​ជាមួយ​បច្ចេកវិទ្យា​អេក្រង់​ទំនើប​ប្លែក​ខុស​គេ។

 

គំរូ GS10

 

​យោងតាម​ដំណឹង​បែកធ្លាយ​ថ្មី​នេះ​ឱ្យ​ដឹង​ថា fingerprint reader ​ត្រូវ​បាន​ឌីហ្សាញ​សម្រាប់​តែ​ស្មាតហ្វូន​ស៊េរី Galaxy S10 ​ប៉ុណ្ណោះ ដូច្នេះ​វា​នឹង​មាន​លក្ខណៈ​ពិសេស​ខុស​គ្នា មាន​ល្បឿន​លឿន​ជាង និង​ផ្ដល់​អត្ថប្រយោជន៍​ជាង fingerprint លើ​ស្មាតហ្វូន​បច្ចុប្បន្ន ហើយ​វា​មាន​ទីតាំង​ទូលាយ​ជាង​មុន​នៅ​លើ​ផ្ទៃ​អេក្រង់​ទូរស័ព្ទ។

 

 

បញ្ហា​ជាមួយ UD scanner ​លើ​ស្មាតហ្វូន​បច្ចុប្បន្ន​គឺ​ថា វា​ស្ថិត​លើ​ទីតាំង​តូច​ចង្អៀត ហើយ​អ្នក​ត្រូវការ​ដាក់​ម្រាមដៃ​ស្កេន​ឱ្យ​ចំ​កន្លែង​ត្រឹមត្រូវ​ទើប​មុខងារ​អាច​បំពេញ​ដំណើរការ​របស់​វា​បាន ហើយ​នេះ​គឺ​ដោយសារ​បញ្ហា​ត្រង់​ទំហំ hardware modules តែម្ដង។ ដំណោះស្រាយ​របស់ Qualcomm ​គឺ​នឹង​បម្រុង​ទុក​ទីតាំង fingerprint scanner ​ដល់​ទៅ ៣០% ​លើ​ផ្ទៃ​អេក្រង់​ទូរស័ព្ទ។

 

​វា​ពុំ​មែន​ជា​លើក​ដំបូង​នោះ​ឡើយ ដែល​យើង​ឮ​ដំណឹង​ទាក់ទង​នឹង​បច្ចេកវិទ្យា ultra-sonic fingerprint scanner នេះ។ ទើបតែ​ខែ​មុន មាន​ការ​អះអាង​មួយ​លើកឡើង​ថា Samsung កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​មុខងារ​ស្កេន​ក្រយៅដៃ ជំនួស​ដំណោះស្រាយ optic ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ដំណើរការ​ជាក់លាក់​ល្អ​ជាង​មុន។ Ultra-sonic scanner ​អាច​ចាប់​យក 3D image នៃ​ស្នាម​ក្រយៅដៃ​របស់​អ្នក ជាមួយ​រន្ធ​ញើស​ទាំង​បាម៉ាន ហើយ​ទប់​ស្កាត់​ការ​ជ្រៀតជ្រែក​ពី​ពន្លឺ​រំខាន​ផ្សេងៗ៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ gsmarena

មតិយោបល់

អត្ថបទពេញនិយម