បច្ចេកវិទ្យា | March 13, 2018

ប្រញ៉ាប់ទ្បើង! សល់តែ ២ ថ្ងៃទៀតទេ សម្រាប់ការកម្ម៉ង់ទុក Galaxy S9 និង S9+ប្រញ៉ាប់ទ្បើង!

 

ការកម្ម៉ង់ទុក Galaxy S9 និង S9+ រួមជាមួយនឹងការផ្តល់​ជូន​ពិសេសៗ នឹងផុត​កំណត់​ហើយ។ សូមរំលឹក​ផងដែរ​ថា រាល់ការកម្ម៉ង់​ទុកមុន​នូវកំពូល​ស្មាតហ្វូន​ទាំងពីរ​ឥទ្បូវនេះ លោកអ្នក​នឹងទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ដូចជា៖

 

-បាសបំពងសម្លេងម៉ាក HARMAN KARDON ONYX MINI ដែលមានតម្លៃ $129

-ទឹកប្រាក់ $50 ក្នុងហ្គេម Vainglory (In App Value) 

-ព្រមទាំងលេខពិសេសរបស់ Smart ដែល​មាន​តម្លៃ $129 រួមជា​មួយកញ្ចប់​ស្មាតធំ​ហ្មង 24 អាទិត្យ​សម្រាប់ Galaxy S9 និង 52 អាទិត្យ​សម្រាប់ Galaxy S9+។សម្រាប់​ប្រទេស​កម្ពុជា Galaxy S9 មាន​ជម្រើស​ផ្តល់​ជូន 2 ពណ៌៖ ពណ៌ទឹក​សមុទ្រ និងពណ៌ស្វាយ រីឯ Galaxy S9+ មាន​ជម្រើស ៣ ពណ៌៖ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ និងពណ៌​ស្វាយ។

 

កុំឲ្យស្តាយក្រោយ ចូរធ្វើការ​កម្ម៉ង់ទុក Galaxy S9 និង S9+ ឥទ្បូវនេះ​នៅតាម​ដេប៉ូចែកចាយ និងហាង​ទំនើប​ទូរស័ព្ទសាម​សុង​ទាំងអស់​ដែលបាន​កំណត់​ក្នុងប្រទេស​កម្ពុជា។ តម្លៃ​ផ្តល់​ជូន៖

-Galaxy S9+ ទំហំ 256 GB = $999

- Galaxy S9+ ទំហំ 128 GB = $949

-Galaxy S9 ទំហំ 128 GB = $859

សម្រាប់អ្នក​ដែលបានធ្វើ​ការកម្ម៉ង់​រួចហើយ សូមទៅ​ទទួលយក​ទូរស័ព្ទ​នៅថ្ងៃទី ១៧ មីនា នៅហាង​ចែកចាយ​ផលិតផល​សាមសុង​ដែលខ្លួន​បានធ្វើ​ការកក់ទុក ដោយភ្ជាប់​ជាមួយ​ឯកសារ​ដែលបាន​កក់ទុក។  ពត៌មានបន្ថែម សូមទំនាក់ទំនង​ទៅកាន់​លេខទូរស័ព្ទ 1800 20 32 32        

មតិយោបល់

អត្ថបទពេញនិយម