បច្ចេកវិទ្យា | November 05, 2018

ឆ្នាំ២០២០ ​Apple នឹង​បញ្ចេញ iPhone ដើរ​ 5G ដំបូង​របស់​ខ្លួន

 

ខណៈ 5G ​កំពុង​ត្រូវ​បណ្ដា​ក្រុមហ៊ុន​ទូរស័ព្ទ និង​ក្រុមហ៊ុន​ឈីប​ខ្នាត​ធំ​របស់​ចិន និង​អាមេរិក​អភិវឌ្ឍ​នោះ ពេល​នេះ​មាន​សេចក្ដី​រាយការណ៍​ថា ក្រុមហ៊ុន Apple ក៏​ត្រៀម​លក្ខណៈ​ជា​ស្រេច​ក្នុង​ការ​បញ្ចេញ​ជំនាន់ iPhone ដំបូង​របស់​ខ្លួន​ដែល​នឹង​ទ្រទ្រង់​សេវា 5G នៅ​ក្នុង​ឆ្នាំ២០២០ ខាង​មុខ​។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ថ្មី​មួយ​ពី​គេហទំព័រ Fast Company។

 

 

Apple នឹង​ប្រើ​ម៉ូឌឹម 5G ផលិត​ដោយ​ក្រុមហ៊ុន Intel ​នៅ​លើ​ស៊េរី iPhone ​ថ្មី​ឆ្នាំ២០២០ មាន​ឈ្មោះ Intel 8161 5G modem។ Intel នឹង​ប្រើ​ឈីប​ខ្នាត 10 nanometer process ​សម្រាប់​បំពាក់​ជាមួយ​ម៉ូឌឹម 5G ​ថ្មី​ទាំង​នេះ ដើម្បី​បង្កើន​ដង់ស៊ីតេ និង​ប្រសិទ្ធភាព​ដំណើរការលើ​​ត្រង់ស៊ីស្ទ័រ។


យ៉ាងណា វា​ហាក់ពុំ​មែន​ជា​ដំណឹង​រំភើប​ខ្លាំង​ណាស់ណាឡើយ ដោយសារ Apple នឹង​មិន​​បញ្ចេញ iPhone មាន 5G ​​ឆ្នាំ​ក្រោយ​នោះ​ទេ គឺ​ត្រូវ​ចាំ​រហូត​ដល់ ​២ឆ្នាំខាងមុខ​​ទៀត​ឯណោះ បើទោះបី​ពេល​នេះ ​បច្ចេកវិទ្យា 5G កាន់តែ​រំកិល​ខ្លួន​ជិត​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ប្រើប្រាស់​​ក្នុង​​យុគ​សម័យ​ស្មាតហ្វូន​ទំនើបឆាប់ៗ​ក៏​ដោយ។ យើង​រំពឹង​ថា iPhone ​ស៊េរី​ថ្មី​ចេញ​ឆ្នាំ២០១៩ នឹង​លែង​ប្រើ​ម៉ូត​ថ្ងាស​ឆក ឬ​ notch ទៀត​ហើយ គឺ​អាច​​ត្រូវ​ Apple កែ​រចនាបថ​ថ្មី​ខុស​ពី iPhone XS និង XS Max បច្ចុប្បន្ន៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ Fast CompanyEngadget

មតិយោបល់

អត្ថបទពេញនិយម