បច្ចេកវិទ្យា | November 03, 2018

Apple ដាក់​លក់ iPhone 8 និង 8 Plus ​ជួសជុល​ឡើង​វិញ​តម្លៃ​ចាប់ពី $៤៩៩ សន្សំ​បាន $១០០

 

ក្រុមហ៊ុន Apple ​ចាប់ផ្ដើម​ដាក់​លក់ iPhone ជួសជុល​ឡើង​វិញ​ទាំង​ពីរ​ម៉ូដែល iPhone 8 និង iPhone 8 Plus ​ដែល​ចេញ​កាលពី​ឆ្នាំ​ទៅ។ អ្នក​អាច​ស្វែងរក​ទិញ iPhone ដែល​សឿ​ឡើង​វិញ​នេះ នៅ​គេហទំព័រ​លក់​អនឡាញ​មួយ​ចំនួន​បាន។

 

 

iPhone 8 ជួសជុល​ឡើង​វិញ ដែល​មាន​ទំហំ 64GB អ្នក​អាច​ធ្វើ​ជាម្ចាស់​របស់​វា​បាន​ដោយ​ចំណាយ ៤៩៩ដុល្លារ គឺ​ធូរ​ថ្លៃ​ជាង​តម្លៃ​ថ្មី ១០០ដុល្លារ។ ចំណែក 8 Plus 64GB មួយ​ទឹក​ពី Apple ​មាន​តម្លៃ ៥៩៩ដុល្លារ ក៏​សន្សំ​បាន ១០០% ធៀប​នឹង 8 Plus ថ្មី​ដែរ។

 

ជា​ការ​ពិត​ណាស់ ការ​ចាយ​លុយ​ខ្ទង់​ ៤០០-៥០០ដុល្លារ ទិញ​ទូរស័ព្ទ​មួយ​ទឹក ហាក់​ប្រឈម​បញ្ហា តែ​នេះ​ជា​ការ​ដាក់​លក់​ iPhone ជួសជុល​ឡើង​វិញ​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់ ដូច្នេះ​អ្នក​គួរ​តែ​អាច​ទុក​ចិត្ត​បាន ព្រោះ​វា​ក៏​ភ្ជាប់​ដោយ​ការ​ធានា​រយៈពេល ១ឆ្នាំ​ពី AppleCare+ ផង​ដែរ៕

 

ដោយ៖ ឈុន ហួរ
ប្រភព៖ apple, macrumors

មតិយោបល់

អត្ថបទពេញនិយម